​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសថៃ៖ បុរស វ័យ ជាង ៥០ ឆ្នាំ ម្នាក់ ដែលជា ពលករ បម្រើ ការងារ នៅក្នុង ខេត្ត រ៉ាក់យ៉ង ប្រទេស ថៃ បាន ស្លាប់ យ៉ាង ស្ងាត់កំបាំង ប្រមាណ ២ ថ្ងៃ ទើប មាន គេ ប្រទះឃើញ សព បន្ទាប់ពី មានការ ផឹក ស៊ី ជាមួយ ពលករ ខ្មែរ ដូចគ្នា ហើយ ទំនងជា មាន ការ ទាស់ ពាក្យ សម្តី ឈាន ដល់ ការ វាយសម្លាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម ការ បង្ហោះ ព័ត៌មាន ពី សំណាក់ ក្រុមហ៊ុន « មូលនិធិ ស្វាង ផុន កុ សុន » បាន បញ្ជាក់ ថា កាលពី ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ វេលា ម៉ោង ៩ ព្រឹក មានការ ភ្ញាក់ផ្អើល មួយ បានកើត ឡើង ដោយសារតែមាន គេ ប្រទះឃើញ មនុស្ស ស្លាប់នៅ ចំណុច ក្បែរ កន្លែង ផលិត ងៀត កូន ត្រីប្រលាក់ តាម បណ្តោយ ផ្លូវ វ៉ា ត់ ខៅ យ៉ា យ ឈុំ ស្ថិត ក្នុង ភូមិ ១ ឃុំ ក្លែង ស្រុក មឿង ខេត្ត រ៉ាក់យ៉ង ប្រទេស ថៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុន មូលនិធិ បាន បន្តថា ភ្លាមៗ នោះដែរ កម្លាំង សមត្ថកិច្ច ជំនាញ និង អាជ្ញាធរ មូលដ្ឋាន បាន ចុះទៅពិនិត្យ ដោ យសង្កេត ឃើញថា សព បុរស ម្នាក់ នេះ ត្រូវបាន ឃាតក ប្រើប្រាស់ វត្ថុ រឹង វាយ ទៅលើ ក្បាល ផ្នែក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោយ បណ្តាល ឲ្យ ស្លាប់ ហើយ គេ បាន យក ក្រណាត់ ចាស់ៗ មក គ្រប យ៉ាង ជិត ដោយ មិនមាន នរណាម្នាក់ ចាប់អារម្មណ៍ ឡើយ ម្យ៉ាងវិញទៀត សមត្ថកិច្ច បាន សន្និដ្ឋាន ថា ជនរងគ្រោះ អាច ស្លាប់ មិន ក្រោម ពី ២ ថ្ងៃ ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេល នោះដែរ ក៏មាន ស្ត្រី ម្នាក់ ដែល បាន អះអាង ថា បុរស នេះ គឺជា សាច់ញាតិ បាន និយាយ ថា គេ មានឈ្មោះ ភ័ក្ត្រ អាយុ ៥៥ ឆ្នាំ ជា ពលករ ខ្មែរ ដោយ សព្វថ្ងៃ កំពុង បម្រើការ នៅ ក្នុង ទីតាំង ងៀត កូន ត្រីប្រលាក់ នេះឯង ដោយ នៅទីនេះ មាន ពលករ ខ្មែរ ជាច្រើន បាន ទៅធ្វើ ការ ជាមួយគ្នា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី ដដែល បាន បន្តថា កាលពី ព្រលប់ ថ្ងៃទី ២៧ ខ្លួន បានឮ បុរស នេះ និយាយ ជាមួយ បងប្អូន ថា គេ ទៅ ផឹក លេង ជាមួយ គ្នីគ្នា សិន ហើយក៏ បាន បាត់ រហូត លុះ ស្អែក ឡើង ក៏ មិនឃើញ វត្តមាន បុរស នេះ មក ធ្វើការ ដែរ ក្រោយមក ទើប មាន គេ ប្រទះឃើញ សព ក៏បាន រាយការណ៍ ទៅ សមត្ថកិច្ច ជំនាញ តែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន មនុស្ស រួម ការងារ មួយ ចំនួន ត្រូវ បាន ក្រុម តម្រួត ថៃ នាំ ខ្លួន យក ទៅ សាកសួរ ជា បន្តបន្ទាប់ ដោយឡែក សព ក៏ ត្រូវ បាន កម្លាំង ជំនាញ ដឹក បញ្ជូន យក ទៅ រក្សាទុក នៅ ក្នុង បន្ទប់ ពិសេស នៃ មន្ទីរពេទ្យ ខេត្ត រ៉ាក់ យ៉ង ជា បណ្ដោះអាសន្ន ក្នុង ការ ធ្វើ កោសល្យវិច័យ ដើម្បី ឈាន ទៅ ចាប់ ខ្លួន ជន សង្ស័យ មក អនុវត្ត តាម ផ្លូវច្បាប់៕
អត្ថបទ៖ កម្ពុជាថ្មី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​