ក្រុមជន​​សង្ស័យឆ​​​​​​​​​​​ក់កា​​​​​​​​​​​បូប​​​​​​​​​​​​ចំនួន​​​​​​​​​​​​​​​​៤នាក់ ត្រូវបា​​​​​​​​​​​​​នប៉ូលិ​​​​​​​​​​​​​​​សខេត្តសៀមរា​​​​​​​​​​​​​​​​​​​ប ឃាត់ខ្លួននិ​​​​​​​​​​​​​ងបញ្ជូនទៅ​​​​​​​​​តុលា​​​​​​​​​​​​​​​​​​​ការ ក្រោយ​​​​​​​​​​​​​​​​​​​​​​​​ពីបានសា​​​​​​​​​​​​​​​កសួរ​​​​​​​​​​​​​ចម្លើយ។សមត្ថកិច្ចបា​នឲ្យដឹងថា​ជន​​​​​​​​​​​​​​​​​សង្ស័យទាំង៤​​​​​​​​​​​​​​នាក់ទី១​​​​​​​​​​​​​​​​​​​​​​​-ឈ្មោះ ឌី លីហ័រ ភេ​​​​​​​​​ទប្រុស អា​​​​​​​​​​​​​​យុ១៧​​​​​​​​​​​​​​ឆ្នាំ(ធ្វើស​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្មភាពលួចឆក់)​​​​​​​​​​​​​​ទី២-ឈ្មោះ ចា​​​​​​​​​​​​​ន់ វិច្ឆិកា ភេ​​​​​​​​​​​​​ទប្រុស អាយុ​​​​​​​​​​​​​​​​​​​​​​​១៧ឆ្នាំ(អ្នកបើ​​​​​​​​​​​កម៉ូតូ ប​​​​​​​​​​​​​​​​​​​​​ម្រើឲ្យសកម្មភា​​​​​​​​​​ពឆ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក់)ទី៣-ឈ្មោះងួន ឆាយ​​​​​​​​​​​ហុង ​​​​​​​​​​​​​​​​ភេទប្រុស អាយុ​​​​​​​​​​​​១៧ឆ្នាំ(អ្នកទ​​​​​​​​​ទួលផ​​​​​​​​​​​​​​​​​​​​​​​​ល)ទី៤-ឈ្មោះតា​​​​​​​​​​​​​​​​​ន់ ប៊ុនឡុង ​​​​​​​​​​​​ភេទប្រុស អាយុ​​​​​​​​​​​​​​​​​​​១៦ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​(អ្នកទទួល​​​​​​​​​​ផល) ។

ក្រោយ​​​ឃាត់ខ្លួនដកហូត​​​​​​​​​​វត្ថុតាង​​​​​​​​​​​​​​​​​ម៉ូតូចំនួន​​​​​​​​​​១គ្រឿង (ម៉ាក​ឡេទ “Let’s​​​​​​​​​​​​​”សេរីឆ្នាំ២០​​​​​​​​​​​១៨ ​​​​​​​​​​​​​​​​​​​​​ពាក់ស្លាកលេខ​​​​​​​​​​​​​​​​​​​​១AC-៧៤៦៧)​​​​​​​​​​​​​​​​​​​​​​​​​ទូរស​​​​​​​​​​​​​​​​​​​​​​​​​​ព្ទ១គ្រឿង (ម៉ាក Ip​​​​​​​​​​​​​​​​​​​​​​​hone8)កាបូប​​​​​​​​​ដៃព​​​​​​​​​​​​ណ៌លឿង ចំ​​​​​​​​​​​​នួន១ និ​​​​​​​​​​​​​​​​​​​​​ងទ្រព្យសម្បត្តិ ផ្សេងៗ​ទៀត។

ជនសង្ស័យ ​បានសារភា​​​​​​​​​​ពថា ខ្លួន ធ្លាប់ធ្វើ​​​​​​​​​​​​​​​​​​សកម្មភាព​​​​​​​​​​​​​​​ឆក់ជាច្រើនលើក​​​​​​​​​​​​​​ និងទទួល​​​​​​​​​​​​​​​ផល កន្លងម​​​​​​​​​​​​​​​​​​កក្នុងភូ​​​​​មិសាស្ត្រក្រុងសៀម​រាប ។
បើតាម​សមត្ថកិច្ចបន្ត​​​​​​​​​​ថាក្នុងចំ​ណោមជន​​​​​​​សង្ស័យទាំ​​​​​​​​​​ង៤នាក់ ​​​​​​​​​​​​​​​​​​​​​​​​បានធ្វើតេស្ត ពិនិត្យរកសារ​​​​​​​​​​​​ធាតុញៀន ​​​​​​​​​ដោយ​​​​​​​​​​​​​​​​​​​​​​​ ឈ្មោះ ចាន់ វិច្ឆិកា និង​​​​​​​​ឈ្មោះ ងួន​​​​​​​​ ឆាយហុ​​​​​​​​ង មា​​​​​​​​​​នផ្ទុកសារ​​​​​​​ធាតុ​​​​​ញៀន។

ដោយឡែកជនសង្ស័យ មួយចំនួន ផ្សេងទៀតដែលធ្លាប់ចូលរួមប្រព្រឹត្តបទល្មើសកន្លងមក ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយ ដើម្បីតាមចាប់ខ្លួនបន្តទៀត។

សូមរម្លឹកថាកាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ ២០១៩ វេលាម៉ោង ២១និង៣០នាទីយប់ នៅចំណុចតាមបណ្តោយផ្លូវ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណី (ឆក់កាបូប) បង្ករ ឡើងដោយជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពជិះម៉ូតូ ឆក់យកកាបូបពី ភ្ញៀវបរទេស ជាជនជាតិចិន ភេទស្រី បានសម្រេចហើយ ព្យាយាមរត់គេចខ្លួន ។

រហូតនៅវេលាម៉ោង២២និង៤០នាទីយប់ថ្ងៃខែដដែល ដោយមានការឯកភាព ពីលោកស្នងការ និងលោកស្នងការង ទទួលផែនព្រហ្មទណ្ឌ ក៏ដូចជាលោកអធិការនគរបាលក្រុងសៀមរាប កំលាំងសមត្ថកិច្ចបានសម្រេច នាំខ្លួន ជនសង្ស័យខាងលើ ដែលកំពុងសំងំលាក់ខ្លួន នៅក្នុង ផ្ទះមួយកន្លែង ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មកធ្វើការសាកសួរ៕