​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយយកហេតុផល ការពារ រាល់នាវាដឹកទំនិញរបស់ខ្លួនដែលឆ្លងកាត់ដែនសមុទ្រ មេឌីទែរ៉ាណេ សមុទ្រ ពែក្ស ក៏ដូចជាច្រកសមុទ្រ Hormuz ប្រទេសជាសម្ព័ន្ធមិត្តអាមេរិក បានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់ទីនោះការពារនាវាដឹកទំនិញឆ្លងកាត់ ។ តែគោលដៅពិតរបស់អាមេរិក គឺ ឡោមព័ទ្ធប្រទេសអ៊ីរ៉ង់ ទៅវិញទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចទាំងនោះ បានជាអាមេរិក បង្ខំឲ្យសម្ពន្ធមិត្តនៅអឺរ៉ូប និងអាស៊ី មានកូរ៉េខាងជើង ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ជាដើម ។
នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០ អូស្ត្រាលីបានសម្រេចបញ្ជូននាវាចម្បាំង ប្រភេទ Anzac HMAS Toowoom ទៅកាន់តំបន់សមុទ្រ Hormuz ដើម្បីបំពេញភារកិច្ចការពារនាវាដឹកទំនិញ ក្នុងរយៈពេល ៦ខែ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ កាន់តែតានតឹង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ត្រីក្រសួង ការពារជាតិអូស្ត្រាលី លោកស្រី Linda Reynolds បានបញ្ជាក់ថា ការសម្រេចបញ្ជូននាវាចម្បាំងទៅការពារនៅទីនោះ គឺដើម្បី ធានាដល់សន្តិសុខសេរីភាពចរាចរណ៍ដែនសមុទ្រ Hormuz ក៏ដូចជាប្រឆាំងចោរសមុទ្រ ទប់ស្កាត់ជួញដូរគ្រឿងញៀន និងភេរវកម្ម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមនាវឹកនឹងទទួលបានការហ្វឹកហាត់ ជាពិសេស ដើម្បីបំពេញភារកិច្ចខាងលើ ។ លោកស្រីបន្តទៀតថា អូស្ត្រាលី នឹងវាយតម្លៃ ស្ថានភាពឲ្យបានច្បាស់ដើម្បីផ្តល់ភារកិច្ច ដល់នាវា ចម្បាំងខាងលើ បំពេញការងារបានល្អំបំផុត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី Linda Reynolds បានបន្តទៀតថា« ចំនួនប្រេងរបស់យើង បានឆ្លងកាត់តំបន់សមុទ្រនោះ ។ដូច្នេះយើងចាំបាច់ត្រូវតែ រក្សា សន្តិសុខនៅក្នុងតំបន់សមុទ្រ Hormuz ការពារនាវាដឹកទំនិញរបស់យើង »។
សកម្មភាពរបស់អូស្ត្រាលី កើតឡើង ក្រោយពេលមានប្រទេសជាច្រើន បញ្ជូននាវាចម្បាំងរបស់ខ្លួនទៅការពារនាវាដឹកទំនិញ នៅតំបន់សមុទ្រ មជ្ឈិមបូព៌ា ចំពេលអាមេរិក និងអ៊ីរ៉ង់ កំពុងប្រឈមមុខតានតឹងដាក់គ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីសប្តាហ៍កន្លងមក អ៊ីរ៉ង់ បានវាយប្រហារទីតាំងអាមេរិក ពីរកន្លែងសងសឹក ដល់អាមេរិកដែលបានបាញ់សម្លាប់មេទ័ព Soleimani ។ ភាពតានតឹងកាន់តែខ្លាំងឡើងក្រោយពេល ទាហានអ៊ីរ៉ង់ បាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរ ១៧៦នាក់ ក្នុងនោះមានជនជាតិអ៊ីរ៉ង់ ៨២ នាក់ធ្វើឲ្យពលរដ្ឋអ៊ីរ៉ង់ ក្រោកឡើងប្រឆាំងរដ្ឋាភិបាល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចនិយាយបានថា បច្ចុប្បន្ន អ៊ីរ៉ង់ ប្រឈមនឹងបញ្ហាអាក្រក់បំផុត មិនធ្លាប់មានចាប់តាំង ពីបដិវត្តន៍ឆ្នាំ ១៩៧៩ មកទល់ពេលនេះ ដោយរដ្ឋាភិបាលអ៊ីរ៉ង់ និងយោធា រងការវាយប្រហារទាំង ក្នុងប្រទេសនិងក្រៅប្រទេស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក ថ្មីៗ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kono Taro បានប្រកាសថា នាវាចម្បាំង Nakamiti រួមជាមួយយន្តហោះយាមល្បាត នៅលើដែនសមុទ្រ ប្រភេទ Lockheed P-3 Orion បានបញ្ជូនទៅកាន់តំបន់សមុទ្រ ស្ថិតនៅឈូងសមុទ្រអូម៉ង់ និងដែនសមុទ្រអារ៉ាប់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារព័ត៌មាន RIA Novosti បានផ្សាយថា ដោយសារតែមានទំនាក់ទំនងមិត្តភាព រវាងជប៉ុន និងអ៊ីរ៉ង់ ល្អប្រសើរ នាវាចម្បាំងជប៉ុន យាមល្បាតមានដែនកំណត់ នៅក្នុងឈូងសមុទ្រអូម៉ង់ និងតំបន់សមុទ្រភាគខាងជើង អារ៉ាប់ និងឈូងសមុទ្រ Bab el Mandeb ដោយមិនចូលទៅក្បែរដេនសមុទ្រអ៊ីរ៉ង់ នោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមគម្រោង នាវាចម្បាំង Lockheed P-3 Orion នឹងទៅដល់គោលដៅនៅទីតាំងយោធា Djibouti នៅថ្ងៃទី ១១ ខែមករានេះ ហើយការបំពេញភារកិច្ចត្រូវបានចាប់ផ្តើមឡើង នៅថ្ងៃទី ២០ ខែកមករា ឆ្នាំ ២០២០នេះ ។ យន្តហោះយាមល្បាតរបស់ ជប៉ុន នឹងប្រមូលព័ត៌មាន យាមល្បាត ប្រឆាំងនឹងក្រុមចោរសមុទ្រ នៅតំបន់សមុទ្រ សូម៉ាលីផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រកាសឲ្យដឹងថា នាវាចម្បាំង Kakamichi នឹងចាកចេញពីប្រទេសជប៉ុន នៅដើមខែ កុម្ភៈ ហើយចាប់ផ្តើមបំពេញបេសកកម្មនៅពាក់កណ្តាលខែកុម្ភៈ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kono បានបញ្ជាក់ថា «ការប្រឈមមុខតានតឹង នៅតំបន់មជ្ឈិមបូព៌ា កាន់តែខ្លាំងឡើង ដូច្នេះជប៉ុនចាំបាច់ត្រូវតែបង្កើនសកម្មភាពការពារ រាល់នាវាដឹកទំនិញរបស់ខ្លួនឆ្លងកាត់តំបន់សមុទ្រខាងលើ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមគម្រោង នាវាចម្បាំង និងយន្តហោះចម្បាំងខាងលើ នឹងយាមល្បាត នៅទីនោះ រយៈពេល មួយឆ្នាំ ជាមួយនឹងកម្លាំង ទាហាន ២៦០នាក់ ដើម្បីការពារផលប្រយោជន៍របស់ជប៉ុន ។ មូលនិធិសម្រាប់ការពារយាមល្បាតតំបន់សមុទ្រអូម៉ង់ នៅក្នុងឆ្នាំ ២០២០ មានទឹកប្រាក់ ៤៣លានដុល្លារអាមេរិក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សកម្មភាពខាងលើកើតឡើង ក្រោយពេលស្ថានការណ៍ រវាងអាមេរិក និងអ៊ីរ៉ង់ កាន់តែតានតឹងខ្លាំងឡើង អាចនឹងផ្ទុះសង្គ្រាម ជាទ្រង់ទ្រាយធំ ក្នុងពេលដ៏ខ្លីខាងមុខ នេះ។ នៅពេលនេះ កម្លាំងទាហានអាមេរិក និងសម្ព័ន្ធមិត្ត បានត្រៀមលក្ខណៈរួចរាល់ រង់ចាំផ្ទុះអាវុធកម្ទេចអ៊ីរ៉ង់តែប៉ុណ្ណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ប្រសិនបើសង្គ្រាម រវាងអាមេរិក និងអ៊ីរ៉ង់ កើតឡើងនោះ អាមេរិកនឹងប្រើប្រាស់ពេលវេលាខ្លីបំផុត សម្រាប់ធ្វើសង្គ្រាម មិនឲ្យអូសបន្លាយ ដូច នៅក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន នោះឡើយ។ ពេលនេះអាវុធទំនើបៗ របស់អាមេរិក និងសម្ព័ន្ធមិត្តបានសម្តៅទៅកាន់គោលដៅនៅលើទឹកដីអ៊ីរ៉ង់ ដោយអាចវាយប្រហារក្នុងពេលតែមួយ កម្ទេចទីតាំងអាវុធទាំងអស់របស់អ៊ីរ៉ង់ ៕អត្ថបទ៖ នគរវត្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​