ប្រជាពលរដ្ឋអ្នកលក់ដូរមួយចំនួនតូចនៅក្បាលកោះអន្លង់ចិន ក្នុងសង្កាត់អន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល បានយកសំរាមបោះចូលក្នុងទឹកទន្លេ។ នេះជាការអះអាងរបស់ម្ចាស់វីដេអូផ្ញេីមកកាន់អង្គភាពយេីងខ្ញុំ។
សម្រាប់លោក ឈឿន ប៊ុនឆន មន្ត្រីនគរបាលមួយរូប បានអះអាងថា រូបវីដេអូនេះ គឺជាសកម្មភាពអ្នកលក់ដូរនៅខាងសង្កាត់ស្វាយរលំ មិនមែននៅសង្កាត់អន្លង់ចិនទេ។
លោក ឈឿន ប៊ុនឆន កូនប្រុសលោក ផៃ ប៊ុនឈឿន អតីតអភិបាលខេត្តកណ្តាលដែរនោះ បានអះអាងថាសកម្មភាពពលរដ្ឋបោះសំរាមចូលទន្លេនេះកេីតមានច្រេីនឆ្នាំមកហេីយ។
ទោះយ៉ាងណាលោកមិនបានបញ្ជាក់ថា តេីការបោះសំរាមបែបនេះកេីតមានតាំងពីជំនាន់ឪពុកលោកនៅជាអភិបាលខេត្តឬយ៉ាងណានោះទេ?
តើបងប្អូនយល់យ៉ាងណាចំពោះសកម្មភាពរបស់ពួកគាត់?
សូមអាជ្ញាធរក្រុងតាខ្មៅជួយពន្យល់អប់រំណែនាំគាត់ផង។
សូមទស្សានាវីដេអូសកម្មភាពចោលសំរាមក្នុងទឹកទន្លេរបស់ប្រជាពលរដ្ឋខាងក្រោម៖
ប្រភព៖ Freshnews