ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា តំបន់ដី៤០ហិកតា នៅតែស្ថិ​តក្រោ​មការគ្រ​ប់គ្រ​ងរ​បស់ច្បាប់កម្ពុជា គ្មានថ្ងៃបាត់បង់ដីដូចការព្រួយ​បា​រម្ភ​នោះឡើ​យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីផែនការបន្លាស់ទីជនជាតិវៀត​ណា​ម ខ្មែរ និងខ្មែរ-ឥស្លាម ពីការរស់នៅលើផ្ទះបណ្ដែតទឹកលើទន្លេសាប ឡើងមករស់​នៅលើ​ផ្ទៃដី​ទំហំប្រមាណ៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ផៃ ស៊ីផាន បានអះអាងថា ការ​បន្លាស់ទីនេះ គ្មា​នថ្ងៃដែ​លកម្ពុ​ជាកាត់​ដី​ឱ្យជនអន្ដោប្រវេសន៍វៀតណា​ម​នោះ​ឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ការបារម្ភទៅលើសន្ដិសុខជាតិ ដែ​លយើងប​ង្កើត​ភូមិសម្រា​ប់ឱ្យអ​ន្ដោ​ប្រវេសន៍ មកនៅមិនមានប៉ះ​ពា​ល់ដល់ស​ន្ដិសុ​ខជាតិ ដោយសារគ្រប់គ្រង ​ក្នុងប្រព័​ន្ធច្បាប់​រប​ស់កម្ពុជា ហើយអ្នកទៅគ្រ​ប់​គ្រង​ គឺកម្ពុជា ដូច្នេះសូមបងប្អូនប្រជាពលរ​ដ្ឋ​មានអា​រម្ម​ណ៍ធូ​រ​ស្រា​ល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលណាអាជ្ញាធរបង្កើតកន្លែងមួយឱ្យ​ជ​នអន្ដោប្រ​វេស​ន៍រស់នៅ គឺជនអន្ដោប្រវេស​ន៍ទាំ​ងអ​ស់នោះ ត្រូវតែគោរពច្បាប់របស់​ក​ម្ពុជា រួមមាន ទាំងច្បាប់ភូមិបាល ​និងច្បា​ប់ស​ញ្ជាតិ ហើយអ្នកគ្រប់គ្រ​ង​នៅកន្លែ​ងនោះទៀ​ត​សោ​ត គឺជាជនជាតិ​ខ្មែ​រ មិនមែនជាជន​អ​ន្ដោប្រ​វេស​ន៍​នោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យរាជរដ្ឋាភិបាល​ ក៏បាន​អរ​គុណ​ដ​ល់ប្រ​ជាព​ល​រដ្ឋខ្មែរ ដែលបានយ​ក​ចិ​ត្តទុ​កដាក់ និងតាមដានលើប​ញ្ហា​នេះ​។ លោកជឿជាក់ថា បន្ទាប់ពីសន្និសីទសារ​ព័ត៌​មាន​នៅថ្ងៃ​នេះ ប្រជាពលរដ្ឋនឹងជ្រាបកាន់តែច្បា​ស់​ពីអ្វី​ដែល​រាជរដ្ឋា​ភិ​បាល និងរដ្ឋបាលខេ​ត្ត​កំ​ពង់​ឆ្នាំង កំពុងអនុ​វ​ត្តជា​ប​ន្ដប​ន្ទាប់ លើការងារបន្លាស់ប្រជាពលរ​ដ្ឋ​រស់នៅ​លើផ្ទះ​បណ្ដែតទឹក មកឱ្យរស់នៅលើគោកវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរង ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ បម្លា​ស់ទីផ្ទះ​ទឹក បានបញ្ជាក់ច្បាស់ថា​ ​ផែនការ​បម្លា​ស់ទីព​លរដ្ឋ​វៀត​ណា​ម ខ្មែរ និងខ្មែរ-ឥស្លាម ពីការរស់នៅលើផ្ទះបណ្ដែត​ទឹ​ក លើផ្ទៃបឹងទន្លេសា​ប​ ឡើងមករស់នៅលើ​ដី​គោក ទំហំប្រមាណ ៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង គឺមិនមានការកា​ត់​ដី ឲ្យជនអន្តោប្រវេសន៍ ​វៀ​តណាម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៊ុន សុវណ្ណារិទ្ធ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចាប់ផ្តើម ផែនការបម្លាស់ទីព​លរ​ដ្ឋវៀត​ណាម ខ្មែរ និងខ្មែរ-ឥស្លាម ពីការរស់នៅលើផ្ទះបណ្ដែតទឹកលើទន្លេសាប ​ឡើ​ងមករស់នៅលើផ្ទៃដីទំហំប្រ​មា​ណ ៤០ហិកតា ក្នុងគោលបំណង ថែរក្សាទន្លេសាប ​ថែរក្សា​បរិ​ស្ថាន​ទឹក ថែរក្សាជីវចម្រុះ និងធនធានធម្មជាតិ និងការយកចិត្តទុកដាក់ទាំង​ផលប្រ​យោ​ជន៍ និងបញ្ហាប្រឈ​ម​នានា ដែលនាំមកនូ​វ​គុណប្រយោ​ជ​ន៍ សម្រាប់​ប្រទេ​ស​ជាតិ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីធ្វើការបម្លា​ស់​ទី ជនជាតិវៀតណាម ខ្មែរ និងឥស្លាម ចេញពីលើទឹ​ក ឡើង​មក​គោក​រួ​ចហើយ អាជ្ញាធរខេត្តកំពង់​ឆ្នាំ​ង នឹងប្រែក្លាយតំ​ប​ន់នោះ ជាតំបន់ ទេសចរណ៍​ដោ​យ រៀបចំឲ្យមាន បែរចិញ្ចឹមត្រីតាមប​ច្ចេ​កទេសស​ហភា​ពអឺ​រ៉ុប​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប​ម្លាស់​ទីនេះ រដ្ឋបាលខេត្តកំព​ង់​ឆ្នាំង ក៏បានទទួលអនុសាសន៍ពីរា​ជ​រដ្ឋា​ភិបា​ល និងក្រសួ​ង​មហាផ្ទៃ ឲ្យអនុវ​ត្ត​ផែន​ការនេះ ដោយម៉ត់ច​ត់​ទាន់ពេ​ល​វេលា និងប្រុងប្រយ័ត្ន​ខ្ព​ស់ ស្របតាមច្បាប់រប​ស់​កម្ពុជា និងច្បាប់អន្តរជាតិផងដែ​រ​ ព្រមទាំងខិតខំដោះស្រាយសេវារដ្ឋបា​ល នៅកន្លែងថ្មីជូនប្រជាពលរដ្ឋទាំង​នោះ​ឲ្យបា​ន​ល្អ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលរងខេត្តកំពង់ឆ្នាំង សង្កត់ធ្ងន់ថា រដ្ឋបាលខេត្ត នឹងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ តាំងទីលំនៅអចិន្ត្រៃយ៍ ឬធ្វើមូលដ្ឋានអាជីវកម្មផ្សេងៗ នៅតាមផ្ទះបណ្តែតទឹកទៀតទេ ជាក់ស្តែងអនុញ្ញាតឲ្យ មានតែបែរចិញ្ចឹមត្រីដោយមិនមាន លំនៅដ្ឋានរស់នៅអចិន្ត្រៃយ៍ ប៉ុន្តែត្រូវរៀបចំតាមបច្ចេកទេស របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលរងខេត្តថ្លែងថា ការបម្លាស់ទីនេះ ដែលមានព័ត៌មានថា ​កាត់ដី​ឲ្យយួ​ន ៤០ហិកតា។ លោកបញ្ជា​ក់ថា​ ដីនេះជាដីអនុប្ប​យោ​គ ​គ្មានជនជាតិវៀតណាម​ណា​ម្នាក់​ មានសិទ្ធិកាន់កាប់ជាក​ម្មសិទ្ធិទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមច្បាប់ភូមិបាល​មា​ត្រា​៨ និង៤៤ រូបវ័ន្តបុគ្គល នីតិបុគ្គល ដែលមានសញ្ជាតិជា​ខ្មែ​រទេ​ មាន​សិទ្ធិ​ជាម្ចាស់​កម្ម​សិទ្ធិ ។ ជនអន្តោប្រវេសន៍វៀតណាម ដែលស្របច្បាប់នោះ មា​ន​សិទ្ធិ​ជួល​ស្នាក់​នៅដូច ជនបរទេសស​ញ្ជា​តិដទៃ​ទៀ​តដែរ មិនមែនមានតែវៀតណា​ម​មួយ​ទេ ជនជាតិដទៃទៀតក៏មាន​សិ​ទ្ធិជួ​លដូ​ច​គ្នា​ដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនជាតិខ្មែរ និងខ្មែរឥស្លាម ដែលស្ម័គ្រចិត្តរើផ្ទះបណ្តែតទឹក ​ទៅរស់​នៅលើ​ដីគោក គឺមានសិទ្ធិទទួលបានដីនោះក្នុ​ង​ ១គ្រួសារ ៥ម៉ែត្រ គុណ ២០ម៉ែត្រ ចំណែកជនអន្តោប្រវេសន៍វៀតណាម ​ពុំ​មានសិ​ទ្ធិទទួ​លបាន ដីជាកម្មសិទ្ធិទេ គឺត្រូវជួលដីនោះស្នាក់នៅពីម្ចា​ស់​ដី​ ។ ដី ៤០ហិកតានោះ ជាដីរបស់ឯកជនដែល​មា​នម្ចា​ស់ឈ្មោះ​ ​រស់ ចំរើន ដែលស្ថិតក្នុងភូមិដំ​បូ​កកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំព​ង់​ឆ្នាំង ​។

លោកអភិបាលរងខេត្តលើកឡើងថា​ការដាក់ចេញនូវ​ផែ​នការ បម្លាស់ទីពលរដ្ឋដែលរស់​នៅ​លើផ្ទៃ​ទឹកឡើងម​កលើ​ដីគោកវិ​ញ ក៏មានគ្រួសារជនអ​ន្តោ​ប្រវេស​ន៍វៀតណា​មមួយ​ចំនួន បានវិលត្រឡប់ទៅស្រុកកំណើ​ត​ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ រស់នៅលើផ្ទះបណ្ដែតទឹកមានចំនួ​ន​ ២០៩៦ខ្នងផ្ទះ ស្មើនឹង ២០១០គ្រួសារ មានមនុស្សចំនួន ៩១៦៨​នាក់​, ខ្មែរឥស្លាមមានចំនួន ៧៣ខ្នងផ្ទះ ស្មើនឹង៧៣គ្រួសារ មានមនុស្សចំនួន ២៤២នាក់ ។ ដោយឡែកជនអន្តោប្រ​វេ​សន៍​ វៀតណាមមានចំ​នួ​ន ១៦៨២ខ្នងផ្ទះ ស្មើនឹង ២៥៨០គ្រួសារ មានមនុស្សចំនួន ១០៣១១នាក់ ៕ CEN