ករណីពុករលួយគឺជារឿងរសេីបមួយសំរាប់ប្រទេសនីមួយៗ ហេីយប្រទេសនោះនឹងមិនសូវមានការអភិវឌ្ឍន៍ប៉ុន្មានទេ។
ប្រិយមិត្តពិតជាបានដឹងរឿងរ៉ាវ លោកឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី ដែលបង្ហោះវីដេអូ ចែកលុយកូនម្នាក់ៗ ១០ ម៉ឺដុល្លារ ។ យ៉ាងណាមិញថ្ងៃនេះដែរ តាមរយៈផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនែប្រកម្ពុជា បានសរសេរថា ” នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥គឺការវះកាត់” ។ ដោយ “លោកឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី ដែលបង្ហោះវីដេអូ ចែកលុយកូនម្នាក់ៗ ១០ ម៊ឺនដុល្លារ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាត្រាស់បង្គាប់លប់ឈ្មោះចេញពីកងយោធពលខេមរភូមិន្ទ ។”