​ភ្នំពេញ​៖​ នៅ​ថ្ងៃ​អង្គា​រ៍​ ០៨​កើត​ ខែមាឃ​ ឆ្នាំច​ សំ​រិ​ទ្ធ​ស័ក​ព​.​ស​២៥៦២​ ត្រូវ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៩​នឹង​៣០​នាទី​ មាន​ករណី​មនុស្ស​លង់ទឹក​ស្លាប់​ នៅ​ចំណុច​ច្រាំង​ទន្លេសាប​ក្រោយ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ភូមិ​១​ សង្កាត់​ ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​សព​មិន​ស្គាល់​ អត្តសញ្ញាណ​ ភេទ​ប្រុស​ ភិនភាគ​ពិសេស​ ចាក់​សាក់​រូប​នាគ​ ចំ​កន្លែង​ដើមដៃ​ដល់​ដើមទ្រូង​ខាងឆ្វេង​។​

​ក្រោយ​ការ​ពិនិត្យ​របស់​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ និង​លោក​ ឧកញ៉ា​ វិ​ជ្ជ​បណ្ឌិត​ ន​ង​ សុ​វ​ណ្ណា​រ័​ត្ន​ ជា​លទ្ធផល​បញ្ជាក់​ថា​ សព​ជន​រង​គ្រោះ​ ស្លាប់​ដោយសារ​ លង់ទឹក​។​ ​បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​ដឹក​យក​ទៅ​វត្ត​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ៕