ជារឿយៗ​ គេតែងឃេីញលោកជំទាវ​ ហ៊ុន​ ម៉ាណា​ កូនស្រីសម្តេច​ ហ៊ុន​ សែន​ និង​ ក្រុមការងារតែងតែធ្វេីសកម្មភាពមនុស្សធម៌​ និងការងារសង្គមជាហូរហែរ។ នៅថ្ងៃនេះផងដែរ​ លោកជំទាវបានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ​ និងព្យាលជំងឺ​ ដល់ប្រជាពលរដ្ឋ​ ចំនួន១០០០នាក់ដោយមិនគិតថ្លៃ​ នេះបេីតាមផេករបស់លោកជំទាវ​ ដែលបានបង្លោះនៅថ្ងៃនេះ៖

“លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ សរុបចំនួន ១០០០នាក់ដោយឥតគិតថ្លៃ នៅថ្ងៃអាទិត្យ ១៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៩នេះ។
ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូនិគម ខេត្តសៀមរាប។”