តាម​សេចក្តី​រាយ​ការ​​ណ៍​បាន​​​​​​​​ឲ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​និង​​​​​​​​​​​​​​​ ភាគី​ម្ខាង​​​​​​​​​​​​​​ទៀត ​​​​​​​​​​​​​​​​​​​​​​នៅផ្ទះ​ក្បែរ​គ្នា ផឹ​​​​​​​​​​​​​​កស៊ី​ស្រវឹង​​​​​​​​​​​​​​ ស្រែក​​​​​​​​​​​​​​​​​​​​​​​​​​ឌឺដង​ក្លាយជា ជម្លោះ​ពា​​​​​​​​​​ក្យ​សម្តី ឈាន​ដ​​​​​​​​​​​​​​​​​​​​​​​​ល់ ដក​អាវុធ​​​​​​​​​​​​​​​​​​ភ្ជង់​គ្នា​ទៅ​​​​​​​​​​​​វិញទៅ​​​​​​​​​​​​​​​​​​​មក និង បាញ់​គំរា​​​​​​​​​​​​​​​ម​គ្នា ​​​​ចំនួន​៣​​​​​​​​​​​គ្រាប់​​​​​​​​​​​​​​​​​​​​​​​​​​​ផ្ទួនៗ កាលពី​វេលា​​​​​​​​​​​​ម៉ោង​៤​និង​៤០​​​​​​​​​​​​​​​​​​​​នាទី​ល្ងាច ថ្ងៃទី​០៤ ​​​​​​​​​​​​ខែកុម្ភៈ ឆ្នាំ២០១​​​​​​​​​​​៩ ដែ​​​​​​​​​​​​​​​​​​​​ល​ស្ថិតនៅ​ចំណុច​ផ្ទះ​​​​​​​​​​​​​​​​លេខ មុខ​គ្លីនិ​​​​​​​​​​​​​​​​​​​​​​​​​​​​ក មួយ​កន្លែង យីហោ កង សំ​អូន​​​​​​​​​​​​​​​​​​​​​​​ ផ្លូវ​១៣៩ សង្កា​​​​​​​​​​​​​​​​​ត់​អូរឫស្សី​ទី​៣ ខណ្ឌ​៧​ម​​​​​​​​​​​​ករា រាជធា​​​​​​​​​​​​​​​​​​​​​នី​ភ្នំពេញ ប៉ុ​​​​​​​​​​​​​ន្តែ​មិន​​​​​​​​​​​​​​បង្ក​ឲ្យ​ភា​​​​​​​​​​​​​​​​​​​​​​​​​គី​ណា រងរបួស​​​​​​​​​​ឡើយ។

សាក្សី​បា​ន​ដឹង​ថា នៅ​មុន​ពេ​​​​​​ល​កើតហេ​​​​​​​​​​​​​​តុ គេ​ឃើញ បុរស​២​នាក់​​​​​​​​​​​​​ បាន​ឈ្លោះ​ទា​​​​​​​​​​​​​ស់សំដី​គ្នា បិទបាំង​​​​​​​​​​​​​​ផ្លូវ​មិន​​​​​ឲ្យ​ដើរ ស្រាប់តែ​ពេ​លនោះ ក៏បា​​​​​​​​​​​​​ន​ឈ្លោះ​ប្រកែ​ក​គ្នា​រហូត​ឈា​​​ន​ដល់​កា​​​​​​​​​រ​យក​​​​​​​​​​​​​​​​​​អាវុធ​មក​ភ្ជង់​គ្នា​​​​​​​​​​​​ទៅវិញទៅ​​​​​​​​​​​​​​​​មក ចំនួន​​​​​​​​​​​​​​​​​​​​​​​​ ៣​គ្រាប់​ផ្ទួនៗ​គ្នា បង្ក​ឲ្យ​មាន​​​​​​​​​​​​ការ​ភ្ញាក់ផ្អើល​ដល់​​​​​​​​​​​​​​​ប​ង​ប្អូន​ប្រជា​​​​​​​​​​​ពលរដ្ឋ ដោយ​​​​​​​​​​​មាន​ការ​ភិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តភ័យ​យ៉ាង​ខ្លាំង​។​​

ភ្លាមៗ​នោះ ​គេ​ក៏​ឃើញ​មា​​​​​​​​​​​​​​ន​កម្លាំង​សមត្ថកិច្ច​មូ​លដ្ឋាន​ប៉ុស្តិ៍ និង​កម្លាំង​កង​​​​​​​​​​រាជអាវុធ​​​​​​​​​​​​​​​​ហត្ថ​ខណ្ឌ​៧​មករា ​​​​​​​​​​​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​និង ​​ឃាត់ខ្លួន​បុរស​ម្នាក់​​​​​​​​​​​​​​​​​​​​​​​បញ្ជូន​ទៅ​ធ្វើ​ការ​សា​​​​​​​​​កសួរ​នៅ​​​​​​​​​​​​​មូលដ្ឋាន​កង​​​​​​​​​​​​រាជអាវុធហ​​​​​​​​​​​ត្ថ​ខណ្ឌ​៧​មករា​។ ចំណែកឯ​​ភាគី​ម្ខាង​ទៀត ដែ​​​​​​​​ល​ជា​មន្ត្រី​នគរបាល​​​​​​​​​​ បាន​រត់​​​​​​​​​​​​​​​​​​​គេច​ខ្លួនបា​​​​​​​​​​​ត់​ស្រមោ​​​​​​​​ល​តែម្តង​។​​​​​ពាក់ព័ន្ធ​នឹង​ករ​ណី​ផ្ទុះអាវុធ​ខាង​លើ​នេះ​​​​​​​​ លោក​មេ​​​​​​​​​​បញ្ជាការ​រង​ក​ង​រា​​​​​​​​​​​​​​​​ជ​អាវុធហត្ថ​ខណ្ឌ​៧​មករា​​​​​​​​​​​​​​​​​​ មិនទាន់​អា​​​​​​​​​​​​​​ច​ធ្វើ​ការ​បញ្ជាក់​បា​​​​​​​​​​ន​នៅ​​​​​​​​​​​​​​​​​​​​​ឡើយ​ទេ ដោយ​​​​​​​​​ពេល​នេះ​​​​​​​​​ លោក​កំ​​​​​​​​​​​​​​ពុង​ស្រាវជ្រាវ​រក​​​​​​​​​​​មូល​​​​ហេតុ​៕