ភ្នំពេញ​ ៖ ករណី​គ្រោះថ្នាក់​ចរាចរ​ដែល​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​ជនជាតិ​ខ្មែ​អណិកជន​អា​មេ​រិច បាន​ទៅបុក​នឹង​បង្គោល​ភ្លើង តាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ីត ក្នុង​សង្កាត់​អូរ​បែកក្អម​ខណ្ឌ​សែន​សុខ បណ្ដាលអោយ​ខ្ទាត​បើ​ចូល​ទៅ​ក្រោម​រថយន្ត​ដឹក​បេតុង កិន​ស្លាប់​នៅ​ព្រឹក​ថ្ងៃទី 8 ខែ​កុម្ភៈ​ឆ្នាំ 2019 ។​

​រថយន្ត​ពាក់​ស្លាក​លេខ បាត់ដំបង 3A.01 79 រីឯ​ម៉ូតូ​ម៉ាក​ឃ្លីច​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AJ .4320​។​

​ជនរងគ្រោះ​បាន​បើកបរ​ស្រប​ទិសដៅ តាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ីត​នោះ​មក​ដល់​ចំនុក​កើតហេតុ​ម៉ូតូ​ក៍​បាន​គេច​ពី​រថយន្ត​ទៅ​បុក​និង​បង្គោល​ភ្លើង​ហើយ​ខ្ទាចចូល​ក្រោម​រថយន្ត​ធំ​ដឹក​ដែក​បណ្ដាលអោយ​រថយន្ត​កិន​ស្លាប់​។ ​

ក្រោយមក​សាច់ញ្ញាតិ​និង​បងប្អូន​ក្រុមគ្រួសារ​បាន​មក​ដល់​កន្លែងកើតហេតុ​ហើយ​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏​បាន​មក​ដល់​កំលាំង​ជំនាញ​ខាង​ចរាចរណ៍​វាស់វែង​ក៏​បាន​ធ្វើការ​វាស់វែងរ​ថយ​ន្ត​និង​ម៉ូតូ​ក៏​ដូចជា​បាន​ធ្វើ​កំណត់ហេតុ​ដើម្បី​ប្រគល់​សាកសព​ទៅដល់​សាច់ញាតិ​និង​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕