​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ ករណី​​លួច​កាត់​ខ្សែភ្លើង​ នៅ​ចំណុច​ផ្ទះ​លេខ​០៣៥​កា​ផ្លូវ​៥៩៨​ ក្រុម​ទី​ ភូមិ​ពោងពាយ​ សង្កាត់​ទួល​សង្កែ​ទី​០២​ នៅ​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២១​និង​២០​នាទី​ ។​

​ជនសង្ស័យ​ឈ្មោះ​ ឡឹ​ក​ បញ្ញា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​បឹង​កក់​ សង្កាត់​ បឹង​កក់​ទី​១​ ខណ្ឌទួលគោក​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ប៉ាន់​ថៃ​ រំដោះ​ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​0៣៥​កា​ផ្លូវ​៥៩៨​ភូមិ​ពោងពាយ​សង្កាត់​ ទួល​សង្កែ​២​ ខណ្ឌ​ ឫស្សី​កែវ​ ។​

​សំភា​រះ​ដកហូត​រួម​មាន​÷​ កន្ត្រៃ​កាត់​ខ្សែរ​ភ្លើង​ ដង្កាប់​ សោរ​តូច​ធំ​ កាំបិត​តូច​។​

​តាម​ដំណើរ​រឿងហេតុ​ ៖​ នៅ​ថ្ងៃ​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០​និង​០០​នាទី​ ជន​រង​គ្រោះ​កំពុង​តែ​ជួបជុំ​បងប្អូន​ផឹកស៊ី​នៅផ្ទះ​លេខ​០៣៥​កា​ ផ្លូវ​ ៥៩៨​ ភូមិ​ពោងពាយ​ សង្កាត់​ទួល​សង្កែ​២​ ឫស្សី​កែវ​ ស្រាប់តែ​ដាច់​ភ្លើង​ចំណែក​ផ្ទះ​អ្នក​ជិតខាង​ភ្លើង​ភ្លឺ​ធម្មតា​ ជន​រង​គ្រោះ​ក៏​ដើរ​ចេញ​មក​ក្រៅ​មើល​ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​ប្រមូល​ខ្សែភ្លើង​ ក៏​នាំ​គ្នា​ដេញចាប់​ឃាត់ខ្លួន​ស្រប​ពេល​សមត្ថកិច្ច​ ល្បាត​តាម​ភូមិសាស្ត្រ​ឃាត់ខ្លួន​ជនសង្ស័យ​មក​កាន់​ប៉ុស្តិ៍​ទួល​សង្កែ​២​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕