​ខេត្តបន្ទាយមានជ័យ​៖​ មាន​មនុស្ស​ចំនួន​១១​នាក់​ បាន​ពុល​នំ​បញ្ចុក​ និង​បាញ់​ស៊ុ​ង​ក្រោយ​ពេ​ទទួលទាន​រួច​ នៅ​ភូមិ​ចារ​លើ​ ឃុំ​ ទឹកជោរ​ ​​​​​​​ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។​ ហេតុការណ៍​ភ្ញាក់ផ្អើល​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​ និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​២០​ខែ​ កុម្ភៈ​ ឆ្នាំ​២០១៩។​

យោង​តាម​របាយការណ៍​ពី​ លោក​វរសេនីយ៍ឯក​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាស​ ប្ញ​ទ្ធី​ អធិការ​នគរបាល​ ស្រុក​ព្រះនេត្រព្រះ​ បាន​ឲ្យ​ដឹង​ថា​៖​ ប្រជាពលរដ្ឋ​ដែល​បាន​ហូប​នំ​បញ្ចុក​ និង​បាញ់​ស៊ុ​ង​ ​​​​​​​​​​​​​​​​​បណ្តាល​ឲ្យ​ពុល​នោះ​ ចំនួន​១១​នាក់​៖​ ទី​១​ ឈ្មោះ​ ព្រឿ​ម​ លេខ​ ភេទ​ស្រី​ អាយុ​៥៩​ ឆ្នាំ​រស់នៅ​ភូមិ​ចារ​លើ​។​

ទី​ ២​ ​​​​​​​​​​​​​​​​​​​​​​​​ឈ្មោះ​ លឿ​ មឿ​ន​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ រស់នៅ​ភូមិ​ជាមួយ​។​ ទី​៣​​​​​​​​​​​​ ឈ្មោះ​ ភឿន​ តុលា​ ភេទ​ប្រុស​ អាយុ​១១​ឆ្នាំ​ រស់នៅ​ភូមិ​ជាមួយ​។​ ទី​៤​ ឈ្មោះ​ សូត្រ​ ចាន់​រ៉ា​ ភេទ​ស្រី​ អាយុ​០៨​ឆ្នាំ​ ភូមិ​ជាមួយ​។​ ទី​៥​ ឈ្មោះ​ ទាំ​ ចាន់​រះ​ ភេទ​ស្រី​អាយុ​០៨​ឆ្នាំ​ ភូមិ​ជាមួយ​។​

ទី​៦ ឈ្មោះ​ វេ​ត​ សា​គិត​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ ភូមិ​ជាមួយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទី​៧​ ឈ្មោះ​ វេ​ ចិន​ ភេទ​ស្រី​ អាយុ​៤​ឆ្នាំ​ ភូមិ​ជាមួយ​។​ ទី​៨​ ឈ្មោះ​ ភ្លី​ លក​ ភេទ​ស្រី​ អាយុ​០៣​ឆ្នាំ​ ភូមិ​ជាមួយ​។​ ទី​៩​ឈ្មោះ​ ភ្លី​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នុ​ត​ ភេទ​ស្រី​ ១៥​ ឆ្នាំ​ ភូមិ​ជាមួយ​។​ ទី​១០​ ឈ្មោះ​ ភ្លី​ ជូ​អ៊ី​ង​ ភេទ​ស្រី​ អាយុ​០៤​ឆ្នាំ​ ភូមិ​ជាមួយ​ និង​ ទី​១១.​ឈ្មោះ​ ឡង​ សួង​ ភេទ​ស្រី​ អាយុ​៥៤​ឆ្នាំ​ ភូមិ​ជាមួយ​។​

​លោក​អធិការ​បាន​បន្ត​ថា​៖​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ទិញ​នំ​បន​ញ្ចុ​ក​ និង​បាញ់​ស៊ុ​ង​មាន​បន្លែ​សណ្ដែក​គួរ​សណ្ដែកបណ្ដុះ​និង​ផ្លែ​ល្ហុង​ ដែល​មាន​អ្នកលក់​ ឈ្មោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យី​ ប៉ាក​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភេទ​ស្រី​ អាយុ​៤៣​ឆ្នាំ​រស់នៅ​ភូមិ​ចារ​លើ​ ហើយ​ជា​ទំលាប់​គាត់​ទិញ​ហូប​ជា​រៀងរាល់ថ្ងៃ​ មិន​ដែល​មាន​បញ្ហា​ ។​

ស្រាប់​នៅ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំ​២០១៩​នេះ​ ក្រោយ​ពី​ហូប​រួច​នៅ​វេលា​ម៉ោង​ប្រហែលជា​១២​ថ្ងៃត្រង់​ពួក​គាត់​មាន​ អាកា​រៈ​វិលមុខ​ ក្អួតចង្អោរ​ ហើយ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បង្អែក​ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​៖​ តាម​ការ​ឲ្យ​ដឹង​ពី​បុគ្គលិក​ពេទ្យ​ ប្រជាពលរដ្ឋ​ទាំងនោះ​ ពុំ​មាន​ធ្ងន់ធ្ងរ​ទេ​ ប៉ុន្តែ​ពេល​នេះ​គ្រូពេទ្យ​មិន​ទាន់​ឲ្យ​ចេញ​ ព្រោះ​នៅ​តាមដាន​មើល​ពី​ស្ថានភាព​ជម្ងឺ​សិន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​ហេតុការណ៍​ពុល​នេះ​ គេ​នៅ​មិន​ទាន់​ដឹង​ពី​ការ​ពុល​នោះ​ឡើយ​​​​​​​​​​​​​​​​​​​​​​​​ មិនដឹង​បណ្តាល​ពី​នំ​បញ្ចុក​ឬ​បាញ់​ស៊ុ​ង​ និង​បន្លែ​នោះ​ទេ​។​

​បើ​តាម​ការ​បញ្ជាក់​ពី​ស្ត្រី​អ្នកលក់​គឺ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាត់​លក់​ជា​រៀងរាល់ថ្ងៃ​ មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ឡើយ​ទើបតែ​លើក​នេះ​ បែរជា​មាន​អ្នក​ពុល​ទៅ​វិញ​ជាមួយ​គ្នា​នោះ​ដែរ​ លោក​អធិការ​បាន​ណែនាំ​ដល់​អ្នក​នំ​បញ្ចុក​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏​ដូច​ជា​បាញ់​សុង​ទាំងអស់​ មេត្តា​លាង​បន្លែ​ឲ្យ​ស្អាត​ ​​​​​​​​​​​​​​​​​និង​មាន​អនាម័យ​ខ្ពស់​ ជៀសវាង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​៕​ ប្រភព៖ នគរបាលជាតិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​