ភ្នំពេញ ៖ប្រិយមិត្តពិតជាបានដឹងរួចហើយរឿងរ៉ាវ ម្ចាស់ឡាន ខម មួយរូបដែល ពូម៉ូតូឌុបប៉ះឡានគាត់នោះ ក្នុងវីឌីអូរនោះគេឃើញថា មិនគាប់​ភ្នែក​​ឆក់យកលុយ​ពីម្ចាស់ម៉ូតូកំសត់នោះ​ ធ្វើឲ្យ​មហា​ជន​​កើតក្តី​អាណិ​ត​​ក្តុកក្តួលរំជួលទ្រូង យ៉ាងណាមិញដោយការអាណិតអាសូរ លោកពូផែងវណ្ណះ បានទៅ ជួបប្អូនរត់ម៉ូតូឌុបដែលមគេប្លន់លុយក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរតិចតួចនៅជិតផ្សារអូរឡាំពិក​នៅរសៀលថ្ងៃទី​ ៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៩​ ប្អូន​ប្រុស​រត់ម៉ូតូឌុប​ឈ្មោះ​ អោក​ វេទគូ​ បានមកជួបខ្ញុំនៅផ្ទះរបស់ខ្ញុំ​នៅតាខ្មៅ​ ។

ប្អូន​ប្រុស​បានអោយដឹងថា​ លុយដែលបុរសបេីកឡានពណ៌ត្រេអ៊ី​ប្រមូល​យកទៅនោះមានចំនួន​ ២៩​ ដុល្លារ​ ។ ប្អូន​ប្រុស​សន្សំ​ទេីបបាន​ ២៩​ ដុល្លារ​ ក៏ត្រូវ​គេយកអស់ទាំងនគរបាលមិនទាន់មកដោះស្រាយផង​ ។ ដោយមានក្ដីអាណិត​ ខ្ញុំបានផ្ដល់ថវិកាផ្ទាល់ខ្លួនជូនប្អូនប្រុស​ អោក​ វេទគូ​ ចំនួន​ ១៣០​ ដុល្លារ​ ដោយ​ ៣០​ ដុល្លារ​ ថ្លៃដែលបុរសបេីកឡានត្រេអ៊ីយក​ និង​ ១០០​ ដុល្លារ​ សំរាប់​ប្អូនប្រុស​ផ្ទាល់​ ។ ខ្ញុំបានអប់រំប្អូនប្រុសបេីកបរត្រូវប្រុងប្រយ័ត្ន​ជាពិសេស​ត្រូវគោរពច្បាប់ចរាចរអោយបានខ្ជាប់ខ្ជួន​ ។