ភ្នំពេញ​ ៖​ លោក មុត ចន្ថា នាយក​ខុទ្ទកាល័យ​លោក កឹម សុខា បាន​ឲ្យ​ដឹង​មុននេះ​បន្តិច​ថា ដើម្បី​រួម​រំលែក​ទុក្ខ​នៅក្នុង​សោកនាដកម្ម​បាក់​រលំ​អាគារ​កម្ពស់​៦​ជាន់ នៅ​ក្រុងកែប កាលពី​ថ្ងៃទី​០៣ ខែមករា នោះ លោក កឹម សុខា បាន​ចូល​ថវិកា​ចំនួន​២០០០​ដុល្លារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក មុត ចន្ថា បានបញ្ជាក់​យ៉ាងនេះ​ថា​ ក្រោយពី​បានទទួល​ដំណឹង​យ៉ាង​រន្ធត់ និង​ដ៏​ក្រៀមក្រំ​បំផុត ដែល​ទាក់ទិន​នឹង​ឧបទ្ទវហេតុ​រលំបាក់​អគារ នៅ​ក្រុង​និង​ខេត្ត​កែប កាលពី​ថ្ងៃទី​៣ ខែមករា រួចមក ឯក​ឧ​ត្តម កឹម សុខា បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ជនរងគ្រោះ និង​ក្រុមគ្រួសារ​ដែល​បាន​បាត់​បង់ជីវិត និង​រងរបួស​យ៉ាង​អាណោចអាធ័ម​នៅក្នុង​ហេតុការណ៍​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​ពី​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ ទោះបីជា​តិចតួច​ក្តី ឯកឧត្តម កឹម សុខា បាន​ចូលរួមចំណែក​ជា​ថវិកា​ដោយ​ទឹកចិត្ត​សប្បុរស​និង​ដោយ​ក្តី​អាណិតអាសូរ​ដ៏​រន្ធត់ នូវ​ទឹកប្រាក់​ចំនួន ២,០០០​ដុល្លារ សម្រាប់​ចូលរួម​ជួយ​ដល់​ជនរងគ្រោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អស់​រយៈពេល​បី​ថ្ងៃនេះ ទោះបី​មិនបាន​ទៅដោយ​ផ្ទាល់ ឯកឧត្តម កឹម សុខា បាន​ប្រាប់​ទៅ​សហការី​ឲ្យ​ចូលរួម​ដោយ​សប្បុរស ព្រោះ​ជា​រឿង​សោក​នា​ត្យ​កម្ម​របស់​ខ្មែរ មិនមែនជា​ពេលវេលា​ចោទ​គ្នា​ទេ គឺជា​ពេល​សង្គ្រោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៣ ខែមករា​ឆ្នាំ​២០២០ វេលា​ម៉ោង​៤ និង​១៥ នាទី​រសៀល មាន​ករណី​បាក់​អាគារ​កម្ពស់ ៦​ជាន់ នៅ​ក្រុងកែប ខេត្ត​កែប ដែល​បណ្ដាលឱ្យ​មានកម្ម​ករ ដែល​ធ្វើការ​នៅ​ទីនោះ​ស្លាប់ និង​របួស​ព្រោះ​អស់​ជាច្រើន​នាក់​អ្នក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាលខេត្ត​កែប បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នៃ​ការរុករក​ជនរងគ្រោះ​នៅក្រោម​គំនរ​បាក់បែក​នៃ​អគារ​រលំ ប្រើ​រយៈពេល​ជិត​០២​ថ្ងៃ (៤៣​ម៉ោង ២០​នាទី​)​មក ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២០ ត្រូវបាន​បិទ​បញ្ចប់​ជា​ស្ថាពរ ត្រឹម​វេលា​ម៉ោង​១១.៣៥ ថ្ងៃត្រង់ នា​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២០​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តុល្យការ​ជនរងគ្រោះ ដែល​ក្រុមការងារ​បាន​ជួយសង្គ្រោះ​យកចេញ​ពី​គំនរ​បាក់បែក​នៃ​អគារ​រល់​មាន​ចំនួន​សរុប​៥៩​នាក់ (​ស្រី​២២​នាក់​) ក្នុងនោះ​បាត់បង់​ជីវិត​ចំនួន​៣៦​នាក់ (​ស្រី​១៤​នាក់​) ក្នុងចំណោម​ជនរងគ្រោះ​ទាំងនេះ មាន​ក្មេង​ចំនួន​០៦​នាក់ (​ក្មេងស្រី​២​នាក់​) និង​រងរបួស​ចំនួន​២៣​នាក់ (​ស្រី​០៨​នាក់​)​។ ចំពោះ​ជនរងគ្រោះ​បាត់បង់​ជីវិត ត្រូវបាន​ក្រុមគ្រួសារ​មក​បំពេញ​ឯកសារ ដើម្បី​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នា​នោះ ក្នុងនាម​រដ្ឋបាលខេត្ត និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កែប បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ ដឹកនាំ​បញ្ជា​ផ្ទាល់​នៅ​ទីតាំង​កើតហេតុ​រយៈពេល ២​ថ្ងៃ​២​យប់​នេះ និង​បាន​ឧបត្ថម្ភ​ជា​សម្ភារៈ ថវិកា​ផង​នោះ គឺ​ពិតជា​បានបង្ហាញ​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​កម្មករ​ជា​ជនរងគ្រោះ និង​ក្រុមគ្រួសារ​ជនរងគ្រោះ ហើយក៏​ជាការ​លើកទឹកចិត្ត​ដ៏​ធំធេង​ដល់​បងប្អូន គ្រប់​ក្រុមការងារ​ទាំងអស់ ដែល​ចូលរួម​ក្នុង​បេសកកម្ម​ករក​ជនរងគ្រោះ ដោយ​ឧបទ្ទវហេតុ​ដ៏​សែន​អាក្រក់​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រដ្ឋបាលខេត្ត​កែប បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​ជួយសង្គ្រោះ​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា ប្រើ​អស់​កម្លាំងកាយ កម្លាំងចិត្ត ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ​ចេញពី​គំនរ​បាក់បែក​នៃ​អគារ​ដួលរលំ​នេះ និង​អរគុណ និង​ដឹងគុណ នូវ​សន្តាន​ចិត្ត ការចូលរួម​វិភាគទាន​ទាំង​កម្លាំងកាយ​
​កម្លាំងចិត្ត សម្ភារៈ និង​ថវិកា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ដែល​បាន​យកចិត្តទុកដាក់​តាមដាន​សភាពការណ៍ និង​បាន​ជូនពរ​ដល់​ជនរងគ្រោះ​ឱ្យ​រួច​ផុតពី​គ្រោះ​ដ៏​កំណាច​នេះ សកម្មភាព​ទាំងនេះ គឺជា​ការឧបត្ថម្ភ គាំទ្រ​ក្នុងការ​ឆ្លើយតប​ទៅ នឹង​កិច្ចការ​សង្គ្រោះបន្ទាន់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទង្វើ​ទាំងនេះ​បានបង្ហាញ​ឱ្យឃើញ​ជាក់ស្តែង​នូវ​ការឯកភាព​ជាតិ សាមគ្គីភាព ក៏ដូចជា​ឧ​ត្ត​ម​គតិ​ជាតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង នៅក្រោម​ការដឹកនាំ ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​មគ្គុទ្ទេសក៍​ដ៏​ឧត្តុង្គឧត្តម​៕ កម្ពុជាថ្មី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​