កញ្ញា នៅ សូនីតា ជាតារាសម្តែងមួយរូបដែលមានប្រជាប្រិយ និងរូបឆោមលោមពណ៌ស្រស់សោភា។ ជាមួយគ្នានេះដែរនៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់(Valentine’s Day)ម្សិលមិញនេះ កញ្ញា និងមិត្តភក្តិបានចែករំលែកនូវក្តីស្រលាញ់របស់ពួកគាត់ទៅកាន់ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលជួបភាពលំបាកនៅតាមដងផ្លូវផងដែរ។

“Happy Valentine’s Day មិនបានចំណាយពេលជាមួយមនុស្សដែលខ្ញុំស្រលាញ់ តែខ្ញុំបានចំណាយពេលជាមួយពួកគាត់ ខ្ញុំមានតែអាហារមួយពេល ភួយ មុង សំរាប់ចែកជូនក្តីស្រលាញ់ពីពួកយើងទាំងអស់គ្នា (ខ្ញុំស្រលាញ់ប្រជាជនខ្ញុំ) ❤️14 កុម្ភះ 2019❤️អរគុណអ្នកទាំងអស់គ្នាដែលបានចំណាយទាំងកំលាំងកាយ ចិត្ត និង ថវិកា 💋🙏🏻”