ករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើងដោយមានរថយន្តក្រឡុកស៊ីម៉ងត៍បេីកចូលក្រុង ហើយបុករះនិងកិនម៉ូតូជាច្រេីនគ្រឿង នៅមុខវិទ្យាល័យ​បឹងត្របែក​ ខណ្ឌចំការមន​​ ធ្វើឲ្យលោកគ្រូ សុខ ទែល ដែលជាជនរងគ្រោះម្នាក់ក្នុងហេតុការណ៍រងរបួសធ្ងន់រហូតមរណភាព នៅវេលាម៉ោង ៨និង៤៥នាទីព្រឹកនៅថ្ងៃខែដដែល។

យោងតាមសេចក្តីជូនដំណឹងរបស់ នាយកវិទ្យាល័យបឹងត្របែក បានឲ្យដឹងថា លោកគ្រូ សុខ ទែល ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅមុខវិទ្យាល័យ ក្នុងពេលធ្វើដំណើរមកបង្រៀនសិស្ស។

ដោយលោកគ្រូបានទទួលមរណភាពខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបានពាក់កណ្ដាលផ្លូវ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

គួររំលឹកផងដែលរថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន CPAC ពណ៌ស ពាក់ស្លាកលេខក្រុងព្រះសីហនុ 5A-0143 បានដាច់ហ្វ្រាំងបុកម៉ូតូរះម៉ូតូចំនួន៤គ្រឿង និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសសរុប៤នាក់ (ស្រី២នាក់) នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅចំណុចស្តុបមុខវិទ្យាល័យបឹងត្របែក តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់