បុរសជនជាតិចិនម្នាក់អាយុ ២៩ឆ្នាំ អាចចាត់ទុកថា មានសំណាងហើយ ដែលមានជីវិត ក្រោយពេលគ្រូពេទ្យបានវះកាត់យកចេញនូវឈើចាក់ធ្មេញដែលតោងជាប់នៅសរសៃអាទែរខាងស្តាំក្នុងបេះដូងរបស់គាត់។
បុរសរូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា Zhou បានទទួលការវះកាត់បេះដូង កាលពីថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០១៩ នៅមន្ទីរពេទ្យ Nanning ក្នុងខេត្ត Guangzi ខាងត្បូងប្រទេសចិន។ ការវះកាត់ត្រូវវះចេញនូវដុំសាច់មួយចំនួន ពីព្រោះគាត់មានសុខភាពខ្សោយ ដូចជាបញ្ហារលាកសួតញឹកញាប់ គ្រុនក្តៅ អស់រយៈពេលជាង ៤ឆ្នាំមកហើយ ដោយចំណាយថវិកាអស់ប្រមាណជា ៣ម៉ឺនដុល្លារ ប៉ុន្តែនៅតែមិនបានប្រសើរ និង រកមូលហេតុមិនឃើញ។
វេជ្ជបណ្ឌិតខ្លះបានអះអាងថា គាត់មានជាតិពុលច្រើនក្នុងខ្លួន និង ខ្លះថា គាត់មានជំងឺខ្វះគ្រាប់ឈាមក្រហមជាដើម។ ប៉ុន្តែក្នុងអំឡុងពេលវះកាត់គេបានឃើញឈើចាក់ធ្មេញជាប់នៅក្នុងបេះដូងរបស់គាត់ទៅវិញ ដែលបណ្តាលមកពីគាត់ច្រឡំលេបពេលស្រវឹង៕ ប្រភព៖ ប្រជាប្រិយ
សូមទស្សនាវីដេអូខាងក្រោម៖