ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសន្តិភាព ពេញលេញ មិនដូចកាលពីមុននោះទេ ដោយកម្ពុជាកាលពីមុន គឺបានជួបនឹងសង្គ្រាមជាច្រើន ដែលធ្វើអោយប្រទេសកម្ពុជា ស្ទើតែធ្លាក់ដល់ចំនុច សូន្យ តែនៅពេលគឺប្រទេសកម្ពុជា បានមានសន្តិភាព ដោយប្រជាពលរដ្ឋខ្មែរ អាចប្រកបមុខរបររកសុីតាមចិត្ត និងដើរលេងយ៉ាងសប្បាយ នូវកន្លែងដែលគេចង់ទៅ។

ស្រាប់តែនៅមុននេះបន្តិច គឺមានករណី ដាក់បង្កៃគ្រាប់បែក ដែលស្ថិតនៅកាស៊ីណូ ហ្គូដិន ទុលមុខ ហូលីដេ ក្រុងប៉ោយប៉ែត ដែលធ្វើអោយប្រជាពលរដ្ឋយើងនៅទីនោះ មានការភ័យខ្លាចយ៉ាងខ្លាំង។ ក៍ប៉ុន្តែ ការដាក់បង្កៃគ្រាប់បែបនេះ គឺត្រូវបានគេរកឃើញទាន់ពេលវេលា មុននឹងវាផ្ទុះ។

ដូច្នេះហើយសូមជំរាបជូនដំណឹងដល់បងប្អូន ដែលធ្វើការកាស៊ីណូ ហ្គូដិន ទុលមុខ ហូលីដេ សូមមេត្តាប្រុងប្រយ័ត្នផង។ ហើយចំពោះការដាក់បង្កៃគ្រាប់បែបនេះ គឺយើងមិនទាន់ដឹងថាជាគ្រាប់បែកពិត រឺក្លែងក្លាយ នោះទេ។ ហើយនៅពេលនេះ ខាងសមត្ថកិច្ចកំពុងតែធ្វើការចំពោះរឿងនេះ។