ភ្នំពេញ ​៖​ អភិបាល​រង​ខណ្ឌ​ដង្កោ ដែល​ជា​ស្ត្រី​មួយ​រូប ត្រូវ​បាន​ប្រកាស​តែងតាំង ជា​អភិបាលខណ្ឌ​ជំនួស​លោក នុត ពុធ​ដា​រ៉ា ជាមួយ​នឹង​ការប្រកាស​តែងតាំង​អភិបាលរង​មួយ​រូប​ផង​ដែរ។ នេះ​ជា​លើ​ទី​១​​ ​ដែល​ស្ត្រី​ត្រូវ​បាន​ប្រកាស​ឲ្យ​កាន់តំណែង​ជា​អភិបាលខណ្ឌ ក្នុងចំណោម​ខណ្ឌ​ទាំង​១៤​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ចំណែក​លោក នុត ពុធ​ដា​រ៉ា ​អាច​នឹង​ត្រូវ​ទៅ​កាន់​តំណែង​ជា​អភិបាល​រង​​​ខេត្ត​ក្រចេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធី​ប្រកាស​នេះ​បាន​ធ្វើឡើង កាលពី​រសៀល​ថ្ងៃទី​១៦​ធ្នូ ២០១៩​នេះ នៅ​សាលា​ខណ្ឌដង្កោ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

ពិធី​នេះ ត្រូវបានតែងតាំង​លោកស្រី គឹម ញឹ​ប ឋានន្តរសក្ដិ​វរមន្ត្រី ថ្នាក់​លេខ ១ ដែល​មុននេះ លោកស្រី​ជា​អភិបាលរង​ខណ្ឌដង្កោ មកកាន់ មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ ​ជំនួស​លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ និង​តែងតាំង​លោក ពុ​យ ច័ន្ទ ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​២ ឲ្យ​កាន់​មុខ តំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី គឹម ញឹ​ប ក្នុង​ពិធី​នោះ​ បានធ្វើ​ការប្តេជ្ញាចិត្តថា និង​ខិតខំ​បំពេញការងារ​ឲ្យ​បាន​ល្អប្រសើរ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ និង​រាជរដ្ឋាភិបាល សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ សហការ​ជាមួយ​ក្រុមការងារ​ទាំង​អស់ ទាំង​ថ្នាក់ជាតិ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ស្រប​ទៅតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល។ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ បង្ក​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ និង​ធ្វើ​យ៉ាងណា​អនុវត្ត​ឲ្យ​បាន​នូវ​នយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា អ្វី​ដែល​ជា​ការ​ប្តេជ្ញាចិត្ត ក្នុងនាម​អភិបាលខណ្ឌ​ត្រូវធ្វើ​ឲ្យ​បាន​ និង​កុំ​ភ្លេច​ពី​ការប្តេជ្ញាចិត្ត​របស់​យើង ហើយ​បើ​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ហើយ ត្រូវ​ធ្វើ​ឲ្យ​បាន​ជូន​គាត់ ទើប​ពួកគាត់​មាន​ជំនឿ​ទុកចិត្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បញ្ជាក់ថា សម្រាប់​ការងារ​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ​បាន​ជំរុញ​នៃ​ការ​​បញ្ជ្រៀត​យេនឌ័រ ដោយ​​បញ្ចូល​ស្ត្រី​ឲ្យ​ទៅ​បម្រើ​ការ​ងារ​ឲ្យ​ស្មើ​ជាមួយ​បុរស​ដែរ។ ជាក់ស្តែង​សម្រាប់​ពេលនេះ​យើង​ពិតជា​បានឃើញ​ស្រាប់ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល គឺ​បាន​លើកតម្កើង​ស្ត្រី ដោយបាន​តែងតាំង​លោកស្រី គឹម ញឹ​ប ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ ១ ដែល​មុន​នេះ​ជា​អភិបាលរង​ខណ្ឌ​ដង្កោ មកកាន់ មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ជំនួស​លោក នុត ពុធ​ដា​រ៉ា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងឱកាស​ដែល​លោក ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​លោកស្រី គឹម ញឹ​ប​ ដែល​ទើបបាន​ឡើងកាន់តំណែង​ថ្មី​ត្រូវ​ពង្រឹង​ពី​បែបបទ របៀបរបប​ការងារ​ឲ្យ​បាន​ល្អ ដោយ​ត្រូវ​ពង្រឹង​ការងារ​នៃ​ការ អនុវត្ត​ច្បាប់​ចរាចរណ៍ ខណៈដែល ក្នុង​មួយថ្ងៃ ទៅមួយថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍ ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​ ដោយ​លោក​បញ្ជាក់​ថា អ្នក​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​មិនមែន​ធ្វើឲ្យ​ស្លាប់​តែ​ខ្លួនឯង​នោះទេ គឺ​បាន​បង្ក​ឲ្យ​អ្នកដទៃ​ស្លាប់​ជាមួយ​ខ្លួនឯង​ដែរ ដែល​បញ្ហា​នេះ អាជ្ញាធរ​ត្រូវតែ​ពង្រឹង​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​ឲ្យ​បាន​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​លោក​នុត ពុធ​ដា​រ៉ា លោក​អភិបាល​រាជធានី​ បាន​បញ្ជាក់​ផង​ដែរ​ថា លោក នុត ពុធ​ដា​រ៉ា បាន​បំពេញការងារ​បាន​ល្អ​ប្រសើរ​ មាន​ស្នាដៃ​យ៉ាង​ច្រើន នៅ​ពេល​ ដែល​លោក​ បំពេញការងារ​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ រហូតដល់​ពីរ​អាណត្តិ។ ដោយ​មើលឃើញ​ពី​ស្នាដៃ​ទាំងនេះ រាជរដ្ឋាភិបាល​មានបំណង​ឲ្យ​លោក​នុត ពុធ​ដា​រ៉ា ទៅកាន់​តំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ​នាពេលខាងមុខ៕ កម្ពុជាថ្មី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​