ខេត្តព្រះសីហនុ៖ ជនជាតិចិនមួយចំនួនធំហាក់ដូចជាក្រឡុកផ្នែកសន្តិសុខ បង្កភាពឥតសណ្តាប់ធ្នាប់យ៉ាងខ្លាំង ជាពិសេសនៅក្រុងព្រះសីហនុតែម្តង ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីនោះមានការព្រួយបារម្ភពីសុខសុវត្ថិភាពយ៉ាងខ្លាំង ចំពោះភាពអាណាធិបតេយ្យរបស់ជនជាតិចិនមួយចំនួនដែលបានចូលមករកស៊ី និងវិនិយោគនៅក្នុងស្រុកខ្មែរ។

យ៉ាងណាមិញថ្មីៗនេះមានការបង្ហោះវីដេអូពីគណនីហ្វេសប៊ុកឈ្មោះ ទីប្រឹក្សា អ្នកម្នាងអ៊ួយ បានបង្ហាញនូវសកម្មភាពជនជាតិចិនមួយក្រុម ដែលបានបើកឡានក្នុងល្បឿនលឿន ព្រមទាំងមានគ្នីគ្នាទំនងបែបស្រវឹង បើកកញ្ចក់ទ្វារឡានឈរលើកដៃ ស្រែកឡូឡានៅតាមដងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទីយប់ ដោយគេសង្កេតឃើញរថយន្តដែលបើកបរនោះល្បឿនយ៉ាងលឿនលេីផ្លូវឯករាជ្យពីតោ២ទៅវេទិការ៧មករា។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Khmernote TV