​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ក្រោយពីបណ្ដាញព័ត៌មានក៏ដូចអ្នកលេងបណ្ដាញសង្គមផ្សព្វផ្សាយធ្វើការរិះគន់  បែកផ្សែង ទៅនឹងសកម្មភាពបិទផ្លូវសាធារណៈដើម្បី រៀបមង្គលការនៅមុខភូមិគ្រឹះស្ដុកស្ដម្ភមួយ រំខានដល់ការសិក្សារបស់សិស្សក៏ដូចរំខានដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋទូទៅ នៅតាមផ្លូវ នោះ    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែនៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះគេបានឃើញរដ្ឋបាលសាលាខណ្ឌចម្ការមនបានចេញសេចក្ដីជូនដំណឹងថាបានសម្របសម្រួលមិនឲ្យមានការបិទផ្លូវសង់រោងការរំខានដល់ការសិក្សារបស់សិស្សនិងពលរដ្ឋនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម ខ្លឹមសារដែល រដ្ឋបាលខណ្ឌចំការមនជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថាៈ ពាក់ព័ន្ធនិងករណីពត៌មានចុះផ្សាយស្ដីពីសេចក្ដីជូនដំណឹងរបស់សាលាវេស្ទើនអន្តរជាតិ (សាខាបឹងត្របែកទី១) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អោយសិស្សានុសិស្សឈប់សម្រាករយៈពេល ០២ថ្ងៃ ដោយមូលហេតុមានការសង់រោងការបិទផ្លូវ នៅមុខសាលា នាថ្ងៃទី ១១-១២ ខែ ធ្នូ ឆ្នាំ ២០១៩ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមន បានចុះសម្របសម្រួល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងណែនាំដល់សាលាមិនអោយសិស្សានុសិស្សមានការឈប់សម្រាកនោះទេ គឺអោយចូលរៀនជាធម្មតាវិញ។ ក្រោយពីធ្វើការសម្របសម្រួល មិនមានការបិតផ្លូវ នោះទេ ហើយសិស្សានុសិស្សដំណើរការរៀនសូត្រជាធម្មតា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនអ្នកលេងបណ្តាញសង្គមហ្វេកបុកបានលើកឡើងថា ករណីនេះប្រសិន បើ មហាជនរួម ទាំង ថ្នាក់ដឹកនាំ ក្រសួង  មិន ឈឺឆ្អាល រិះគន់  រឿងបិទផ្លូវ នោះ ទេ ម្លេះ  ចៅហ្វាយខណ្ឌចំកាមន សង្ស័យដេកលក់មិនទាន់ក្រោកនៅឡើយទេ  ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបន្តថា ករណីបិទផ្លូវឲ្យគេសងរោងការនេះ គេមិនដឹងថាពាក្យស្នើរសុំបិទផ្លូវនោះ បានទៅដល់លោកដែរ ឬយ៉ាងណានោះទេបានជាលោក ក្រោយពីមានការរិះគន់ហាក់ធ្វើដូចជាភ្ញាក់ផ្អើល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លះទៀតលើកឡើងថា ករណីនោះ លោកមិនដឹងទេ ជារឿងថ្នាក់ក្រោយ ព្រោះលោកមិនសូវចេញដើរ មើលផ្លូវក្នុងមូលរដ្ឋាននោះឡើយ ភាគច្រើនលោកអង្គុយក្នុង ពុយរ៉ូ ម៉ាស៊ិនត្រជាក់  ។តែយ៉ាងណាក៏ដោយ ក៏មហាជន បាន សាទរ ចំពោះចំណាត់ការ បើកផ្លូវ នោះឡើយវិញ កុំអីសិស្ស ត្រូវបាន សម្រាកពីថ្ងៃ បាត់ទៅហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរលឹកថាករណីនេះមានការចាប់អារម្មណ៍ខ្លាំង ពីមហាជននៅក្នុងបណ្ដាញសង្គមតាមរយៈសេចក្ដីជូនដំណឹងរបស់សាលាវេស្ទើនអន្ដរជាតិសាខាទី១បឹងត្របែក ក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន ។
សេចក្ដីជូនដំណឹងនេះបានបានជម្រាបដល់សិស្សានុសិស្សនិងមាតាបិតាអាណាព្យាលបាលសិស្សឲ្យដឹងពីការឈប់សម្រាករយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១១ ទី១២ ខែធ្នូឆ្នាំ២០១៩ ដោយសាមូលហេតុគេសង់រោងការនៅតាមផ្លូវសាធារណៈមុខភូមិគ្រឹះមួយកន្លែងនៅទល់មុខនិងសាលានោះតែម្ដង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារនេះបានធ្វើមហាជនទាំងឡាយដែលនិយមបើកហ្វេសប៊ុកមើលបានឃើញហើយបញ្ចេញមតិរិះគន់ទាំងប្រយោលក្ដីទាំងចំពោះក្ដីនូវពាក្យពេចន៍ផ្សេងៗគ្នាដូចជាលោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានដោយលោកបានលើកឡើងយ៉ាងខ្លីថា«ហួសហេតុពេកហើយទេដឹង លោក ខ័ណ្ឌ លោក សង្កាត់ ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចត្រូវមាត់សម្តេច បែជាឆ្លើយដោះសារថាលិខិតក្លែងក្លាយ អីទៅ ហិហិហិ» ។ ជាមួយគ្នានេះលោក វីល្លាម គង្គ័ ប្រធានគណៈបក្សខ្មែរក្រោកក៏បានបញ្ចេញមតិដែរថា« ភូមិគ្រឹះអ្នកធំ គ្រាន់តែរៀបការជារឿងរបស់មនុស្ស២នាក់សោះបិទផ្លូវរំខានសិស្សលែងបានរៀនសូត្រដល់ទៅ២ថ្ងៃ ហិហិ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱអ្នកធំ កុំរំខានសិស្សអី អ្នកធំ ហេីយរឿងដាក់រោងបិទផ្លូវនេះឃេីញលោកឃួងស្រេង មេក្រុងនិយាយដែរ តែដូចគ្មានអ្នកស្ដាប់ » ។  ដូចគ្នានេះដែរ មតិមហាជនបានលើកឡើងថា« បៀមព្រះមកស្បថក៏មិន សម្តីសាបជាងទឹកសុទ្ធទៅទៀត អើយ. កុំសួរថាហេតុអ្វីភ្នំពេញចាញ់ឆ្នោត! និយាយពិតមិនបាន គេថាដង្កូវចេញពីសាច់ឯង ចាំដល់ថ្ងៃរលួយទាំងដុំៗៗ ហើយ …..» ។

ចំពោះករណីនេះ បើយោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រង់ចំណុច “ការធ្វើរោងបុណ្យ រោងអាពាហ៍ពិពាហ៍ និងរោងកម្មវិធីផ្សេងៗ”

រដ្ឋបាលរាជធានីភ្នំពេញ នឹងឈប់ឲ្យធ្វើរោងបុណ្យ/ការ/កម្មវិធីផ្សេងៗ នៅលើចិញ្ចើមផ្លូវ និង/ឬ ទ្រូងផ្លូវក្នុងរាជធានីភ្នំពេញ ទៀតហើយ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ។  ទោះយ៉ាងណាគ្រាន់តែមានការផ្សព្វផ្សាយភ្លាមរដ្ឋបាលសាលាខណ្ឌចំការមនបានចុះសម្របសម្រួលរួចរាល់ ឃើញថាថ្នាក់ខណ្ឌមិនព្រងើយកន្ដើយនោះឡើយ ៕