ពោធិ៍សាត់៖ កាលវេលាម៉ោង ១១និង៣៥នាទីព្រឹកថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញបានទទួលពាក្យបណ្ដឹង ករណីរំលោភសេពសន្ថវៈនៅចំណុចភ្នំតាងរ៉ាង ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ៩ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ៣០នាទីព្រឹក បង្កឡើងដោយជនសង្ស័យ ឈ្មោះ ហ៊ិន ដា ហៅ ហ៊ាង ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានទិញស្រាថ្នាំចំនួន ០២លីត្រ ទៅផឹកនៅខ្ទមចំការជនរងគ្រោះឈ្មោះ ទាវ សុខុន ភេស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា
ក្រោយពីជនរងគ្រោះផឹកស្រាថ្នាំជាមួយជនសង្ស័យ អស់ចំនួនកន្លះលីត្រ ក៏ស្រវឹងរួចលាជនសង្ស័យចូលទៅដេកក្នុងខ្ទមចំការរបស់ខ្លួនដែលប្រកដោយតង់កៅស៊ូពណ៌ស ហើយជនសង្ស័យឈ្មោះ ហ៊ិន ដា ហៅហ៊ាង ក៏ចូលទៅតាមក្រោយចាប់នារីរងគ្រោះសង្កត់ដៃ ហើយចាប់សំរាតខោខៅប៊ូយ ជនរងគ្រោះមកក្រោមអស់ បន្ទាប់មកប្រឡេះឡេវខោរបស់ខ្លួនសំរាតចុះក្រោមត្រឹមក្បាលជង្គង់ រួចក៏យកប្រដាប់ភេទខ្លួន ញាត់ចូលប្រដាប់ភេទជនរងគ្រោះធ្វើចលនារំលោភសេពសន្ថវៈលើជនរងគ្រោះរយះពេល ១ម៉ោង ទើបបានសម្រេច ដោយ គំរាមកុំឲ្យជនរងគ្រោះស្រែក។
ក្រោយពីរំលោភបានសម្រេចហើយជនសង្ស័យបានមកអង្គុយផឹកស្រានៅក្រៅខ្ទមជនរងគ្រោះបានរយះពេលប្រហែលកន្លះម៉ោង ក៏ចូលទៅសុំរួមរ័កជាមួយជនរងគ្រោះម្ដងទៀត តែជនរងគ្រោះបដិសេធ ហើយបានស្រែកហៅកូនស្រីរបស់ខ្លួនដែលបានជញ្ជាំដំឡូងនៅចំការក្បែរនោះ លឺដូចនេះជនសង្ស័យក៏ងើបដើរចេញពីកន្លែងកើតហេតុ ពេលនោះកូនរបស់ជនសង្ស័យឈ្មោះ ហ៊ាង សេរីសោភ័ណ្ឌ ភេទស្រី បានមកឃើញទាន់ហេតុការណ៍នេះដែរ រួចក៏បានតេទូរស័ព្ទប្រាប់ម្ដាយរបស់ខ្លួន ក្រោយមកដល់វេលាម៉ោង ៦ និង ០០នាទីល្ងាចថ្ងៃខែឆ្នាំដដែលប្រពន្ធ ជនសង្ស័យ ឈ្មោះ អឿន បានមកប្រើអំពើហិង្សាវាយតប់ជនរងគ្រោះជាច្រើនដៃ។ លុះដល់ទី ១០ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ០០នាទីល្ងាច ឈ្មោះ អឿន ដែលត្រូវជាប្រពន្ធជនសង្ស័យក៏បានមកប្រើហឹង្សាលើជនរងគ្រោះម្ដងទៀតបណ្ដាលឲ្យបែកហូរឈាមនៅលើថ្ងាស និងជាំខៀវថ្ពាល់ខាងឆ្វេង។
លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងរួច សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ រួចក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ិន ដា ហៅ ហ៊ាង ពីបទរំលោភសេពសន្ថវៈលើនារីរងគ្រោះឈោះ្ម ទាវ សុខុន នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ហើយកំពុងតែកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីដោះស្រាយទៅតាមនីតិវិធី៕