ជារឿងហួសចិត្តសម្រាប់ជនរងគ្រោះ ដែលរបួសធ្ងន់កំពុងវះកាត់នៅមន្ទីរពេទ្យ ដោយសាគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត។
ទន្ទឹមនិងនោះ ស្រាប់តែលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរឹទ្ធ ស្នងការនគរបាលខេត្ត កំពត មានសិទ្ធអំណាចធំ!ដោះលែងអ្នកបើកបរ ឲ្យមានសេរីភាព ថែមទាំងឲ្យវត្ថុតាងរថយន្តបង្ក ទៅវិញបាត់!។
ទាំងដែលរឿងនេះមិនទាន់ដោះស្រាយចប់ ហើយភាគីជនរងគ្រោះ អត់ទទួលបានយុត្តិធម៌ ផងនោះ,,,។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរអោយភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០១៩ នៅចំណុចគីឡូម៉ែត្រលេខ១២ ភូមិកោះតូច ឃុំកោះធំ ស្រុកទឹកឈូ ខេត្តកំពត។ជនរងគ្រោះមានឈ្មោះ ញើង អាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ចំណែកឯអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ្ណទេ។
បើតាមឈ្មោះ ញើង អាង ជនរងគ្រោះកំពុងសម្រាកនៅមន្ទីរពេទ្យបានប្រាប់អ្នកសារព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបានជិៈម៉ូតូម៉ាកCBR ស្លាកលេខ កណ្តាល 1S 7369 ក្នុងទិសដៅពីកើត ទៅលិច (កំពត ទៅកំពង់សោម) ក្នុងល្បឿនធម្មតា។
លុះមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តមួយគ្រឿងម៉ាកហៃឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AP 7453 បើកបរក្នុងទិសដៅស្របគ្នា ពីកើតទៅលិច។ស្រាប់តែរថយន្តបត់ឆ្វេងក្នុងល្បឿនលឿន ធ្វើអោយអ្នកបើកបរម៉ូតូ វាក់អើរក៍ជ្រុលទៅប៉ះជាមួយរថយន្តតែម្តង។បណ្តាលអោយអ្នកបើកម៉ូតូដួលបោកខ្ទប់ទៅនិងថ្នល់រងរបួសជាទម្ងន់។រួចរថយន្តបើករត់រហូតប្រជាពលរដ្ឋដេញឃាត់បានប្រគល់អោយសមត្ថកិច្ច។
ពាក់ពន្ធ័បញ្ហារនេះដែរអ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត ហើយបានបញ្ចាក់តាមទូរសព្ឌ័ថា លោកពិតជាបានអនុញ្ញាត្តិអោយអ្នកបើក រថយន្តនិងរថយន្តទៅពិតមែន។ ដោយលោកមើលឃើញថា ខាងរថយន្តអត់ខុស ភាគីខាងម៉ូតូបើកបរក្នុងស្ថានភាពស្រវឹងបើកម៉ូតូទៅបុករថយន្ត។
ទោះជាយ៉ាងណា មជ្ឈដ្ឋានទូទៅ កំពុងមានមន្ទិលសង្សយ័ថា អាចមានអ្វីនៅពីក្រោយខ្នងរបស់លោកស្នងការ ក្នុងការដោះលែងអ្នកបើករថយន្ត អោយមានសេរីភាព។ដោយមិនបន្សល់សូម្បីតែវត្ថុតាង សម្រាប់កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
រីឯលោក សែម វិសុទ្ធ វេជ្ជះបណ្ឌិតនៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុន យ៉ាឃៀល បានបញ្ជាក់ពីស្ថានភាពជំងឺរបស់ជនរងគ្រោះថា តាំងពីបញ្ជូនអ្នកជំងឺ និងមកដល់ពេលនេះគឺជំងឺមានសភាពធ្ងន់ធ្ងរ។ភ្នាត់ឆ្អឹងត្រគៀក បាក់ និងបែកឆ្អឹងត្រកៀក ប៉ះពាល់ក្បាល និងដៃ ត្រូវការដាក់ដែកនិងវះកាត់ប្រើរយះពេលយូរក្នុងការព្យាបាល។អ្នកមីង ដុស ស៊ាវ អាយុ៥៦ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះបានលើកដៃដប់សំពះ សំណូមពរទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់អោយជួយរកយុត្តិធម៍ជូនកូនគាត់ផង។ដែលកូនរបស់គាត់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ កំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ។
ហើយរឿងដោះស្រាយមិនទាន់ចប់ សំណងមិនទាន់បានទទួលផងបែរជានគរបាលអនុញ្ញាតិឲ្យភាគីរថយន្តទៅបាត់តើឲ្យពួកគាត់សង្ឃឹមអីទៀត? ។ហើយនរណាជាអ្នកទទួលខុសត្រូវ បើវត្ថុតាង រថយន្តបង្កលោកប៉ូលិសឲ្យទៅបាត់ហើយនោះ ម្ដេចនិងមានយុត្តិធម៌សម្រាប់គ្រួសាររងគ្រោះ៕