កំពង់ធំ​៖​ កាលពី​ព្រឹក​ថ្ងៃ​ពុធ​ ៩​កើត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ពុទ្ធ​ស័ក​រាជ​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​២០១៩​ ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ លោក​វរសេនីយ៍ឯក​ ងួ​ន​ ហ៊ា​ង​ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​បាន​បង្ហាញ​មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​សារធាតុ​ញៀន​​ខុសច្បាប់​ចំនួន​១១​នាក់​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ​ដែរ​លោក​វរសេនីយ៍ឯក​ ងួ​ន​ ហ៊ា​ង​ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បាន​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ខេត្តកំពង់ធំ​ និង​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ កម្លាំង​ការិយាល័យ​ជំនាញ​បាន​ប្រើប្រាស់​វិធាន​ជំនាញ​របស់​ខ្លួន​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជួញដូរ​ និង​ប្រើប្រាស់​ ដោយ​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​០៥​នាក់​៖១.​ឈ្មោះ​ វ៉ា​ន់​ ចាន់​នី​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​។​២.​ឈ្មោះ​ ម៉ៅ​ ម៉ា​នី​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​។​៣.​ឈ្មោះ​ ចាន់​ សុ​ប៉ោ​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​។​៤.​ឈ្មោះ​ ហួ​ន​ សុ​ផៃ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​។​៥.​ឈ្មោះ​ គឿ​ន​ សុ​វ​ឌ្ឍ​នា​ ភេទ​ប្រុស​ អាយុ​ ១៥​ឆ្នាំ​។​ជនសង្ស័យ​ទាំង​០៥​នាក់​ ខាងលើ​ រស់នៅ​ភូមិ​ពោធិ៍​អ៊ុ​ន​ សង្កាត់​ ស្រយូវ​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ និង​ដកហូត​ថ្នាំ​ញៀន​បាន​ ១៤​កញ្ចប់​។​

​បន្ទាប់​ពី​មាន​សមត្ថកិច្ច​យើង​បាន​ប្រើប្រាស់​វិធាន​ជំនាញ​ស្រាវជ្រាវ​ និង​ស៊ើបអង្កេត​បន្ត​ទើប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​ និង​ធ្វើការ​ឃាត់ខ្លួន​​បាន​ជនសង្ស័យ​ចំនួន​ ០៦​នាក់​ទៀត​៖១.​ឈ្មោះ​ អ៊ុ​ន​ សុខ​រស់​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ នៅ​ខេត្តកំពង់ចាម​។​ ២.​ឈ្មោះ​ ពន​ ជ្រឹ​ម​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ នៅ​ភូមិ​ពុក​យុគ​ សង្កាត់​ស្រយូវ​ ក្រុង​ស្ទឹង​សែន​។​ ៣.​ឈ្មោះ​ កែ​ល​ ចិន​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ នៅ​ខេ​ត្រ​ព្រះ​វិហារ​។​ ៤.​ឈ្មោះ​ ជន​ រ័​ត្ន​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ នៅ​ភូមិ​នៅ​ភូមិ​ពុក​យុគ​ សង្កាត់​ស្រយូវ​។​ ៥.​ឈ្មោះ​ ណ​យ​ សុធា​រ៉ា​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ នៅ​ភូមិ​ទី​២​ សង្កាត់​កំពង់ធំ​ ក្រុង​ស្ទឹង​សែន​។​ ៦.​ឈ្មោះ​ ឆាត​ សុធា​រ៉ា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ នៅ​ភូមិ​បល្ល័ង្ក​ សង្កាត់​ដំរី​ជាន់​ខ្លា​ ក្រុង​ស្ទឹង​សែន​។​ ដកហូត​បាន​ថ្នាំង​ញៀន​បាន​ ០៤​កញ្ចប់​ ទូរស័ព្ទ​ ០២​គ្រឿង​ ។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​លោក​វរសេនីយ៍ឯក​ ងួ​ន​ ហ៊ា​ង​ នាយ​កា​រិ​ល័យ​ប្រឆាំង​គ្រឿងញៀន​ បាន​នាំ​យក​ប្រសាសន៍​ របស់​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ អំពាវនាវ​ ដល់​ប្រជាពលរដ្ឋ​ ទាំងអស់​សូម​ចូលរួម​អនុវត្ត​ តាម​គោលនយោបាយ​ ភូមិ​-​ឃុំ​ មាន​សុវត្ថិភាព​បាន​ព្រមៗ​គ្នា​ព្រមទាំង​មាន​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​បង្ហាញ​នៅ​មុខសញ្ញា​ប្រើប្រាស់​ ជួញដូរ​គ្រឿងញៀន​ ដើម្បី​កងកម្លាំង​សមត្ថកិច្ច​ មាន​មូលដ្ឋាន​ស្រាវជ្រាវ​បង្ក្រាប​មាន​ប្រសិទ្ធភាព​ សូម​ស្នើ​ដល់​ស្រទាប់​យុវជន​ ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​បើ​មនុស្ស​យើង​ត្រូវ​បាន​​គ្រឿងញៀន​ គ្រប់គ្រង​បាន​ហើយ​ធ្វើ​ឲ្យ​មនុស្ស​ បាត់បង់​ សតិសម្បជញ្ញៈ​ លែង​ស្គាល់​ខុស​ ត្រូវ​ អំពី​ល្អ​ អំពើអាក្រក់​ សាច់ញាតិ​ឪពុក​ ម្តាយ​ បងប្អូន​ មនុស្ស​ជាទី​ស្រឡាញ់​ ជាដើម​ ។​

​ប​ច្ច​ប្បន្ន​កម្លាំង​ជំនាញ​យើង​កំពុង​កសាង​និ​តិ​វិធី​វត្ថុ​តាង​ និង​ជនសង្ស័យ​ខាងលើ​ បញ្ជូន​ទៅ​សាលា​​ដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕ ប្រភព៖​ នគរបាលជាតិ