​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋ ចំនួន ៣១០ គ្រួសារ រស់នៅ ក្នុងភូមិ ថ្នល់ បត់ និង ភូមិ មួយចំនួនទៀត ក្នុង ឃុំ អូរ បី ជាន់ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ បាន ស្រក់ ទឹកភ្នែក ស្រែក រក ជំនួយ អន្តរាគមន៍ សម្ដេច តេ ជោ នាយករដ្ឋមន្ត្រី នៃ កម្ពុជា បន្ទាប់ពី បន្ទាប់ពី ឧកញ៉ា សំ ផាន់ ណា រឹទ្ធ និង បក្ខពួក រំលោភ យក ដីធ្លី លក់ ទៅ ឲ្យ ចិន ហើយ បាននាំគ្នា ផ្តិតមេដៃ ដាក់ពាក្យ បណ្តឹង ប្តឹង ទៅ សម្ដេច តេ ជោ និង ដាក់ ចូលទៅ ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ដើម្បី សុំ អន្តរាគមន៍ ឲ្យ ជួយ ពួកគាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម ពាក្យបណ្ដឹង របស់ ប្រជាពលរដ្ឋ ក៏ ដូច លោក សែម សុភាព អតីត ស្មៀន នា សម័យ សមាហរណកម្ម បាន ឲ្យ ដឹងថា ដី កំពុងមាន ទំនាស់ មាន ទំហំ ២០៧៦ ហិកតា គ្រប់ ដណ្ដប់ លើ ភូមិ ចំនួន ៤ ក្នុងនោះ មាន ភូមិ ថ្នល់ បត់ ភូមិ យៀង ភូមិ បន្ទាយ ថ្មី និង ភូមិ អូ បី ជាន់ ស្ថិត ក្នុង ឃុំ អូ បី ជាន់ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋ ចំនួន ៣១០ គ្រួសារ នេះ ជា អ្នករស់នៅ ក្នុងភូមិ ទាំង ៤ ខាងលើនេះ ហើយ ពួកគាត់ បាន កាន់ កាប់ ដីធ្លី ប្រកប អាជីវកម្ម ធ្វើស្រែ ចម្ការ លើ ដី នេះ តាំងពី អំឡុង ឆ្នាំ ១៩៩៩ មក ម្ល៉េះ ខណៈ ពេល រាជរដ្ឋាភិបាល សម្រេច បង្កើត ឃុំ អូ បី ជាន់ ថ្មី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម ផ្លូវ ច្បាប់។ រហូតមកដល់ ឆ្នាំ ២០០០ ខាង រដ្ឋបាល លា សា ឃុំ អូ បី ជាន់ បានចាប់ផ្ដើម ប្រថាប់ត្រា លើ ឯកសារ ប្លង់ដី មុនពេល ប្រគល់ ជូនទៅ ឲ្យ ប្រជាពលរដ្ឋ យកទៅ ប្រើប្រាស់ ហើយ រាល់ ឯកសារ ពាក់ព័ន្ធ នានា ក៏ ត្រូវបាន ប្រថាប់ត្រា ចាប់ពីពេលនោះ មកដល់ បច្ចុប្បន្ន នេះដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព បន្ដថា ដី របស់ ពួកគាត់ ចាប់ផ្ដើម មាន បញ្ហា ទំនាស់ បន្ដិច ម្ដងៗ ជាមួយ បុគ្គល ឈ្មោះ ឃួន វណ្ណា នៅក្នុង ឆ្នាំ ២០០៤ ដោយបាន ប្រើល្បិច ខ្ចី ដី ថា យកទៅ ធ្វើការ អភិវឌ្ឍន៍ និង បែងចែក ឲ្យ ប្រជាពលរដ្ឋ មួយចំនួន មកពី តំបន់ ផ្សេងៗ លុះ រហូតដល់ ឆ្នាំ ២០១៣ លោក ឃួន វណ្ណា បាន ស្លាប់ ស្រាប់តែ លេច មុខ លោក ឧកញ៉ា សំ ផាន់ ណា រិ ទ្ធ ដែល ជា បក្ខពួក របស់ លោក ឃួន វណ្ណា នាពេល កន្លងមក បាន បន្ដ នាំ ពលរដ្ឋ មកពី តំបន់ ផ្សេងៗ មក វាស់ រំលោភ យក ដី របស់ ពួកគាត់ ជា បន្ដបន្ទាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព បន្ដថា ក្រោយមកទៀត ឧកញ៉ា សំ ផាន់ ណា រិ ទ្ធ បាន ឲ្យ បក្ខ ពួកខ្លួន មានឈ្មោះ សួង ដា រ៉ា , យី ភារ ម្យ , ប៊ុត ម៉ៃ ,( ហៅ ទិ ត្យ ), វាល់ សុខុន , ជា ចំរើន , ព្រំ សុធា រ៉ា , មាស សុខា , និង ពិន ហួត បាននាំគ្នា មក ឈូស ឆាយដី ប្រជាពលរដ្ឋ ជាច្រើនលើក ច្រើនសា រហូតមកដល់ ឆ្នាំ ២០១៩ នេះ ក៏ នៅតែ កំពុង នាំគ្នា រំលោភ លើដី ចម្ការ របស់ ប្រជាពលរដ្ឋ រស់នៅ ភូមិ ថ្នល់ បត់ ដដែល ដោយ បង្កើត រូបភាព តាមរយៈ ការ ជួល ប្រជាពលរដ្ឋ ពី តំបន់ ផ្កាយ ៥ សង់ផ្ទះ ចល័ត ដោយ គ្មាន កោតខ្លាច អាជ្ញាធរ ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋ បាន លើកឡើងថា ជម្លោះ ដី របស់ ពួកគាត់ ជាមួយនិង ឧកញ៉ា សំ ផាន់ រិ ទ្ធ និង បក្ខ ពួកនេះ បានអូសបន្លាយ ជាច្រើន ឆ្នាំ មកហើយ ដោយ គ្មាន សមត្ថកិច្ច អាជ្ញាធរ ណា ដោះស្រាយ ចេញ នោះទេ បើ និយាយ ពី អភិបាលខេត្ត បន្ទាយមានជ័យ វិញ មាន ៥ ជំនាន់ មកហើយ គ្មាន សមត្ថភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោះស្រាយ វិវាទ នេះ ចេញ ទេ ក្នុងនោះ មាន តាំង ជំនាន់ លោក អ៊ុង ប អឿន លោក ទ្រី ណារិន លោក គោ ស៊ុំ សារឿ ត លោក សួន បវរ និង បច្ចុប្បន្ន មកដល់ លោក អ៊ុំ រាត្រី ទៀត។ គេ ចាំ មើលថា តើ លោក អ៊ុំ រាត្រី មាន ចំណាត់ ការ បែបណា ចំពោះ ទំនាស់ អូសបន្លាយ ច្រើន ឆ្នាំ មកនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា យ៉ាងណា គេ សង្កេតឃើញថា នៅពេល លោក អ៊ុំ រាត្រី ឡើងមក កាន់ ជា អភិបាលខេត្ត បន្ទាយមានជ័យ នេះ ភ្លាម កាលពី ថ្ងៃទី ១៩ សីហា កន្លងទៅ ថ្មីៗ នេះ លោក បាន សេចក្ដីជូនដំណឹង មួយ ទៅ គ្រប់ បណ្ដា ភាគី ពាក់ព័ន្ធ ហាម ធ្វើការ ឈូសឆាយ សាងសង់ លើដី កំពុងមាន ទំនាស់ របស់ ប្រជា ពលរដ្ឋ ចំនួន ៣១០ គ្រួសារ នេះ ព្រោះ រឿងនេះ កំពុង ស្ថិត នៅក្នុង ដំណើរការ ក្ដីក្ដាំ នៅឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ ទោះជា លោក អភិបាលខេត្ត បានចេញ សេចក្ដីជូនដំណឹង ឲ្យ ផ្អាក សកម្មភាព បែបនេះ ក៏ដោយ ក៏ គេ សង្កេតឃើញថា ភាគី ម្ខាង ទៀត មាន ឧកញ៉ា សំ ផាន់ រិ ទ្ធ ជា បង្អែ ក បាន និង កំពុង បន្ត ឈូស ឆាយ យ៉ាង ងងើល នេះ បើតាម លោក សែម សុភាព បាន រាយការណ៍ ឲ្យ ដឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចគ្នានេះដែរ កាលពី ជំនាន់ លោក គោ ស៊ុំ សារឿ ត នៅ ជា អភិបាលខេត្ត នៅឡើយ កាលពី ឆ្នាំ ២០១៤ លោក ក៏បាន ចេញ សេចក្ដីជូនដំណឹង ជម្រាប ដល់ លោក ប្រធាន មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ខេត្ត ឲ្យ ផ្អាក ការចេញ ប័ណ្ណ ប្លង់រឹង ដល់ ភាគី ពាក់ព័ន្ធ ក្នុង រឿង ទំនាស់ ដីធ្លី នេះដែរ មានដូចជា ឧកញ៉ា សំ ផាន់ ណា រិ ទ្ធ យី ភា ម្យ និង អូន ទិ ត្យ ជាដើម ប៉ុន្តែ លោក ប្រធាន មន្ទីរ រូបនោះ មិន ស្ដាប់ និង មិន អនុវត្ត តាម ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋ បាន លើកឡើងថា ករណី ទំនាស់ នេះ ភាគី ខាង ឧកញ៉ា សំ ផាន់ ណា រិ ទ្ធ បាន ឃុបឃិត គ្នា ជា ប្រពន្ធ សូម្បី ថ្នាក់ អភិបាលខេត្ត ប៉ុន្មាន ជំនាន់ មកហើយ ក៏ មិនអាច ធ្វើ អី លោក ឧកញ៉ា រូបនេះ បានដែរ ពោល រហូតមក ដល់ពេលនេះ ទៅហើយ ខណៈ អភិបាលខេត្ត លោក អ៊ុំ រាត្រី ចេញ លិខិត ផ្អាក សកម្មភាព ឈូសឆាយ និង សាងសង់ សំណង់ ផ្សេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ លោក ឧកញ៉ា មិន ស្ដាប់ ដែរ គេ រង់ចាំ មើលថា មក ដ ល់ ពេលនេះ ខណៈ ប្រជាពលរដ្ឋ ដាក់ពាក្យ បណ្ដឹង ចូលដល់ សម្ដេច នាយក រដ្ឋមន្ត្រី នឹង ដាក់ ចូល ទៅ ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ផង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ តើ អាច ផ្អាក សកម្មភាព ឧកញ៉ា សំ ផាន់ ណា រិ ទ្ធ បានដែរ ឬទេ បើសិន នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រី ក្រសួង ជំនាញ ធ្វើ អី លោក ឧកញ៉ា សំ ផាន់ ណា រិ ទ្ធ រូបនេះ មិន បានទេ មានតែ ឲ្យ លោក ធ្វើជា ស្ដេចត្រាញ់ នៅ តំបន់ ពាយ័ព្យ នោះ តែម្ដង ទៅ ប្រសើរ ជាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ នឹង ពាក្យបណ្ដឹង របស់ ប្រជាពលរដ្ឋ រឿង ទំនាស់ ដីធ្លី ជាមួយ ឧកញ៉ា សំ ផាន់ ណា រិ ទ្ធ នេះ ភ្នាក់ ងារ កម្ពុជា ថ្មី យើង មិនអាច សុំ ការបកស្រាយ ពី លោក ឧកញ៉ា រូបនេះ បានឡើយ ហើយ អង្គភាព យើង រង់ចាំ ទទួល បកស្រាយ ជានិច្ច៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
អត្ថបទ៖ កម្ពុជាថ្មី