ថ្មីៗ​នេះ សហគមន៍​អ៊ី​ន​ធើរ​ណែ​ត នៅ​ហ្វីលីពីន​បាន​រន្ធត់ចិត្ត ព្រោះ​ស្ត្រី​ម្នាក់​ដែល​តុបតែង​ដូចជា​បុរស​ពិតៗ បែរជា​បែក «​ទឹកភ្លោះ​» កើតកូន​នៅ​កណ្តាលផ្លូវ ។​

​ដៃ​របស់​នាង​បាន​ត្រកង​ទារក ហើយ​ទឹកមុខ​របស់​នាង​ពិតជា​គួរ​ឲ្យ​អាណិត​ខ្លោចចិត្ត ។ កែវភ្នែក​ងាកចុះ​ឡើង សម្តែង​ការ​អង្ក​ករ​សុំ​…​ជំនួយ ។​

​ដំបូង​ឡើយ មនុស្ស​មួយចំនួន បែរជាយក​ទូរស័ព្ទ មក​ថត​រឿង​ចម្លែក ដែល​គេ​នឹកស្មានថា​…​បុរស​សំរាលកូន​! ។ ក្រោយមក អ្នក​ដែល​បង្ហោះ​រឿងនេះ បាន​រង​ការរិះគន់​យ៉ាង​ចាស់ដៃ ។ ក្នុងនោះ អ្នកខ្លះ​ថែមទាំង​ជេរប្រទេច​យកតែ​ម្តង ។

​ស្របពេលនោះ មាន​មនុស្ស​មួយចំនួន បាន​ស្ទុះស្ទារ​មកជួយ​អ្នក​ទាំងពីរ បញ្ជូនទៅ​មន្ទីរពេទ្យ ។
ឥឡូវនេះ ម្តាយកូន​របស់គេ មាន​សុខភាព​ល្អប្រសើរ​ហើយ ៕

រូបភាព: បុរសកើតកូនតាមផ្លូវ​ ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅភីលីពីន

រូបភាព: បុរសកើតកូនតាមផ្លូវ​ ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅភីលីពីន