បាត់ដំបង ៖ ព្រះសង្ឃ​មួយអង្គ ដែល​បច្ចុប្បន្ន​កំពុង​រ​ង​ការចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ ទៅលើ​អនីតិជន កាល​ពី​ពេល​កន្លង​ទៅ បាន​សំណូមពរ​យ៉ាង​ទទូច​ដល់​សមត្ថកិច្ច​មូលដ្ឋាន ពិសេស​គឺ​សមត្ថកិច្ច​ជំនាញ​មេត្តា​ធ្វើ​យ៉ាង​ណា បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​ទៅលើ​ភាគី​ដើម​បណ្តឹង​ផង ប្រសិនបើ រក​ភស្តុតាង​ដែល​ពាក់ព័ន្ធ​មកលើ​រូប​ព្រះអង្គ​មិន​ឃើញ​ទេនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី២៤ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ច​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​បាណន់ បានទទួល​បណ្ដឹង​មួយ ពី​ឈ្មោះ ង៉ុ​ង ឆា​ត់​លី ( ឪពុកចិញ្ចឹម ) អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ភូមិ​បាយ​ដំរាំ ឃុំ​បាយ​ដំរាំ ស្រុក​បាណន់ ដែល​បាន​ប្តឹង​ចោទប្រកាន់​ទៅលើ ព្រះសង្ឃ​ព្រះនាម គុយ សាមី គង់នៅ​វត្ត​បាយ​ដំរាំ ស្ថិតនៅ​ភូមិ​បាយ​ដំរាំ ថា​បាន​ចាប់​បង្ខំ ក្មេង​ស្រី​ឈ្មោះ អឿង ស្រី​ណែ​ត ( កូនចិញ្ចឹម ) អាយុ១០​ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីលំនៅ​ភូមិ​ស្ដៅ ឃុំ​បាយ​ដំរាំ ចូលទៅក្នុង​កុដិ ឲ្យ​មើល​រឿង​អាសអាភាស​ ឲ្យ​ដេក​លើ​គ្រែ ឲ្យ​ស្រាត​សំលៀកបំពាក់ ចេញ​ឲ្យ​អស់ ប្រសិនបើ​ក្មេងស្រី មិន​ព្រម​ស្រាត គឺ​ព្រះសង្ឃ​គំរាម​សម្លាប់ ហើយ​ព្រះសង្ឃ​នោះ​ក៏បាន​រំលោភ​ក្មេងស្រី រហូត​បាន​សម្រេច។ ដោយ​សកម្មភាព​បែប​នោះ​គឺ​លោក​បាន​ប្រព្រឹត្ត​ឡើង​ប្រហែល ៣​ដង ក្នុង ១​សប្ដាហ៍ និង​តែង​ឲ្យ​លុយ​ទៅ​ក្មេង​នោះ​រាល់​លើក​ក្រោយ​រំលោភ​រួច​ចាប់ពី ២០០០ រៀល ដល់ ១៥០០០ រៀល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​នេះ សមត្ថកិច្ច​ជំនាញ​មួយ​រូប​បាន​បង្ហើប​ប្រាប់​កម្ពុជា​ថ្មី​ថា ខាង​ជំនាញ​បាន​រាយការណ៍​ជូន​ទៅលើ​ព្រះរាជអាជ្ញា​ហើយ ដោយ​ធ្វើ​រឿង​ក្រៅ​ឃុំ និង​បាន​ដាក់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន បើក​ការ​ស៊ើប​អង្កេត​ឡើងវិញ ព្រោះ​ដោយសារតែ​ករណី​នេះ បាន​កើត​ឡើង​យូរ​ខែ​មក​ហើយ ហើយ​ខាង​រងគ្រោះ មិនទាន់​ប្តឹង​ដោយសារតែ​ទុក​ពេល​ចរចា​ជាមួយ​ព្រះសង្ឃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​បញ្ហា​នេះ​ដែរ នៅ​រសៀល​ថ្ងៃទី ១៤ ខែ មករា នេះ កម្ពុ​ជាថ្មី បានធ្វើ​ដំណើរ​ដល់​ភូមិសាស្ត្រ វត្ត​បាយ​ដំរាំ​​ដោយ​នៅ​ទីនោះ ក៏​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​និយាយ​ថា ដោយសារ​ក្រុម​គ្រួសារ​ក្មេងស្រី​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​ពេក ទើប​លោក ង៉ុ​ង ឆា​ត់​លី ( ត្រូវជា​បងប្រុស របស់​លោក​មេឃុំ បាយ​ដំរាំ ) សុំ​យកមក​ចិញ្ចឹម ព្រោះ​មាន​ជាប់សាច់​ឈាម​ដែរ តែ​ជាប់សាច់​ឆ្ងាយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ដដែល​ក៏បាន​បន្តថា ជុំវិញ​ការសុំ​ក្មេងស្រី​យកមក​ចិញ្ចឹម ហើយ​ក្នុងនាម​ជា​បុរស​ពោះម៉ាយ ជិត​១០ឆ្នាំ ​គេ​ស​ង្កេត​ឃើញ​ថា មានការ​ស្និទ្ធស្នាល​នឹង​គ្នា​ណាស់ សូម្បីតែ​ការ​ដើរ​ហើរ ឌុប​កង់​គ្នា​ទៅ​ណា​មក​ណា ទាំង​ថ្ងៃ​ទាំង​យប់ ចូល​ទិញ​ខោអាវ ក្នុង​វត្ត ទៅ​រក​ត្រី ឬក៏​ចុះទៅ​ងូតទឹក​ស្ទឹង ក៏ដោយ​គឺ​មានការ​ស្អិតល្មួត ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប្រភព​ជាច្រើន​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជួប​ជាមួយ​កម្ពុ​ជាថ្មី នៅ​ថ្ងៃ​ដដែល​នោះដែរ ព្រះសង្ឃ​ព្រះនាម គុយ សាមី បាន​រៀបរាប់ថា ការចោទប្រកាន់​នេះ​ព្រះអង្គ​មិនបាន​ដឹង​ទាល់តែសោះ បើ​រឿង​ចែក​លុយកាក់​ដល់​ក្មេងៗ គឺ​លោក​បានធ្វើ​មែន ប៉ុន្តែ​រាល់ពេល​ឲ្យ​លុយកាក់​ដល់​ក្មេងៗ គឺ​មិន​ដែល​មាន​ក្មេង​ម្នាក់​ទេ ចាប់ពី ៣ នាក់​ឡើងទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះអង្គ​បាន​មាន​សង្ឃដីកា​បន្ត​ថា នៅ​អំឡុង​ចុងខែធ្នូ ឆ្នាំ២០១៩ ឈ្មោះ ង៉ុ​ង ឆា​ត់​លី ជាមួយនឹង​ក្មេងស្រី ​ឈ្មោះ អឿង ស្រី​ណែ​ត បាន​ចូល​ទៅដល់​កុដិ ចំនួន ២ លើក ដោយ​សួរ​លោក​ថា បាន​ធ្វើ​អ្វីខ្លះ​ដល់​ក្មេង​ស្រី​រូប​នេះ លោក​ហាក់បីដូចជា​មានការ​ងឿងឆ្ងល់ ក៏បាន​សួរ​តប​ទៅ​ក្មេង​ស្រី​ដែល​លោក​ធ្លាប់​ឲ្យ​លុយកាក់​ចាយ​វិញ​ថា​តើ​មានការ​អី ដោយ​ក្មេងស្រី​បាន​និយាយ​ថា លោក​បាន​ចាប់រំ​លោភ​រហូតដល់​៩​ដង ក្នុង​នោះ សម្រេច​៧​ដង ទើប​លោក ង៉ុ​ង ឆា​ត់​លី បាន​សួរ​ទៅ​លោ​កថា ឥឡូវ​គិត​យ៉ាងម៉េច ពេលនោះ​លោក​ក៏​បាន​ឲ្យ​ត្រឡប់ទៅផ្ទះ​សិន ព្រោះ​លោក​ដូចជា​មិន​យល់​ទាល់តែសោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​សប្តាហ៍​ក្រោយមក គេ​បាននាំគ្នា​ទៅ ២ លើក​ទៀត ដោយ​លើក​នេះ ឈ្មោះ ង៉ុ​ង ឆា​ត់​លី ស្ថិតក្នុង​ភាព​ស្រវឹង គឺ​ការចូលទៅ​ជួប​លោក​នេះ គោល​ការណ៍​សំខាន់​គឺ​ចង់​ឲ្យ​លោក​បង់​ជា​សំណង ទៅលើ​ក្មេងស្រី​ ព្រោះ​គេ​បាន​និយាយ​ថា គេ​បាន​យក​ក្មេង​ទៅ​ពេទ្យ​មើល​អស់​ប្រាក់​ច្រើនណាស់ ដោយសារតែ​ការ​ឈឺ​ថ្កាត់​ពេល​លោក​រំលោភ។ លោក​ក៏បាន​តប​វិញ​យ៉ាង​ខ្លី​ថា លោក​មិនបាន​ប្រព្រឹត្ត​ទេ ហើយ​លោក​ក៏​គ្មាន​លុយ​ដែរ​ ទើប​បុគ្គល​រូបនេះ​បាន​តឹង​សរសៃ​.ក ក្នុង​ស្ថានភាព​ស្រវឹង​ថា ពេលនេះ​គ្មាន​លុយ​ក៏​ត្រូវ​តែ​រក​ឲ្យ​បាន​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ទីបំផុត​លោក​បាន​ដេញ​ឲ្យឈ្មោះ ង៉ុ​ង ឆា​ត់​លី ទៅប្តឹង​ដល់​ណា​ក៏​ប្តឹង​ចុះ ហេតុនេះហើយ​បានជា​មានការ​ដាក់ពាក្យ​ប្តឹង​លោក​បែបនេះ ព្រោះ​ការ​ទៅ​អុកឡុក​ដើម្បី​រក​សំណង​នេះ ស្របពេល​ដែល​កូន​របស់​ឈ្មោះ​ង៉ុ​ង ឆា​ត់​លី ជិត​ដល់ពេល​ចេញពី​ពន្ធនាគារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ចុងក្រោយ​ព្រះសង្ឃ​បាន​សង្កត់ធ្ងន់ថា លោក​បើក​ឲ្យ​សមត្ថកិច្ច​ស៊ើប​អ​ង្កេត​ចុះ ឲ្យ​តែ​មាន​ភស្តុតាង​ច្បាស់លាស់ ព្រោះ​ការដែល​ចោទ​លោក​ថា បាន​ឲ្យ​ក្មេងស្រី​មើល​រឿង​អាសអាភាស វា​ជា​រឿង​ខុសស្រឡះ​ព្រោះ​តាំង​ពី​ដើម​រៀងមក​ លោក​មិន​ដែល​មាន​ទូរស័ព្ទ​ប្រើ​នឹង​គេ​ទេ ទើបតែ​ជាង ១ ខែ ចុងក្រោយ​នេះ បាន​ពលរដ្ឋ​ចំណុះជើងវត្ត ទិញ « អិន​ចុច​ពិល » ២ គ្រឿង​ឲ្យ​ប្រើ និង​សុំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ស៊ើប​អ​ង្កេ​ត​ជុំវិញ​ដើម​បណ្តឹង​ផង ព្រោះ​សព្វថ្ងៃ​លោក​ខ្លាច​ណាស់ អា​រឿង « ស្វា​ស៊ី​បាយ​រួច លាប​មាត់​ពពែ» ដូច្នេះ​សុំ​ឲ្យ​ពិនិត្យ​ឡើង​វិញ​ផង៕ ប្រភព៖​ កម្ពុជាថ្មី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​