ភ្នំពេញ ៖ អ្នកភូមិ ៣ និង ភូមិ ២ ក្នុង សង្កាត់ ស្រះចក ខណ្ឌដូនពេញ ដែល រស់នៅ ជាប់ ផ្លូវ រថភ្លើង បានបង្ហាញ ការព្រួយបារម្ភ ចំពោះ បញ្ហា អសន្តិសុខ ក្នុងភូមិ ស្របពេល មានការ ចែកចាយ គ្រឿងញៀន នៅ តំបន់ នេះ ទាំងយប់ ទាំង ថ្ងៃ ហាក់ដូចជា ផ្សារ លក់ទំនិញ អ៊ីចឹង ដែរ ។ សកម្មភាព ទិញ លក់ គ្រឿងញៀន នេះ កំពុងតែ រំខាន ដល់ ការរស់នៅ របស់ ពលរ ដ្ឋ តំបន់ បឹងកក់ នេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេល លោកអ្នក ធ្វើដំណើរ ដល់ ផ្លូវ រថភ្លើង ត្រង់ចំណុច ភូមិ ៣ និង ភូមិ ២ ក្នុង សង្កាត់ ស្រះចក ខណ្ឌដូនពេញ ដែល ស្ថិតនៅ ខាងត្បូង បឹងកក់ លោកអ្នក ប្រាកដជា ឃើញ មនុស្ស ជាច្រើន រត់ ប្រសាច លើផ្លូវ រថភ្លើង ដើម្បី លក់ និង ទិញ គ្រឿងញៀន ដូចជា ទីផ្សារ មួយ ដូច្នេះ ដែរ ។ អ្នកសារព័ត៌មាន ថ្មីៗ ក៏ត្រូវ បាន ពួកគេ ចាត់ទុកជា អតិថិជន ដែរ នៅពេល អ្នកកាសែត ថ្មីៗ ជិះ ម៉ូតូ ទៅ សម្ភាស ពលរដ្ឋ នៅ តំបន់ ផ្លូវ រថភ្លើង នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅតាម បេតុង អម ផ្លូវ រថភ្លើង ដែល នៅ ម្ខាង ជា ផ្លូវ រថភ្លើង និង ខាងត្បូង ផ្លូវ រថភ្លើង សុទ្ធសឹង ជា ផ្ទះ របស់ ពលរដ្ឋ ដែល ផ្ទះ ភាគច្រើន មាន ដំបូល ប្រក់ ស័ ង្គ សី និង ក្រាល ដោយ ការ ចាក់សាប ។ ពលរដ្ឋ ខ្លះ កំពុង លក់ដូរ ខ្លះ អង្គុយ លើ ម៉ូតូ ចាំ ឌុប ម៉ូយ ខ្លះទៀត អង្គុយ ខាងមុខផ្ទះ  ស្របពេល មាន មនុស្ស មួយចំនួន ក៏ ស្រែកហៅ ម៉ូយ ដើម្បី លក់ គ្រៀង ញៀន ទាំង កណ្តាល ថ្ងៃ ដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋ នៅ ភូមិ ៣ ក្នុង សង្កាត់ ស្រះចក លោក សេង សុផល បាន អះអាងថា បច្ចុប្បន្ន សកម្មភាព ចែកចាយ គ្រឿងញៀន នៅតែ បន្តសកម្មភាព ទាំងថ្ងៃទាំងយប់ បើទោះបី កន្លងមក សមត្ថកិច្ច បាន ចុះមក ចាប់ ជា បន្តបន្ទាប់ ក៏ដោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង វ័យ ៥០ ឆ្នាំ លោក សេង សុផល ដែល រស់នៅ តំបន់ នេះ ជាង ១០ ឆ្នាំ មកហើយ នោះ បាន អះអាង យ៉ាង ដូច្នេះ ថា ៖ « រស់នៅ ទីនេះ មិនសូវ ល្អ ប៉ុន្មាន ទេ វា មាន អា ពួក លក់ គ្រឿងញៀន តែ អ្នកលក់ លក់ តែ គេ យើង នៅ ធម្មតា យើង នៅក្នុង ស្រុក នេះ មិន អី ទេ អ្នកលក់ ច្រើនតែ មកពី ក្រៅ អ្នក នៅក្នុង ស្រុក នេះ អត់ មាន នរណា លក់ ទេ គ្រាន់តែ វា ចេញចូលៗ ខ្លាច ដែរ ហ្នឹង ។ កូន ខ្ញុំ មកពី រៀន ចូល ផ្ទះ បាត់ ហើយ ខ្ញុំ មានការ បារម្ភ ដែរ រឿង សន្តិសុខ ព្រោះ មាន ការកាប់ចាក់ គ្នា អ៊ីចឹងទៅ » ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សេង សុផល ក្រៅពី លក់ដូរ បន្តិចបន្តួច លោក ក៏ ឆ្លៀត រត់ ម៉ូតូឌុប នៅទីនេះ ផង តែ លោក មិន ឌុប អតិថិជន ដែល មក ទិញ គ្រឿងញៀន នោះទេ ។ លោក បន្ថែមថា ៖« គេ អ្នកលក់ អ្នក ដូរ យើង អត់ សូវ ហ៊ាន ឌុប ដែរ ។ យើង ឌុប តែ អ្នក ស្គាល់ ក្នុងភូមិ ឬ អ្នកជិតខាង ។ អ្នកទិញ ខ្ញុំ អត់ ឌុប ទេ ព្រោះ ខ្លាច ពេល យើង ចេញទៅ ប៉ូលីស ចាប់ ដោយ ទាំង យើង ដែរ ។ ជួនកាល វា មិន ដែលថា អត់ នោះទេ យើង ឌុប បាន មួយ អ៊ីចឹងទៅ យើង ចេះតែ ប្រថុយ ពេល ដឹងថា វា មាន គ្រឿងញៀន យើង លែង ហ៊ាន ហើយ » ។  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ មិន ឆ្ងាយ ប៉ុន្មាន ពី ផ្ទះ លោក សេង សុផល ពលរដ្ឋ ម្នាក់ទៀត បាន ឆ្លៀតពេល ផ្តល់ បទ សម្ភាស ដល់ សារព័ត៌មាន ថ្មីៗ ទាំង បារម្ភ ពី សុវត្ថិភាព ផ្ទាល់ខ្លួន ។ កញ្ញា ប៊ី ជា ឈ្មោះ ក្រៅ របស់ នាង ។ ក្នុង វ័យ ២៧ ឆ្នាំ ប៊ី ដែល កំពុង រៀបចំ លក់ បាយ កាហ្វេ និង នំចំណី បន្តិចបន្តួច បាន អះអាងថា បើទោះបី ទីនេះ មានការ ចែកចាយ គ្រឿង ច្រើន ក៏ដោយ តែ បច្ចុប្បន្ន ចំពោះ ការ លួច ឆក់ ប្លន់ នៅ ភូមិ នេះ មិនមាន នោះទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នែក មើលមុខមើលក្រោយ ទំនង ខ្លាច អ្នក ចែកចាយ គ្រឿងញៀន នៅតាម ផ្លូវ រថភ្លើង ផង កញ្ញា ពន្យល់ ដូច្នេះ ថា ៖ « និយាយ ទៅ អ្នក នៅ នេះ វា មិន ហ៊ាន ធ្វើ អ្វី អ្នក នៅក្នុង ហ្នឹង ទេ បើ ខាងក្រៅ ខ្ញុំ អត់ ដឹង ទេ ។ តែបើ ប្រជាជន នៅក្នុង ភូមិ នេះ វា អត់ ដែល ប៉ះពាល់ ទេ ។ រឿង សន្តិសុខ ដូច មិន អី ដែរ គេ នៅតែ គេ យើង នៅតែ យើង » ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមពិតទៅ ពលរដ្ឋ នៅ តំបន់ ជាប់ ផ្លូវ រថភ្លើង នេះ មួយចំនួន បានរស់នៅ ក្នុង ភាពមិនច្បាស់លាស់ ដោយសារ ពួកគេ កំពុង រស់នៅ ផ្ទះ ដែល មិនទាន់មាន ប្លង់ កម្មសិទ្ធិ ស្របច្បាប់ ។ ក្រៅពី បារម្ភ ការបណ្តេញចេញ ពួកគេ ក៏ ទទួលរង ថ្ម បាក់ មួយចំនួនទៀត ដូចជា បញ្ហា គ្រឿងញៀន និង អសន្តិសុខ នៅ តំបន់ នេះ ដែល បាន យាយី ដល់ ការរស់នៅ ពួកគេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតា លីម ហេង អាយុ ៨៥ ឆ្នាំ កំពុង រស់នៅ ក្នុងផ្ទះ តូច មួយ ដែលមាន ដំបូង ប្រក ស័ ង្គ សី និង ក្រាល ក្តារ ដោយ ក្នុងផ្ទះ មាន លក់ ភេសជ្ជៈ និង នំ កូនក្មេង តិចតួច ។ រស់នៅ ជាមួយ ភរិយា និង ចៅស្រី ម្នាក់ លោក លី ហេង បាន អះអាងថា អ្នករស់នៅ ជាប់ ផ្លូវ រថភ្លើង នេះ មាន បញ្ហា ប្រឈម ជាច្រើន ដូចជា បញ្ហា គ្រោះថ្នាក់ បណ្តាលមកពី រថ ភ្លើង ការ ចែកចាយ គ្រឿងញៀន ទាំងយប់ ទាំង ថ្ងៃ និង សន្តិសុខ សុវត្ថិភាព ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតា បញ្ជាក់ យ៉ាង ដូច្នេះ ថា ៖ « បញ្ហា សន្តិសុខ វិញ ខ្ញុំ មានការ បារម្ភ ព្រោះ មនុស្ស ខូច តែងតែរ ត់ម កបោះ គ្រឿងញៀន ចូល ផ្ទះ យើង ជួនកាល លោត លើ ដំបូង ផ្ទះ យើង ផ្លោះ យករួចខ្លួន វា ចេះតែ បារម្ភ ហើយ កូន យើង រស់នៅក្នុង តំបន់ នេះ ។ បើតាម គ្រួសារ អ៊ំ គ្មានទេ គ្រឿងញៀន នោះ មានតែ ការសិក្សា រៀនសូត្រ » ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន រាង ស្គម ស្កាំ ស្បែក ជ្រាវ ជ្រួញ លោកតា លីម ហេង ប្រាថ្នា រស់នៅក្នុង ភាពស្ងប់ស្ងាត់ តែ មិនបាន ដូច បំណង ឡើយ ដ្បិត គ្រួសារ លោកតា កំពុង រស់នៅក្នុង តំបន់ មាន សកម្មភាព ចែកចាយ គ្រឿងញៀន ។ ខណៈ លោកយាយ កំពុង អង្គុយ លើ ក្តារ ធ្វើ ម្ហូប លោកតា ឯនេះ វិញ បាន រៀប រាប់ទាំង ទឹកមុខ ស្រពោន ថា ៖ « អ៊ំ សុំ ថា ពេលដេក ឡើង ឲ្យ មាន ស្ងាត់ ខ្លះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ំ ចាស់ៗ ហើយ ចង់តែ បាន ស្ងាត់ បើក ធម៌ ស្តាប់ រាល់ យប់ រាល់ ព្រឹក ចង់ បានតែ ស្ងាត់ ប៉ុន្តែ ពេល គេ លក់ គ្រឿងញៀន ហ្នឹង ទៅ ម៉ូតូ ផ្អើល លិច ផ្អើល កើត ឈូ លិច ឈូ កើត ។ សុំ ឲ្យ ក្មួយ អ្នកកាសែត សូមជួយ ផង ទៅ ហើយ ខាង សមត្ថកិច្ច ខាង គ្រឿងញៀន ហ្នឹង សូមជួយ ផង ទៅ » ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង ទីក្រុង ភ្នំពេញ ដែលជា ទីក្រុង សម្បូរ ដោយ ផ្ទះថ្ម ធំៗ មាន ភ្លើងពណ៌ ល្អឆើត ឆាយ មាន អគារ ខ្ពស់ៗ ជាច្រើន ទំនងជា ឋានសួគ៌ សម្រាប់ ពលរដ្ឋ ទូទៅ ប៉ុន្តែ ការរស់នៅ តំបន់ រថភ្លើង នៅ ចំ កណ្តាល ក្រុងភ្នំពេញ នេះ វិញ បែរជា ក្លាយជា តំបន់ ចែកចាយ គ្រឿង យ៉ាង អនាធិបតេយ្យ ដែល ធ្វើ ពលរដ្ឋ រស់នៅក្នុង តំបន់ នេះ មាន ភាពភ័យខ្លាច គ្រប់ ពេលវេលា ទៅវិញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រង់ចំណុច នេះ លោក មាស វិ រិ ទ្ធ អគ្គលេខាធិការ អាជ្ញាធ រ ជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន បាន ថ្លែងថា មូលហេតុ ដែលមាន ការ ចែកចាយ សកម្ម នៅក្នុង តំបន់ ផ្លូវ រថភ្លើង គឺ បណ្តាល មក កន្លែង ហ្នឹង មាន ភូមិសាស្ត្រ ស្មុគស្មាញ ហើយ ធ្វើឱ្យ សមត្ថកិច្ច ពិបាក បង្ក្រាប ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

« មក កន្លែង ហ្នឹង វា ស្មុគស្មាញ ដូច្នេះ សមត្ថកិច្ច ពិបាក ចូលទៅ ដល់ ។ សមត្ថកិច្ច ចូលទៅ វា បែកៗ អ្នក ដែល ទិញ គ្រឿងញៀន ចូលទៅ វា ស្រួល ។ គេ មាន វិធី ច្រើន ក្នុងការ ដោះស្រាយ បញ្ហា ប៉ុន្តែ ការដោះស្រាយ បញ្ហា មានពេលខ្លះ ទៅ ក៏ ឆកល្វែង ទើប មាន អ្នក ឆ្លៀតឱកាស ធ្វើ អ្វី ផ្តេសផ្តាស ។ សួរ ទៅ មូលដ្ឋាន ច្បាស់ ជាង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុច សំខាន់ ខ្ញុំ ដឹងថា ពិបាក គ្រប់គ្រង ដោយ សមត្ថកិច្ច ដូចជា តំបន់ ត្រពាំង ឈូក ទាល់តែ រុះ ចេញ អស់ ទៅ បាន លែងមាន បញ្ហា ។ កន្លែង ហ្នឹង ត្រូវធ្វើ យ៉ាងម៉េច វា ពិបាក ព្រោះ ពលរដ្ឋ រស់នៅ គ្រាន់តែ រដ្ឋអំណាច គ្រប់ គ្រង គាត់ ក៏ មិនបាន ផង ។ ដូច្នេះ ទាល់តែ រក វិធី ផ្សេងទៀត ដើម្បី ធ្វើយ៉ាងណា ឲ្យ ងាយស្រួល ទាំង ការរស់នៅ របស់ ពលរ ដ្ឋ ងាយស្រួល ដល់ រដ្ឋអំណាច គ្រប់គ្រង និង ងាយស្រួល ដល់ សមត្ថកិច្ច ត្រួតពិនិត្យ » ។ នេះ ជាការ បញ្ជាក់ របស់លោក មាស វី រិ ទ្ធ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម លោក មាស វិ រិ ទ្ធ តាម ការអនុវត្តន៍ យុទ្ធនាការ ប្រយុទ្ធប្រឆាំង បទល្មើស គ្រឿងញៀន កន្លងមក ទីតាំង ដែលមាន ការចែក ចាយ និង ជក់ គ្រឿងញៀន ច្រើន នៅ រាជធានី ភ្នំពេញ ភាគច្រើន ជា កន្លែង មាន ភូមិសាស្ត្រ ស្មុគស្មាញ ដែល ធ្វើ ឲ្យ សមត្ថកិច្ច ពិបាក ទៅដល់ ។ ដោយសារ មើលឃើញ បញ្ហា នេះ លោក វី រិ ទ្ធ ស្នើឱ្យ ពលរដ្ឋ ចូលរួម សហការ ជាមួយ សមត្ថកិច្ច ដូចជា រាយការណ៍ ជូន សមត្ថកិច្ច ឬ ថត សកម្មភាព បទល្មើស បញ្ជូនទៅ សមត្ថកិច្ច ឬ អាជ្ញាធរ ដើម្បី ដោះស្រាយ និង ទប់ស្កាត់ បញ្ហា គ្រឿងញៀន នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បញ្ជាក់ យ៉ាង ដូច្នេះ ថា ៖ « មូលហេតុ ស្រួល តើ ឲ្យ តែ ពលរដ្ឋ នៅ ម្តុំ ហ្នឹង មានការ សហការ ជាមួយ សមត្ថកិច្ច អ្នកណា ជួញដូរ គ្រឿងញៀន អ្នកណា ប្រើប្រាស់ គ្រឿងញៀន មាន សេចក្តីក្លាហាន រាយការណ៍ ទៅ សមត្ថកិច្ច និង អាជ្ញាធរ មូលដ្ឋាន ។ ហើយ ប្រព័ន្ធ ទទួល ព័ត៌មាន មាន ច្រើន តើ ដូចជា វេ ប សាយ អាជ្ញាធរ ជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន គ្រាន់តែ ថត មក ឈ្មោះ អីៗ ឲ្យ តែ គេ ប្រព្រឹត្ត បទល្មើស កុំ ឲ្យ តែ ថត គេ មិន ប្រព្រឹត្ត បទល្មើស » ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ នឹង បញ្ហា គ្រឿងញៀន នេះ ពិតណាស់ វា ជា ប្រធានបទ មួយ ដែល ប្រជាពលរដ្ឋ តែងតែ ព្រួយបារម្ភ ដូចគ្នា នឹង បញ្ហា ផ្សេងៗ ដែរ ដូចជា បញ្ហា សំរាម បញ្ហា កកស្ទះ ចរាចរណ៍ ជាដើម ។ នេះ ជាការ បញ្ជាក់ របស់លោក ម៉េ ត មាស ភក្តី ដែល បាន បន្ថែមថា សាលា រាជធានី នៅតែ បន្ត ខិតខំ ប្រឹងប្រែង បង្ក្រាប និង លុបបំបាត់ គ្រឿងញៀន ស្របតាម យន្តការ ដែលមាន ស្រាប់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យ សាលា រាជធានី ភ្នំពេញ រូបនេះ បានបញ្ជាក់ យ៉ាង ដូច្នេះ ថា ៖ « ក្នុងនាម រដ្ឋបាល សាលា រាជធានី ភ្នំពេញ ដែល យើង ជា សេនាធិការ ស្ថិតក្រោម ការដឹកនាំ ក្រសួងមហាផ្ទៃ ដែល យើង មាន គណៈកម្មការ សម្រាប់ លុបបំបាត់ គ្រឿងញៀន ខុសច្បាប់ នេះ ក៏ ខិតខំ ធ្វើការ បោសសំអាត បង្ក្រាប ទៅតាម យន្តការ ទាំង យន្តការ របស់ គណៈកម្មកា រ របស់ ក្រុង និង ការងារ អាជ្ញាធរ មូលដ្ឋាន ។ បញ្ហា គ្រឿងញៀន មិន ងាយស្រួល ប៉ុន្មាន ទេ ក្នុងការ លុបបំបាត់ ទាំងស្រុង ក្នុង រយៈពេល ខ្លី នោះ ។ តែ យ៉ាងណាក៏ដោយ ការចូលរួម និង ខិតខំ បន្ត អនុវត្តន៍ ផែនការ លុបបំបាត់ គ្រឿងញៀន » ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របាយការណ៍ បូកសរុប ការងារ ស្តីពី បទល្មើស គ្រឿងញៀន នៅ ឆមាស ទី ១ ឆ្នាំ ២០១៩ បាន បង្ហាញថា សមត្ថកិច្ច បាន បង្ក្រាប បទល្មើស គ្រឿងញៀន សរុប ជាង ៣,៣ ពាន់ ករណី ឃាត់ មនុស្ស ជាង ៧ ពាន់ នាក់ រឹបអូស គ្រឿងញៀន គ្រប់ ប្រភេទ ជាង ៣០០ គីឡូក្រាម កញ្ឆា ស្រស់ ជាង ៤,៧ ម៉ឺន ដើម និង សម្ភារ មួយចំនួនទៀត ។ ហើយ សមត្ថកិច្ច បាន ចាប់ខ្លួន មេក្លោង ជួញដូរ គ្រឿងញៀន ចំនួន ១២ នាក់ និង ខ្សែរយៈ បណ្ដាញ ចំនួន ៥២ នាក់ ៕(ថ្មីៗ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​