ដោយៈចាន់តូ/ភ្នំពេញ៖ ក្មេងប្រុសអាយុជាង១ឆ្នាំម្នាក់ ត្រូវប្រពលរដ្ឋប្រទះឃើញស្រែកទ្រហោយំ វារចេញមកពីក្នុងគំនរសំរាម នៅក្នុងដីឡូត៍មួយកន្លែងគួរឱ្យសង្វេគ សង្ស័យត្រូវឪពុកម្ដាយយកមកបោះបង់ចោល។
ហេតុការណ៍ដ៏កំសត់មួយនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងត្រង់ចំណុចក្នុងដីឡូត៍មួយកន្លែងក្បែរគល់ស្ពានអាកាស៥មករាផ្នែកខាងកើត ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោកកាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុអស់រយៈពេលជាង៣ម៉ោងមិនឃើញមានឪពុកម្ដាយឬសាច់ញាតិក្មេងប្រុសនោះណាម្នាក់ មកតាមរកក្មេងប្រុសនោះទេ។
សមត្ថកិច្ចក៏សម្រេចនាំក្មេងប្រុសនោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ដើម្បីទាក់ទងទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញឱ្យមកទទួលយកទៅមើលថែទាំ៕