ចម្រៀងថ្មីមួយបទរបស់លោក ថេណា ដែលមានចំណងជើងថា “អេម” ចេញបានតែមួយយប់សោះ ស្រាប់តែមានអ្នកទស្សនាយ៉ាងច្រើន រហូតមានអ្នកខ្លះរៀបរាប់ថា ចម្រៀងរបស់លោក មួយបទនេះធ្វើអោយគេឈាមច្រមុះទាំងយប់ក៏មាន ដោយសារតែអត្ថន័យរបស់ចម្រៀងមួយនេះ បានបង្កប់ឃ្លោងឃ្លា រៀបរាប់ពីគូស្នេហ៍មួយគូ បានរួមរក្ស័គ្នាក្នុងបន្ទប់រៀន ដោយមិនខ្លាចញញើតអ្នកណាដឹងឡើយ។
ភ្លាមៗមិនបានប៉ុន្មានផងស្រាប់តែបទចម្រៀងដ៏ល្បីមួយបទនេះ ត្រូវបានអ្នកសិល្បៈ ក៏ដូចជាមហាជនជាច្រើនលើកយកមកធ្វើជាប្រធានបទរិះគន់រូបលោកមិនសំចៃមាត់ ដោយក្នុងនោះកញ្ញា ឈិន រីយ៉ា ពិធីការនី ល្បីឈ្មោះមួយរូបបានរៀបរាប់ថា៖ “លើសហើយប្អូន ខ្វះប្រធានបទធ្វើបទមែន ខ្មែរយើងមិនទាន់ទទួលយកបទបែបនេះបានទេ សំខាន់អ្នកគាំទ្រប្អូនគឺជាយុវវ័យ មិនមែនមនុស្សចាស់ទេ
ហើយចេញបទមកចឹងៗ ដូចជំរុញអោយយុវវ័យ និងមនុស្សល្មោមកាមមួយចំនួនងប់ងល់ធ្វើរឿងហ្នឹងអញ្ចឹង សូម្បីតែអ្នកដែលគេមានចរិក western ក៏គេមិនយល់ស្របដែរមែនទេ Hun ChanReach Tharoth Sam Oum”។ មិនខុសគ្នាប៉ុន្មានទេលោក តាន់ គីមសួរ ក៏បានរិះគន់ដែរថា “ចប់សិក្ខាបទបដិបត្តិធុតង្គភ្លាម មានការងារធ្វើភ្លាមតែម្តង។ អាយដលដ៏ល្អ ដ៏ស្រគត់ស្រគំរបស់ខ្ញុំងាប់បាត់ហើយ សុខចិត្តថោកដើម្បីបានលុយពី YouTube ឆ្កែសុទ្ធ អញមិនខ្វល់ អាណាថាអីក៏ថាទៅ ឲ្យតែបានលុយ”។ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះអត្ថន័យចម្រៀងរបស់លោក ថេណា ?