ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តភាគច្រេីន ច្បាស់ជាបានជ្រាបពី សមត្ថភាពសិល្បៈដ៏អស្ចារ្យរបស់ ព្រះនាងតូច នរោត្ដម ជេនណា រួចមកហើយដោយទ្រង់ អាចបកស្រាយបទចម្រៀង បានយ៉ាងពីរោះរណ្ដំ ថែមទាំងមានក្បាច់រាំ និងកាយវិការក្រមិចក្រមើមជានិច្ច។

លើសពីនេះ ព្រះនាងតូច នរោត្ដម ជេនណា ក៏មានរូបសម្បត្តិស្រស់ស្អាត និងគួរឲ្យក្នាញ់ខ្លាំងណាស់ ដែលនេះជាមូលហេតុ អាចឆាបយកការចាប់អារម្មណ៍ និងប្រជាប្រិយភាព ពីសំណាក់ទស្សនិកជននានា បានយ៉ាងលឿនក្នុងរយៈពេលខ្លី។

ជាក់ស្ដែង ថ្មីៗនេះដែរ ស្របពេលដែលជាថ្ងៃកំណើតគម្រប់វ័យ៧ព្រះវស្សារបស់ទ្រង់​ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក គ្រងក្នុងឈុតសម្លៀកបំពាក់ស្បៃពណ៌ស មានការច្នៃម៉ូតប្លែក យ៉ាងស្រស់ស្អាត មើលទៅលេចធ្លោខ្លាំងណាស់។

ជាមួយគ្នានេះដែរ គ្រាន់តែឃើញរូបថតនោះហើយ មានមហាជនជាច្រើន បានបញ្ចេញអារម្មណ៍ពេញចិត្ត និងសរសើរពីរូបសម្ផស្សដ៏ទាក់ទាញរបស់ទ្រង់គ្រប់គ្នា។ រូបភាព៖ Pepper Media Cambodia។ newskh