ភ្នំពេញ ៖ បន្ទាប់ពីសមគមន៍អឺរ៉ុប ចាប់ផ្ដើមនីតិវិធីដែលអាចឈានដល់ការ ផ្អាកបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញគ្រប់ប្រភេទ លើកលែងតែគ្រឿងសព្វាវុធ (EBA) ពីកម្ពុជានោះ អ្នកវិភាគស្ថានការណ៍នយោបាយ លោក សុខ សុគន្ធ ហៅ ជេម សុខ បានថ្លែងថា ប្រទេសគេគ្មាន EBA គេរស់ដល់សព្វថ្ងៃ ចុះហេតុអ្វីខ្មែរត្រូវភ័យខ្លាច នឹងការផ្អាកនេះ ។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ជាឱសានវាទនៃការផ្អាកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់ប្រភេទមកកម្ពុជា ពីសំណាក់សហគមន៍អឺរ៉ុប។

លោក ជេម សុខ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៣ កុម្ភៈនេះថា “ប្រទេសគេដែលគ្មាន EBA គេរស់ភឹលរាល់ថ្ងៃ ឯងឯណេះគិតតែពីប្រកាច់បំភ័យគ្នាឯង ដើម្បីឲ្យអាសំគមមេចាក់រុកចូលស្រុក(លោក សម រង្ស៊ី) ។ មនុស្សរាប់លាននាក់ តាំងពីណាពីណីមករស់បានរហូត ស្រាប់តែឥឡូវទន់ជ្រាយ ដូចបបរបាយជ្រូកម្ដេចកើតទៅ? សូមរឹងប៉ឹងឡើងបងប្អូន វាមិនស្លាប់ទេ ហើយក៏មិនវេទនាដែរ ។ ឈប់ពឹងគេទៅ ។ ពឹងច្រើនពេក នាំធ្លាប់ខ្លួនអស់” ។

លោកបន្ថែមថា ដូចអ្នកស៊ីប្រាក់រដ្ឋ នៅអាមេរិក ស៊ីយូរពេកធ្លាប់ខ្លួន លែងចេះរកការងារធ្វើ អង់គ្លេសក៏មិនរៀន របៀនក៏មិនរក ហើយគិតថាខ្លួននេះ ខ្លាំងចង់ទៅប្រដៅខ្មែរគ្នាឯង នៅឯស្រុកឲ្យពឹងអន្តរជាតិ ។

សូមរំលឹកថា EBA អាចត្រូវបានលុបចោល ប្រសិនបើប្រទេសទទួលផល មិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ ៕​ ប្រភព៖ https://www.dap-news.com