ទស្សនវិជ្ជាចិនមួយឃ្លាបានលើកឡើងថា ” ធ្វើដំណើរចម្ងាយមួយរយម៉ៃ ស្មើនឹងអានសៀវភៅមួយរយក្បាល”។ ក្នុងពិភពលោកនេះ មានអ្វីៗអស្ចារ្យជាច្រើន និងមានរបស់ចម្លែកៗជាច្រើន។ វត្ថុអច្ឆរិយៈខ្លះបានកើតឡើងដោយសារស្នាដៃរបស់មនុស្ស របស់ខ្លះកើតឡើងដោយធម្មជាតិ។ របស់អស្ចារ្យទាំងនោះ បានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងក្លាយជាកន្លែងស្រាវជ្រាវរកចំណេះដឹង។ លើសពីនេះទៀតរបស់ខ្លះបានក្លាយជាព្រលឹងជាតិ ឬវត្ថុតំណាងជាតិដ៏មានតម្លៃបំផុត។ សូមតំបន់ទេសចរណ៍អច្ឆរិយទាំង១០ ដូចខាងក្រោមនេះ៖

១០. Rynek Glowny, Krakow ប្រទេសប៉ូឡូញ

គឺជាទីក្រុងចំណាស់បុរាណមួយដែលបានកសាងក្នុងទស្សវត្ស៍ទី ១៣ ។ វាគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងបុរាណផ្សេងៗនៅអឺរ៉រុប នឹតត្រូវបានគេចាត់ទុកថាជាកន្លែងស្រស់ស្អាតជាងគេបំផុតនៅអឺរ៉ុប នឹងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតនៅអឺរ៉ុបក្នុងឆ្នាំ ២០១៦។ លើសពីនេះ វាគឺជាតំបន់ប្រវត្តិសាស្រ្តដ៏សំខាន់ផងដែរ។​

៩-ជញ្ជាំងបុរាណ, Dubrovnik, ប្រទេសក្រូអាត

កំផែងទីក្រុងបុរាណ របស់ទីក្រុង ឌូប្រូនីក ឈរនៅលំដាប់លេខរៀងទី៩ ។ កំផែងនេះត្រូវបានកសាងឡើងក្នុង ស.ត ទី ១៤។ វាគឺជាកំផែងទីក្រុងដ៏ចំណាស់មួយ និងកំផែងសន្តិសុខការពារទីក្រុងការពារការវាយប្រហារពីពួកសត្រូវ។ កំផែងនេះ មានបណ្តោយ រហូតដល់ ១៩៤០ ម៉ែត្រ។

៨- វិហារផ្លូវពេត្រុស, ទីក្រុងវ៉ាទីកង់, អ៊ីតាលី

វាគឺជាវិហារសាសនាគ្រឹស្តដែលត្រូវបានគេចាត់ទុកថាជា បូជនីយដ្ឋានសំខាន់ជាងគេបំផុត និងល្អពិសិដ្ឋបំផុតក្នុងចំណោម វិហារសាសនាគ្រឹស្តនានា។ វិហារនេះស្ថិតក្នុងទីក្រុងវ៉ាទិកង់ ប្រទេសអ៊ីតាលី។ វិហារនេះកសាងឡើងដើមស.ត ទី ១៦។

៧- Church of Our Savior on Spilled Blood,

គឺជាព្រះវិហារសាសនាគ្រឹស្តដែលបានកសាងក្នុងចុង ស.ត ទី ១៩ និងបញ្ចប់នៅដើមស.ទី ២០ ស្ថិតក្នុងប្រទេសរុស្ស៊ី ទីក្រុង St. Petersburg។ ព្រះវិហារនេះ កសាងឡើងដោយ ព្រះបាទ អាលិហ្សត់ដឺទី ៣ ពោលគឺ២ឆ្នាំ បន្ទាប់ពីគាត់បានធ្វើឃាតព្រះបិតាខ្លួនឯងដើម្បីដណ្តើមរាជសម្បត្តិ។ ព្រះវិហារនេះគឺដើម្បីឧទ្ទិសដល់បិតា និងខមាទោសចំពោះអំពើបាបរបស់ខ្លួន។​

៦-មហាវិហារនិងវិហារអ៊ីស្លាម

ព្រះវិហារសាសនា អ៊ីស្លាមដ៏ល្បីមួយនេះ ស្ថិតក្នុងទីក្រុង កូដូបា ប្រទេស អ៊ីស្បាញ។ ព្រះវិហារនេះត្រូវបានកសាងនៅដើម ស.ត ទី ៨ ជាវិហារសាសនាអីស្លាម ពោលគឺនៅពេលដែលអីស្លាមមានអំណាចខ្លាំងក្លា នឹងព្យាយាមពង្រីកទឹកដី។ ប៉ុន្តែព្រះវិហារនេះបានប្តូរទៅជាសាសនាគ្រឹស្តវិញ ក្នុង ស.ត ទី ១៣។

៥- ប្រាសាទបាយ័ន ខេត្តសៀមរាប

ប្រសាទបាយ័នគឺជាប្រសាទចំណាស់មួយដែលបានកសាងឡើងដោយព្រះបាទជ័យវរ្ម័ន ទី ៧ ក្នុងកំឡុងពេលដែលប្រទេសខ្មែរ គឺជាមហាអំណាចនៅអាស៊ីអាគ្នេយ៍ និងជាចក្រភពដ៏អស្ចារ្យទាំង វិស័យវប្បធម៌ សេដ្ឋមិច្ច នយោបាយ និងយោធា។​ ប្រសាទនេះ ត្រូវបានកសាងនៅចុង ស.ត ទី ១២ និងបញ្ចប់នៅដើម ស.ត ទី ១៣។ ប្រាសាទនេះ គឺជាទីក្រុងបុរាណដ៏ធំនៃអាណាចក្រខ្មែរ។

៤-តំបន់បេតិកភណ្ឌពិភពលោក Petra

គឺជាតំបន់បេតិកភ័ណ្ឌពិភពលោក មួយដ៏សំខាន់ស្ថតិក្នុងទីក្រុង វ៉ាដីមូសាប្រទេស សូដង់ ។ ទីនេះផងដែរជាបំបន់ស្រាវជ្រាវ កំណាយប្រវត្តិសាស្ត្រ។ គឺជាតំបន់ដ៏ធំ​ មួយដោយមានទាំងប្រាសាទចំណាស់ ដែលកសាងឡើងក្នុង ស.ត ទី ៥។ ដោយសារតែអស្ថេរភាពនយោបាយ នៅមជ្ឍឹមបូព៌ា តំបន់នេះ មានអ្នកទស្សនាតែជាង ៩ សែននាក់ប៉ុណ្ណោះក្នុងឆ្នាម ២០១០។

៣- Taj Mahal

ព្រះវិហារថាច់ម៉ាហាល គឺជាវិហារសាសនាអីស្លាមដ៏ល្បីឈ្មោះ ទូទាំងពិភពលោក ស្ថិតក្នុងទីក្រុង អង្គក្រា ប្រទេសឥណ្ឌា។ វិហារនេះកសាងក្នុងទំហំបរិវេណដី ១៧ ហិតា​​​ក្នុង ស.ត ទី ១៧។ ការកសាងព្រះវិហារនេះ គឺប្រើកំលាំង មនុស្សរហូតដល់ជាង ២ម៉ឺននាក់ ។ ក្នុងឆ្នាំ ២០១៧ មានទេសចរណ៍ប្រមាណ៧ ទៅ ៨ លាននាក់មកទស្សនា។

២- Machu Picchu

គឺជាតំបន់ជំនឿសាសនាបុរាណមួយដ៏សំខាន់ ដែលស្ថិតនៅលើខ្នងភ្នំ ដ៏ខ្ពស់ ក្នុងប្រទេសប៉េរូ។ តំបន់នេះត្រូវបានកសាងឡើងក្នុង ស.ត ទី ១៥។ ជាប្រាសាទ ជ្រោះភ្នំ។

១- ប្រាសាទអង្គរវត្ត

អង្គរវត្តគឺជាប្រាសាទអច្ឆរិយៈមួយដែលអស្ចារ្យជាងគេបំផុតទូទាំងពិភពលោកដោយបានឈរនៅលេខរៀងទីមួយ។ ប្រសាទអង្គរវត្តដែលមានឈ្មោះដើមហៅថា បរមវិស្ណុលោក គឺជាប្រាសាទកសាងដើម្បីឧទ្ទិសដល់សាសនាហិណ្ឌូ គឺព្រះវិស្ណុ។ ប្រាសាទអង្គរវត្តគឺជាតំណាងអោយចក្រវាឡ មានកំពូលប្រាំ មានកស្សិណទឹកគូទឹកព័ទ្ធជុំវិញ។ ប្រាសាទនេះ ក៏សាងឡើងដោយព្រះបាទ សូរ្យវរ្ម័នទី ២ ក្នុងសម័យកាលអណាចក្រខ្មែរក្នង ស.ត ទី១២។ នេះគឺជាមោទនភាពរបស់ខ្មែរពិតៗ ដែលប្រាសាទខ្មែរដល់ទៅពីរ គឺប្រសាទបាយ័ន្ត និងអង្គរវត្តបានក្លាយជាប្រសាទស្អាត ល្អជាងគេបំផុតក្នុងពិភពលោក គឺជាប់លំដាប់លេខ៥ និងលេខមួយ ប្រសើរជាងគេទូទាំងពិភពលោក។ សូមកូនខ្មែរគ្រប់រូបជួយចែករំលែកបន្ត។ ក្នុងប្រទេស ទូទាំងពិភពលោក ជិត ២០០ប្រទេស ប្រសាទខ្មែរ ជាប់លេខមួយ…អស្ចារ្យណាស់។ (loadnews)