កាលពីថ្ងៃម្សិលមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុក លោកវឌ្ឍនា សារពង្ស ប្រធានគណបក្សខ្មែរក្រោក ប្រធានគណបក្សខ្មែរក្រោក បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា “ការទាត់ចោលរបស់លោកពុំមានប្រសិទ្ធភាពទេ
ទស្សនៈមួយបាននិយាយថា «ចោរពុំដែលសារភាពថាខ្លួនចោរឡេីយ»
សំខាន់ឥលូវក្រសួងមហាផ្ទៃបានបេីកស្រាវជ្រាវស៊េីបអង្កេតហេីយ ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក
និងបន្តតាមដានការស្រាវជ្រាវនោះថែមទៀត ដេីម្បីធានានូវភាពសុក្រឹត្យ
ប្រសិនជាការស្រាវជ្រាវនោះបានលទ្ធផលផ្ទុយពីការទាត់ចោលរបស់លោក
នោះបានន័យថាលោកមាន ចេតនា យ៉ាងប្រាកដ”។
ការលើកឡើងរបស់វិល្លាមនេះ ក្រោយពីវេបសាយមួយបានចុះផ្សាយថា នាយឧត្តមសេនីយ៍ផ្កាយ ៤ លោក ធឹម សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃបានបដិសេធចំពោះការចោទប្រកាន់ និងរិះគន់ របស់ប្រធានគណបក្សខ្មែរក្រោកដែលថា លោកបានកេណ្ឌសែស្រឡាយបក្ខពួកគ្រួសារនិយម រហូតដល់ជាង ២០ នាក់ឲ្យមកកាន់តួនាទីនៅក្នុងអគ្គនាយកដ្ឋានសវនកម្ម ដោយលោកចាត់ទុកថា ជាការមួលបង្កាច់ និងជាការបំពុលសង្គម។
ការបដិសេធរបស់លោក ធឹម សុផា បានធ្វើឡើងខណៈដែលនាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃបាននិងកំពុងស៊ើបអង្កេត ទៅលើនាយនគរបាលជាន់ខ្ពស់រូបនេះ ដោយសារតែលោកត្រូវបានលោកវឌ្ឍនាសារពង្ស ប្រធានគណបក្សខ្មែរក្រោក ចោទប្រកាន់លោកផ្កាយ ៤ ធឹម សុផា បានកេណ្ឌសែស្រឡាយបក្ខពួកគ្រួសារនិយម រហូតដល់ ២២ នាក់ ឲ្យមកកាន់ការងារ តួនាទីនៅក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោក។
លោក ធឹម សុផា បានប្រាប់ ការរិះគន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងមិនត្រឹមត្រូវដោយសារតែមានមន្ត្រីរបស់លោកដែលមិនសប្បាយចិត្ត ជាមួយនឹងលោកដែលបានព្យាយាមមួលបង្កាច់។