ខេត្តស្វាយរៀង ៖ អាជ្ញាធរ កម្ពុជា បញ្ជាក់ ថា កងទ័ព វៀតណាម ចូល ក្នុង ឃុំ ចំនួន ៣ នៅ ក្នុង ខេត្តស្វាយរៀង គឺ ដើម្បី ធ្វើ សមយុទ្ធ ពី វិធីសាស្ត្រ នៃ ការ ជួយ សង្គ្រោះ ពលរដ្ឋ ពេល មាន គ្រោះ មហន្តរាយ កើតឡើង មិនមែន វៀតណាម ចូល មក កាន់កាប់ ដូច ការ ផ្សព្វផ្សាយ លើ បណ្តាញ សង្គមនោះ ទេ នេះបើតាមសារព័ត៌មាន វី អូ ឌី ខ្មែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ លើក ឡើង បែប នេះ បន្ទាប់ ពី មានការ ចែករំលែក ព័ត៌មាន មួយ ចំនួន នៅ លើ បណ្តាញ សង្គម ថា រដ្ឋាភិបាល កម្ពុជា បាន កំណត់ ឃុំ ចំនួន ៣ រួម មាន ទួល ស្តី សំរោង និង ឃុំ ច ន្ទ្រា ស្ថិត នៅ ស្រុក ច ន្ទ្រា ខេត្តស្វាយរៀង ធ្វើ ជា តំបន់ ស ដើម្បី អនុញ្ញាត ឲ្យ កងកម្លាំង វៀតណាម មក បោះទីតាំង នៅ ទីនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យ សាលា ខេត្តស្វាយរៀង លោក រស់ ផា រិ ទ្ធិ មាន ប្រសាសន៍ ប្រាប់ សារព័ត៌មាន វី អូ ឌី ខ្មែរ នៅ ព្រឹក ថ្ងៃ ទី ១១ ធ្នូ នេះ ថា ទាក់ទិន នឹង ព័ត៌មាន បង្ហោះ លើ បណ្តាញ សង្គម ថា កម្ពុជា កំណត់ ឃុំ ៣ ធ្វើ ជា តំបន់ ស ដើម្បី អនុញ្ញាត ឲ្យ កងកម្លាំង វៀតណាម ចូល មក បោះទីតាំង នោះ គឺ មិន ពិត នោះ ទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បញ្ជាក់ ថា មន្ត្រី ក្រសួងការពារជាតិ នៃ ប្រទេស ទាំង ពីរ បាន កំណត់ យក ឃុំ ទាំង ៣ ខាងលើ ស្ថិត នៅ ស្រុក ច ន្ទ្រា ខេត្តស្វាយរៀង និង ខេ ត្តឡុង អាន របស់ វៀតណាម ធ្វើ សមយុទ្ធ រួម គ្នា នៃ ប្រទេស ទាំង ២ ចែករំលែក បទ ពិសោធន៍ គ្នា ទៅ វិញ ទៅ មក ដើម្បី ជួយ ប្រជាពលរដ្ឋ នៃ ប្រទេស ទាំង ពីរ ដែល រង គ្រោះ ដោយសារ គ្រោះ មហន្តរាយ ភ្លើង ឆេះ ព្រៃ និង ទឹកជំនន់ ជាដើម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក រស់ ផា រិ ទ្ធិ ថ្លែងប្រាប់ យ៉ាង ដូច្នេះ ថា « មិនមែន មក បោះជំរុំ ធ្វើ អ្វី ក្រៅផ្លូវការ ទេ ក្រសួង ទាំង ពីរ គឺ ក្រសួងការបរទេស កម្ពុជា – វៀតណាម បាន ឯកភាព គ្នា ដើម្បី ធ្វើ លំ ហាត់ សមយុទ្ធ ដើម្បី ត្រៀម សង្គ្រោះ គ្រោះ មហន្តរាយ នៅ ពេល ដែល ប្រជាជន នៅ តាម តំបន់ ព្រំដែន លោក មាន ជួប បញ្ហា គ្រោះ មហន្តរាយ ផ្សេង ៗ គ្រោះ ធម្មជាតិ ទឹកជំនន់ … កងកម្លាំង នឹង ជួយ សង្គ្រោះ » ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា យ៉ាងណា អ្នកនាំពាក្យ រូប នោះ មិន បាន បញ្ជាក់ ពី ពេលវេលា ច្បាស់លាស់ ហើយ កងទ័ព វៀតណាម មាន ចំនួន ប៉ុន្មាន នាក់ ការ ធ្វើ សមយុទ្ធ នេះ រយៈពេល ប៉ុន្មាន នៅឡើយទេដោយ លោក បង្វិល សំនួរ ឲ្យ ទៅ សួរ មន្ត្រី ក្រសួងការពារជាតិ កម្ពុជា វិញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ ជម្រាប ផង ដែរ ថា កាលពី រសៀល ថ្ងៃ ទី ៣០ តុលា កន្លងទៅនេះ សម្ដេច តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី បាន អនុញ្ញាត ឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក បម្រុង ផា ន វ៉ា ន់ ហ្សា ង (Phan Van Giang) អនុរដ្ឋមន្ត្រី និង ជា ប្រធាន អគ្គសេនាធិការ នៃ កងទ័ព ប្រជាជន វៀតណាម ជួប សំដែង ការ គួរសម នៅ វិមាន សន្តិភាព ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ឧត្តមសេនីយ៍ឯក បម្រុង មាន ប្រសាសន៍ ថា កម្ពុជា និង វៀតណាម នឹង ធ្វើ សមយុទ្ធ សង្គ្រោះ រួម គ្នា នៅ ខែធ្នូ ខាង មុខ ។
លោក អ៊ា ង សុ ផល្លែ ត ជំនួយការ សម្ដេច តេ ជោ បាន ឲ្យ ដឹង ថា ក្នុង ជំនួប នេះ លោក ផា ន់ វ៉ា ន់ ហ្សា ង បញ្ជាក់ ជូន សម្តេច តេ ជោ ថា កិច្ច សហប្រតិបត្តិការ រវាង ក្រសួងការពារជាតិ និង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងការពារជាតិ ទាំង ពីរ គឺ បាន ប្រព្រឹត្ត ទៅ យ៉ាង ល្អ ប្រសើរ ជា ពិសេស លើ ការ រៀបចំ សមយុទ្ធ សង្គ្រោះ រួម គ្នា ពេល មាន គ្រោះ មហន្តរាយ ដោយ គ្រោង នឹង ប្រព្រឹត្ត ទៅ នៅ ខែធ្នូ ខាង មុខ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ ថែរក្សា សន្តិសុខ និង សណ្ដាប់ធ្នាប់ តាម ព្រំដែន និង ការ ស្វែងរក អដ្ឋិធាតុ រួម ជាមួយនឹង ការ ហ្វឹកហាត់ បណ្ដុះបណ្ដាល នាយទាហាន សុទ្ធ សឹង ជា កិច្ច សហប្រតិបត្តិការ នៃ ក្រសួង ទាំង ពីរ អនុវត្ត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេច បាន បង្ហាញ នូវ ការ រីករាយ ជាមួយនឹង ទំនាក់ទំនង រវាង កងទ័ព ទាំង ពីរ ដែល បាន នាំ មក នូវ ផលប្រយោជន៍ ជូន ដល់ ប្រជាជន ជា ពិសេស ប្រជាជន ដែល កំពុង តែ រស់នៅ តាម ព្រំដែន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ ការ រៀបចំ សមយុទ្ធ សង្គ្រោះ ពេល មាន គ្រោះ មហន្តរាយ សម្ដេច តេ ជោ បាន មាន ប្រសាសន៍ ថា នេះ ជា ការ អនុវត្ត មួយ ដែល ផ្ដល់ នូវ ផលប្រយោជន៍ ដល់ ប្រជាជន ទាំង ពីរ នៅ ពេល ដែល មាន គ្រោះ មហន្តរាយ ជា ពិសេស នៅ ពេល ដែល មាន ភ្លើង ឆេះ ព្រៃ និង មាន ទឹកជំនន់ ជាដើម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេច បន្ត ថា ភ្លើង ឆេះ ព្រៃ វា មិន ស្គាល់ ព្រំដែន ទេ ដូច្នេះ ការ អនុវត្ត សមយុទ្ធ នេះ ត្រូវ តម្រូវ អោយ កងទ័ព កម្ពុជា ចូល ទៅ ក្នុង ទឹកដី វៀតណាម ហើយ កងទ័ព វៀតណាម ចូល នៅ ក្នុង ទឹកដី កម្ពុជា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី ជៀសវាង ដល់ ការ យល់ ច្រឡំ និង អោយ មានការ យល់ ដឹង ទូលំទូលាយ សម្តេច តេ ជោ បាន ផ្តល់ អនុសាសន៍ ឲ្យ មាន សកម្មភាព មនុស្សធម៌ ជាមួយ គ្នា នៅ ក្នុង សមយុទ្ធ នេះ មាន ន័យ ថា ភាគី កម្ពុជា អាច ចូល ទៅ ព្យាបាល ប្រជាជន វៀតណាម ហើយ ប្រជាជន វៀតណាម ចូល មក ព្យាបាល ប្រជាជន កម្ពុជា ដើម្បី ត្រៀម នៅ ពេល មាន គ្រោះ មហន្តរាយ ហើយ ក៏ អាច ជំរុញ ឲ្យ មានកម្ម វិធី ដូច ជា កីឡា សិល្បៈ រួម គ្នា ផង ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំខាន់ ជាង នេះ ទៀត ធ្វើ យ៉ាងណា បន្ត កិច្ច សហប្រតិបត្តិការ ដែល មាន ស្រាប់ និង ជំរុញ បង្ក លក្ខណៈ ធ្វើ យ៉ាងណា ឲ្យ ប្រជាជន ប្រទេស ទាំង ពីរ ប្រទេស អាច ប្រកប អាជីវកម្ម តាម ព្រំដែន បាន ដោយ ងាយស្រួល ៕(ប្រភពអត្ថបទ៖ KBN)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​