ខេត្តសៀមរាប៖អភិបាលស្រុកបន្ទាយស្រី វ័យក្មេង លោកឃឹម ហ្វីណង់ បានអះអាងថា ហ៊ានចុះចេញពីតំណែង ប្រសិនបើ អសមត្ថភាព ក្នុងការពារ ផលប្រយោជន៍ រួមមិនបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឃឹម ហ្វីណង់ បានបញ្ជាក់តាមទំព័រផេកហ្វេសប៊ុក នៅមុននេះបន្តិចថាខ្ញុំអាចយល់បានថា ជានរណា និងហេតុអ្វី បានជាមានការផ្សព្វផ្សាយព័ត៌មានបែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនិយាយថា “គ្មាននរណាថ្លង់ជាងមនុស្សដែលមិនព្រមស្តាប់ទេ” ហើយខ្ញុំក៏មិនបានព្យាយាមពន្យល់ទៅកាន់ពួកគាត់ទាំងអស់នោះដែរ។ ប៉ុន្តែខ្ញុំចង់ឲ្យមិត្តភក្ត័ខ្ញុំនិងអ្នកគាំទ្រខ្ញុំ បានឮពាក្យផ្ទាល់ពីខ្ញុំ ហើយសង្ឃឹមថាមជ្ឈដ្ឋានទូទៅ ដែលនៅកណ្ដាល ហើយមិនបានទទួលព័ត៌មាន ពេញលេញ នឹងទទួលបានការពន្យល់ មួយសម្រាប់ យកទៅរិ:គិតពិចារណា រួចសន្និដ្ឋានដោយខ្លួនឯងចុះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឃឹម ហ្វីណង់ បានបន្តថា ខ្ញុំដឹងថាអ្នកដែលបាត់បង់ ផលប្រយោជន៍របស់ខ្លួន នឹងមិនសុខចិត្ត នៅស្ងៀមនោះទេ ទាំងនោះ រួមមានសកម្មជនដីធ្លី ដែលរំលោភយកដីរបស់រដ្ឋ ឈ្មួញដែលទិញបន្តពីសកម្មជនខុសច្បាប់ទាំងនោះ និងអ្នកសារព័ត៌មាន មួយចំនួន ដែលត្រូវបាន សកម្មជន ទាំងនោះ សន្យាជូនដីម្នាក់១ប្លង់ ប្រសិនបើជួយតវ៉ា ផ្សព្វផ្សាយ ចុះព័ត៌មាន យ៉ាងណា ឲ្យបានដីនៅទីនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែខ្ញុំក៏ដឹងដែរថា នឹងមានមនុស្ស រាប់លាននាក់ ដែលនឹងទទួលបាន ផលប្រយោជន៍ ពីការអនុវត្តច្បាប់នេះ ប្រសិនបើ អាជ្ញាធរអាចរក្សា ការពារឧទ្យានជាតិ និងតំបន់ព្រៃឈើ នៅជុំវិញនោះ ទុកជាប្រយោជន៍ រួមបានដោយជោគជ័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្មែរជំនាន់ក្រោយ នឹងបានមកលេងតំបន់ព្រៃភ្នំ បេតិកភណ្ឌប្រវត្តិនេះ ក្នុងទម្រង់ដើម ដោយមិនមានការរំខាន ពីសំណង់ អនាធិបតេយ្យ ទាំងឡាយដូចពេលនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
លោកអភិបាលស្រុក រូបនេះបានបបន្តថា អ្វីដែលខ្ញុំធ្វើ ព្រោះតែខ្ញុំស្រលាញ់កេរដំណែល ថែរក្សាអ្វីដែលមាន ការពារផលប្រយោជន៍រួម និងយកឈ្នះ”ជូន”ប្រជាពលរដ្ឋ មិនមែនយកឈ្នះប្រជាពលរដ្ឋទេ។

មែន! ខ្ញុំចង់យកឈ្នះជនខិលខូច ហើយខ្ញុំហ៊ានចុះចេញពីតំណែងប្រសិនបើខ្ញុំអសមត្ថភាពក្នុងការពារផលប្រយោជន៍រួមមិនបាន។ តែភាពឈ្នះរបស់ខ្ញុំគឺយកឈ្នះលើភាពទុច្ចរិត ឈ្នះបេះដូង ប្រជាពលរដ្ឋ តាមរយៈការការពារ ផលប្រយោជន៍ រួមជូនពួកគាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបញ្ជាក់ថា ការប្រើប្រាស់ ពាក្យសម្ដី ដែលគ្មានការពិត និងគ្មានការទទួលខុសត្រូវ ដូចជាការប្លន់ដី ពីប្រជាពលរដ្ឋយកទៅ ឲ្យឈ្មួញ គឺជាអ្វីដែលខ្ញុំអាចប្តឹងបាន។ ប្រសិនបើពួកគាត់ជាអ្នកកាសែតអាជីព ខ្ញុំប្តឹងបាត់ទៅហើយ តែករណីនេះខ្ញុំទុកជូនសាធារណៈ ជនពិចារណាដោយខ្លួនឯងចុះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ទៀតថា ខ្ញុំធ្លាប់និយាយហើយ ច្បាប់គឺជាច្បាប់ យុត្តិធម៌ សង្គមត្រូវតែមាន ព្រោះកម្ពុជាគឺជានីតិរដ្ឋនិងជាសង្គមស៊ីវីល័យ។ ភាពអនាធិបតេយ្យ មិនអាចទទួលយកបានទេ ទោះបីជាវាកើតឡើង ដោយបុគ្គល ក្រខ្សត់តូចតាច ឬអ្នកមានទ្រព្យ មានអំណាចក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុណ្យស័ក្ត ទ្រព្យសម្បត្តិ មិនមែន ជាអភិសិទ្ធិ សម្រាប់ ធ្វើអ្វីខុសច្បាប់នោះទេ។ ការគៀងគរកែនគ្នាច្រើនមកតវ៉ា ក៏មិនអាចធ្វើឲ្យទង្វើខុសច្បាប់ ទៅជាត្រូវច្បាប់វិញដែរ។ ខ្ញុំជឿថា នេះគឺជាការចង់បាន របស់សាធារណៈជន ទូទៅ ហើយវាគឺជាសង្គមមួយ ដែលយើងទាំងអស់គ្នា គួរតែខំព្យាយាមថែរក្សាវាអោយបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថាលោកឃឹម ហ្វីណង់ ទើបនឹងឡើងកាន់តំណែងជាអភិបាល ស្រុកបន្ទាយស្រី កាលពីពេលថ្មីៗនេះ។ ក្រោយកាន់តំណែងជាអភិបាលស្រុក លោកបានចុះដោះស្រាយ បញ្ហាមួយចំនួន ជាពិសេស នោះគឺករណីការទន្ទ្រានយកដីរដ្ឋ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅខាងជើងភ្នំគូលែន របស់បុគ្គលមួយចំនួន ដោយបានសាងសង់ផ្ទះនិងរោងខ្ទម រាប់សិបខ្នង ដោយកន្លងទៅ លោកបានចុះដឹកនាំដោះស្រាយ ពន្យល់ដល់ប្រជាពលរដ្ឋ ទាំងនោះ ឲ្យបញ្ឍប់សកម្មភាព នូវទង្វើខុសច្បាប់ ហើយថ្មីៗនេះ ក៏មានការចុះរុះរើសំណង់ផ្ទះនិងខ្ទម ទាំងនោះផងដែរ៕
អត្ថបទ៖ សៀមរាបប៉ុស្តិ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​