​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈ អភិបាលខេត្ត ព្រះសីហនុ ត្រូវបាន អញ្ជើញ ដោយ មជ្ឈមណ្ឌល សិក្សា បណ្តុះបណ្តាល កសាង សន្តិភាព និង ដោះស្រាយ ទំនាស់ ដើម្បី ចូលរួម ក្នុង ការផ្តល់ អនុសាសន៍ ទាក់ទង នឹង បទពិសោធន៍ នៃ ការវិនិយោគ របស់ ជន ជាតិចិន ក្នុង ខេត្ត ព្រះសីហនុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅ ថ្នាក់ដឹកនាំ រដ្ឋ ខា រែ ន នៃ សហភាព មី យ៉ាន់ ម៉ា ដែល ដឹកនាំ ដោយ លោក ជំទាវ ណ ស៊ូ សា ណា ឡា ឡា សូ (Naw Susanna HlaHla Soe) សមាជិកសភា នៃ សហភាព មី យ៉ាន់ ម៉ា ។ កិច្ចប្រជុំ នេះ បានធ្វើ ឡើង នៅ ខេត្ត ព្រះសីហនុ កាលពី រសៀល ថ្ងៃ ចន្ទ ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខេត្ត ព្រះសីហនុ បានប្រកាសថា នៅក្នុង ឆ្នាំ ២០១៧ សហភាព មី យ៉ាន់ ម៉ា បាន ចុះហត្ថលេខា លើ អនុស្សារណៈ យោគយល់ គ្នា លើ ការវិនិយោគ ផែ្ន ក សេដ្ឋកិច្ច ចិន (CMEC) នៅ សហភាព មី យ៉ាន់ ម៉ា ក្នុងចំណោម ៣០ គម្រោង ដែល បានដាក់ ស្នើ គឺ មានតែ គម្រោង ៩ ប៉ុណ្ណោះ ដែល ត្រូវបាន អនុម័ត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គម្រោង សាងសង់ តំបន់ សក្តានុពល សេដ្ឋកិច្ច ជា ផ្នែក មួយ នៃ គម្រោង ដែល បានអនុម័ត ក្នុងនោះ មាន គម្រោង Shwe KoKo ស្ថិតនៅក្នុង តំបន់ Myawaddy ដែរ ដែល តំបន់ នេះ ជា តំបន់ ដែលមាន ប្រជាជន ខា រែ ន រស់នៅ ច្រើន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខេត្ត ព្រះសីហនុ បន្តថា ដោយសារ គម្រោង នេះ មានការ អភិវឌ្ឍន៍ លឿន ដូច្នេះ មជ្ឈមណ្ឌល សិក្សា បណ្តុះបណ្តាល កសាង សន្តិភាព និង ដោះស្រាយ ទំនាស់ បានរៀបចំ ដំណើរ ទស្សនកិច្ច សិក្សា នៃ ថ្នាក់ដឹកនាំ រដ្ឋ ខា រែ ន មកកាន់ ព្រះរាជាណាចក្រ កម្ពុជា ដើម្បី ស្វែងយល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីបទ ពិសោធន៍ នៃ ការ វិនិយោគ របស់ ជន ជាតិចិន នៅក្នុង ខេត្ត ព្រះសីហនុ ដោយសារតែ ខេត្ត ព្រះសីហនុ និង Myawaddy មាន ភាពស្រដៀងគ្នា ហើយ ជា តំបន់ ដែល អ្នកវិនិយោគ ចិន បាន ដោះ ទុនវិនិយោគ លើ ការសាងសង់ អគារ ពាណិជ្ជកម្ម យ៉ាងច្រើន សន្ធឹកសន្ធាប់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បាន ជំរាបជូន ប្រតិ ភូមី យ៉ាន់ ម៉ា ថា ក្រោម ការដឹកនាំ ប្រកបដោយ គតិបណ្ឌិត រប ស់ស ម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ធ្វើឱ្យ សង្គមជាតិ មាន សុខសន្តិភាព ធានាបាន ស្ថិរភាព នយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់ សង្គម ប្រទេសជាតិ មានការ រីកចម្រើន លើ គ្រប់ វិស័យ ចូលរួម កាត់បន្ថយ ភាពក្រីក្រ ព្រមទាំង លើកកម្ពស់ ការអនុវត្ត គោលការណ៍ ប្រជាធិបតេយ្យ សេរី ពហុបក្ស និង គោរព សិទ្ធិមនុស្ស ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម អភិបាលខេត្ត បន្តថា ដោយ អនុវត្តតាម កម្មវិធី នយោបាយ និង យុទ្ធសាស្ត្រ ចតុកោណ របស់ រាជរដ្ឋាភិបាល កម្ពុជា និង គំនិត ផ្ដួចផ្ដើម គោលនយោបាយ “ ខ្សែក្រវ៉ាត់ មួយ ផ្លូវ មួយ “ និង “ ផ្លូវ សូត្រ សមុទ្រ ” សតវត្សរ៍ ទី ២១ របស់ ប្រធានាធិបតី ស៊ី ជីន ពីង នៃ សាធារណរដ្ឋ ប្រជាមានិត ចិន ទើប ធ្វើឱ្យមាន ការដាក់ទុន វិនិយោគ យ៉ាងច្រើន សន្ធឹកសន្ធាប់ ពី អ្នកវិនិយោគ ជនជាតិ ចិន នៅ ខេត្ត ព្រះសីហនុ មានដូចជា វិស័យ ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និង កាស៊ីណូ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម អភិបាលខេត្ត បាន បញ្ជាក់ថា ខេត្ត ព្រះសីហនុ ជា ប៉ូល អភិវឌ្ឍ ជាតិ មួយ យ៉ាងសំខាន់ ហើយ ជា ខេត្ត ដែលមាន សក្តានុពល សេដ្ឋកិច្ច ទាក់ទាញ វិនិយោគិន និង ភ្ញៀវទេសចរ មក កម្សាន្ត តាម ឆ្នេរ សមុទ្រ មាន កោះ ដ៏ ស្រស់ស្អាត មាន កំពង់ផែ អន្តរជាតិ អាកាសយានដ្ឋាន អន្តរជាតិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លូវដែក ផ្លូវគោក និង ធនធានធម្មជាតិ ដ៏ សំបូរបែប គម្រោង ស្ថាបនា ផ្លូវ ល្បឿន លឿន ត ភ្ជាប់ ខេត្ត ព្រះសីហនុ ជាមួយ រាជធានី ភ្នំពេញ ដែល នឹង បញ្ចប់ ជា ស្ថាពរ នៅ ចុងឆ្នាំ ២០២២ ខាងមុខនេះ
មាន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ក្រុង ចំនួន ៣៤ ខ្សែ ប្រវែង ៨៤.៥០៥ គីឡូ ម៉ែត្រ ដែល សម្ដេច តេ ជោ ហ៊ុន សែន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាន បើក ការដ្ឋាន ស្ថាបនា ផ្លូវ ក្នុង ក្រុង ៣៤ ខ្សែ កាលពី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងមក ថ្មីៗ នេះ ហើយ នៅ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា និង រដ្ឋាភិបាល ចិន នឹង បើក កិច្ចប្រជុំ ចរចា ស្ដីពី កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី ដើម្បី បើកចំហរ ឱ្យ កាន់តែ ទូលាយ ក្នុង ការធ្វើ ពាណិជ្ជកម្ម កាន់តែ ប្រសើរ ថែមទៀត រវាង កម្ពុជា – ចិន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី និង ផ្ដល់ឱកាស លំហូរ ទីផ្សារ កាន់តែច្រើន ដល់ កម្ពុជា បន្ថែម លើ អ្វីដែល កម្ពុជា សម្រេចបាន តាមរយៈ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី រវាង អាស៊ាន និង ចិន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម គួច ចំរើន បន្ថែមថា ការអនុវត្ត នូវ គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ដើម្បី បង្កលក្ខណៈ ងាយស្រួល ដល់ ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និង អ្នកវិនិយោគ ភ្ញៀវទេសចរ ជាតិ អន្តរជាតិ រស់នៅ និង ប្រកប របរ អាជីវក ម្មយ៉ាង សុខដុមរមនា និង បាន ចូលរួមចំណែក យ៉ាងសកម្ម ក្នុងការ អភិវឌ្ឍ ខេត្ត ព្រះសីហនុ មានការ រីកចម្រើន ជា និរន្តរ៍ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​