កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេប៊ុក មានការបង្ហោះនិងចែករំលែកតៗគ្នា បង្ហាញនូវសកម្មភាពអ៊ុំប្រុសពិកាជើងម្នាក់កំពុងតែបិតឬស្សី ផលិតចេញជាស៊ុមដាក់ប៉ាន់តែ តាមបែបប្រពៃណី ។

អ៊ុំប្រុសម្នាក់នេះ មានឈ្មោះ អ៊ូច ផល បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យពិការជើងម្ខាង សព្វថ្ងៃនេះគាត់មានមុខរបរផលិត និង លក់ ស៊ុមតែឬស្សី ដែលមានទីតាំងនៅភូមិក្បាលកោះធំ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល ។ ដោយស៊ុមប៉ាន់តែឬស្សីជារបស់ពីសម័យដើម និង ចំណាយពេលផលិតយូរថ្ងៃ ស៊ុមប៉ាន់តែមួយមានតម្លៃ ២៥ដុល្លារ ។

សកម្មភាពរបស់អ៊ុំប្រុស អ៊ូច ផល ត្រូវបាន ហ្វេសប៊ុកផេកមួយឈ្មោះវប្បធម៌សហគមន៍កំពង់កុង សរសេរថា “ស៊ុមតែឬស្សី ភូមិក្បាលកោះធំ លោកអ៊ូច ផល ពិការដាច់ជើងម្ខាង ដោយសារគ្រោះថ្នាក់ចរាចរណ៍ ” ប្រើចំណេះរកប្រាក់ មិនសុំទានគេដាច់ខាត”  បើបងប្អូនចង់ទិញ សូមទាកទងមកលេខ​ ០៨១ ៩៣៣៧២២ / ០១៧ ៨៤ ០០ ៨៣ / ០៩៧ ៦ ៣៦០ ៣៦០ ៕

សូមទស្សនាវីដេអូខាងក្រោម៖