ភ្នំពេញ ៖ ប្រិយមិត្តពិតជាបានដឹងរួចហើយហើយ  ហេង​ យិន ដែលគេស្គាល់ថាជា ចំប៉ីខ្មៅ បានចេញវីដេអូជេរមួយទៅកាន់បុរសបីនាក់ ដែលបានជិះម៉ូតូមកខោកក្បាលខ្លួន ហើយអ្វី ដែលមហាជនជាច្រើនសម្ដែងការខឹងសប្បារជាខ្លាំងនោះគឺក្នុងវីដេអូនោះ បុគ្គលរូបនេះបានប្រើពាក្យសម្តីអសុរស ដៀលប្រមាថ ទៅលើពូជសាសន៏ខ្មែរ ដែលខ្លួនឯងផ្ទាល់​កំពុង​តែរស់នៅ​លេីទឹកដីមួយនេះ​។

ដោយឡែកមានការផ្ទុះប្រតិកម្មពីសំណាក់បុគ្គលល្បីៗ ដូចជា លោកពូ ផែង វណ្ណះ លោក ហេងឡុង និងបុគ្គលល្បីៗជាច្រើនទៀត ដែលគាត់បានចាត់វិធានការភ្លូវច្បាប់ទៅលើបុគ្គលរូបនេះ  ដោយឡែក កាលពីប៉ុន្មាននាទីមុននេះ ប្រហែលជាភ័យខ្លួន ក្រោយពីមានប្រតិកម្មខ្លាំងពីមហាជនទូទៅ អ្នកសិល្បៈ និងមានអ្នកមានមុខមាត់ក្នុងសង្គម ទើបបុគ្គលហេងយិន នេះបានបង្ហោះឃ្លីបវីដេអូសុំទោសជាសាធារណៈ ដោយលើកឡើងថាហេតុផលមកពីខ្លួនខឹងនឹងជនដែលមកខោកក្បាលខ្លួននោះខ្លាំងពេក ទើបទប់អារម្មណ៍មិនជាប់ ទើបប្រើពាក្យអសុរសដៀលចំៗ។

ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖