ប្រិយមិត្តបានដឹងហើយថានៅក្នុងពេលថ្មីៗនេះ មានយុវជនខ្មែរម្នាក់ដែលមានឈ្មោះថា គិម វ៉ាង ដែលប្អូនបានបញ្ចប់​ការ​សិក្សា​លើ​ ជំនាញវិទ្យាសាស្ត្រ​ចំណី​អាហារ​ពី​សាកលវិទ្យាល័យ​ បាត់ដំបង កាល​ពី​ឆ្នាំ​២០១៧ មកម្លេស រួចក៏បាន​សម្រេច​គោល​ដៅ​ដោយ​ការ​ផលិត​ សរសៃ​មី​​ចេញ​ពី​ផ្លែ​ល្ពៅ ព្រមទាំង​មាន​ពណ៌​ ក្លិន និង​រសជាតិ​ ដូច​ផ្លែ​​ល្ពៅពិតៗ បន្ទាប់​​ចំណាយ​ពេលវេលាធ្វើការ​ពិសោធន៍​អស់​រយៈ​ពេល​ជិត​២​ឆ្នាំ។ បច្ចុប្បន្ន មីល្ពៅ នេះកំពុងតែទទួលបានការគាំទ្រខ្លាំង ដោយគេសរសើរថាឆ្ងាញ់ជាប់ចិត្តគ្រប់ៗគ្នា។

ជាក់ស្តែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា មីល្ពៅខ្មែរ បាត់ដំបង “អរគុណកញ្ញាជនជាតិជប៉ុន ដែលបានគាំទ្រមីល្ពៅខ្មែរ គាត់ថាគាត់ចង់ញ៉ាំមីល្ពៅខ្មែរខ្លាំងណាស់ គាត់ជិះឡានដើររកខ្ញុំទិញមីល្ពៅ។ ពេលគាត់បានមីគាត់សប្បាយចិត្ត ហើយសរសើរពេញៗមាត់ ពូកែមែន”។ ដូចនេះប្រសិនបើបងប្អូនណាចង់ជា មីល្ពៅនេះ អាចធ្វើការទំនាក់ទំនងតាមហ្វេសប៊ុក “មីល្ពៅខ្មែរ បាត់ដំបង” ដែលមានភ្ជាប់ជូននូវលេខទូរស័ព្ទជាច្រើនខ្សែផងដែរ ដើម្បីងាយស្រួលទាក់ទង។