តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស្បែកជើង និង សម្ភារៈកីឡា របស់ក្រុមហ៊ុន “WAIDA BOOTS FACTORY CO.,LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុននេះរួចហើយកាលពីពេលថ្មីៗនេះ ។ ក្រុមហ៊ុននេះជាក្រុមហ៊ុនដ៏ធំមួយ ដែលមានគម្រោងមកបោះវិនិយោគរាប់លានដុល្លារ និង បង្កើតការងារជូនពលរដ្ឋធ្វើបាន​រាប់ពាន់កន្លែង ។

ក្រុមហ៊ុននេះមានទីតាំងវិនិយោគស្ថិតនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានទុនវិនិយោគប្រមាណជា ៦,១២លានដុល្លារអាមេរិក និង អាចបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួន ៤.៤៣២កន្លែង ៕ ប្រភព៖ ប្រជាប្រិយ