បន្ទាប់ពី​បាន​បង្ហោះ​បទ​ចម្រៀង​មួយ​បទ​ដែលមាន​ចំណងជើង «​អេ​ម​» ដែល​ខ្លឹមសារ​ត្រូវបាន​គេ​ដឹងថា​បាន​រៀបរាប់​ដល់​សកម្មភាព​រួមភេទ​យ៉ាង​ស្រៀវ​ស្រើប​នោះ តារាចម្រៀង ថេ​ណា បានទទួល​ព្រនង់​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន ដោយសារតែ​មិនអាច​ទទួលយកបាន​ចំពោះ​អត្ថន័យ​នៃ​បទ​ចម្រៀង ។​

 

​បន្ទាប់ពី​ទទួលរង​ព្រនង់​រិះគន់​យ៉ាង​ចាស់ដៃ​ពី​មហាជន និង អ្នក​ក្នុង​ចង្កោម​សិល្បៈ​ផង​នោះ តារាចម្រៀង ថេ​ណា បានសម្រេច​ចិត្ត​លប់ចោល​ស្រឡះ​ភ្លាមៗ នូវ​បទ​ចម្រៀង​នោះ បើទោះជា​លោក​ទើបតែនឹង​បង្ហោះ​បាន​ប៉ុន្មាន​ម៉ោង​ក្តី ។ ស្របពេល​ដែល​បាន​លុប​បទ​ចម្រៀង​ដែលមាន​អត្ថន័យ 18+ នោះ​រួច តារាចម្រៀង ថេ​ណា ក៏បាន​ទទួលស្គាល់​ផងដែរ​នូវ​កំហុស​មួយ​នេះ ដែល​ជាការ​ឆ្គាំឆ្គង​មួយ​សម្រាប់​មហាជន និង អ្នកគាំទ្រ​ទូទៅ ។​

 

​តារាចម្រៀង ថេ​ណា បានឱ្យដឹង​តាមរយៈ​បណ្តាញ​សង្គម​ថា លោក​មាន​ទំនួល​ខុសត្រូវ និង ទទួលយក​រាល់​ការរិះគន់​របស់​មហាជន​ទាំងអស់ ពេលនេះ​ដែរ​លោក​ក៏បាន​លុប​បទ​នោះ​ចោល​ហើយ​… សុំទោស​អ្នក​ទាំងអស់គ្នា​សម្រាប់​កំហុស​មួយ​នេះ ។​

 

​គួរឱ្យ​ដឹង​ដែរ​ថា កាលពី​ថ្មីៗ​កន្លងទៅនេះ តារាចម្រៀង ថេ​ណា បាប​បង្ហោះ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង «​អេ​ម​» ដែល​ក្នុង​អត្ថន័យ​បទ​នោះ លោក​បាន​ពណ៌​នាដ​ល់ស​កម្ម​ភាព​រួមភេទ​យ៉ាង​ស្រើបស្រាល ហើយ​មិនយូរប៉ុន្មាន​លោក​ក៏បាន​លុច​វា​ចេញ បន្ទាប់ពី​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មហាជន និង អ្នកសិល្បៈ ៕​ ប្រភព៖​ ប្រជាប្រិយ