ភ្នំពេញ ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែលជាអ្នកផ្តើមគំនិត ក្នុងការរៀបចំវេទិកាតុមូល លើដំណើរការនីតិវិធី ផ្អាកបណ្តោះអាសន្នលើ EBA នៅកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានលើកឡើងថា ប្រសិនបើមានការដក EBA ប្រាកដមែន នឹងធ្វើឲ្យពង្រឹង សមត្ថភាព សុវត្ថិភាព និងកាត់បន្ថយពុករលួយ របស់ស្ថាប័នពាក់ព័ន្ធ នៅតាមព្រំដែនផងដែរ។

លោកថា “ដកមែននឹងពង្រឹងសមត្ថភាព កាត់បន្ថយពុករលួយ របស់ស្ថាប័នពាក់ព័ន្ធនៅតាមព្រំដែន ។ យើងនាំគ្នារែកប្រទេសយើងទាំងអស់គ្នា ដើម្បីសេចក្តីសុខ នៃប្រទេសដ៏តូចទាំងផ្នែកកសិកម្ម ពាណិជ្ជកម្មដ៏រុងរឿង”៕​ ប្រភព៖​ dap-news.com