សៀមរាប៖ លោកបានថ្លែងថា ទិដ្ឋភាពរបស់ប្រទេសកម្ពុជា ពិសេសតំបន់ទេសចរណ៍វប្បធម៌អង្គរបានធ្វើឱ្យលោកជាប់ចិត្ត ហើយសប្បាយនិងកក់ក្តៅក្នុងចិត្តសម្បើមណាស់ លោកមិននឹកស្មានសោះថា ស្រុកខ្មែរអាចបានប៉ុណ្ណេះ។

កាលជំនាន់មុន ទោះមានអង្គរក្សរាប់រយនាក់ការពារក៏លោកមិនហ៊ានជាន់ស្រុកខ្មែរដែរព្រោះជាប្រទេសពោរពេញដោយសង្រ្គាមគ្រាប់ផ្លោង តែបច្ចុប្បន្ន ទោះមានគ្នាតែបីបួននាក់អមដំណើរ ឬម្នាក់ឯងក៏ដោយ ក៏លោកមិនខ្លាចដែរ។

គេមើលឃើញថាដំណើរទស្សនៈកិច្ចជាលក្ខណៈឯកជនរបស់អតីតប្រធានាធិបតីអាមេរិករូបនេះក៍បានបញ្ជាក់ផងដែរថាកម្ពុជាពិតជាមានសន្ដិសុខគ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចណ៍មកពីគ្រប់ប់តំបន់លើពិភពលោក ព្រោះថាកម្ពុជាយើងសព្វថ្ងៃមានសុខសន្ដិភាពពេញបរិបូរណ៍ ៕