បើសិនជាបានស្តាប់ហើយ ពិតជាកម្សត់ណាស់ កាលបើដឹងរឿងកុមារាម្នាក់ ដឹកដៃបងប្រុសពិកា ដើរសុំទានតាមដងផ្លូវ យ៉ាងលំបាកវេទនា ដើម្បីយកប្រាក់ទៅព្យាបាលឪពុកដែលកំពុងមានជំងឺ និងម្តាយ វិលកចរិត ដើរចោលផ្ទះបាត់ ។

រឿងរ៉ាវនេះត្រូវបាន គណនីហ្វេសប៊ុកស្ត្រីម្នាក់ ដែលមានឈ្មោះថា Houn Sophy បានបង្ហោះរូបភាព ជាមួយការសរសេរសារថា​ សូមកុំអូសរំលងអីបងប្អូនខ្មែរទាំងឡាយអើយ អាណិតជួយស៊ែរម្មាក់មួយផង គាត់ស្វែងរកសប្បុរសជន ដែលចង់ជួយដល់ក្មេង កម្សត់ម្នាក់នេះ គួរឱ្យអាណិតណស់ ក្មួយនៅក្មេងតែទទួលបន្ទុកធ្ងន់ណាស់ ឪពុកក៏ឈឺ ម្តាយក៏ឆ្កួត ដើរចោលបាត់ មិនដែលចូលផ្ទះ ហើយចំណែកបងប្រុស មានជំងឺបេះដូងចំហរទៀត សព្វថ្ងៃដើរដឹកដៃបង សុំលុយគេតាមផ្លូវ ដើម្បីយកទៅព្យាបាលជម្ងឺ បង និងឪពុកដែលនៅមន្ទីរពេទ្យ។

ក្មួយប្រុសកម្សត់ម្នាក់នេះមានឈ្មោះ ឡាវ អាយុ ១៣ ឆ្នាំ និង បងប្រុស ឈ្មោះថៃ អាយុ២៧ ឆ្នាំ សព្វថ្ងៃស្នាក់នៅបណ្តោះអាសន្ន នៅភូមិចុងកៅស៊ួ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ បើបងប្អូន និង សប្បុរសជនទាំងឡាយចង់ចូលរួមជួយដល់ក្មេងកម្សត់ម្នាក់នេះ សូមទាក់ទងតាមរយៈលេខទូរស័ព្ទនេះ ០៩២ ៦៩៩ ៨៧១, ០៦៩ ៨៨៦ ១៣៨ សូមអរគុណ៕​ ប្រភព៖ ប្រជាប្រិយ

សូមទស្សនាវីដេអូខាងក្រោម៖