#ខឹងបបួលទៅខារ៉ាអូខេហើយបើជាឆ្លើយថាបបួលលេងរួចក៏សម្លាប់ចោលតែម្តង
#ស្រុកកណ្តាលស្ទឹង
ថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៩
***លទ្ធផលស្រាវជ្រាវ និង ស៊ើបអង្កេត ករណី៖ ឃាតកម្ម
*ដឹងកើតហេតុ៖ថ្ងៃទី៣០.០១.២០១៩ វេលាម៉ោង១៧:៣០នាទី នៅចំណុច វាលស្រែស្ថិតក្នុងដីភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

***ជនរងគ្រោះ

ឈ្មោះ ខន សូវ៉ាត់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល បន្ទប់លេខ៣០ ភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
***ជនសង្ស័យ ០៤នាក់

១-ឈ្មោះ ព្រុំ វ៉ាន់ដា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋាន ភូមិក្រាំងទ្រា ឃុំព្រះនិព្រវាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានស្រុកកំណើតនៅភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង(PMឃាត់ខ្លួន)។

២-ឈ្មោះ ព្រុំ សម្បត្តិ (ហៅ យួន) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយ
មារ ខេត្តព្រៃវែង (PMឃាត់ខ្លួន)។

៣-ឈ្មោះ ព្រុំ សំបុក (ហៅ ខ្មៅ) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយ
មារ ខេត្តព្រៃវែង (PMឃាត់ខ្លួន)។

៤-ឈ្មោះ ប៉ោង សំណាង (ហៅ ពៅ)ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ
កម្មករសំណង់ រស់នៅភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង (PMឃាត់ខ្លួន)។

***វត្ថុតាងចាប់យក ៖

-មួក១ ពណ៌ក្រឡាការ៉ូ ស ខ្មៅ

-ខ្សែក្រវ៉ាត់១ពណ៌ ស ក្រហម

-ស្បែកជើងពណ៌ ខ្មៅ ១គូរ

-ស្បែកជើងពណ៌ខ្មៅ ខ្សែពណ៌ ក្រហម ១ចំហៀង

-មេសោរចំនួន ១ ពណ៌ខ្មៅ និង កូនសោរចំនួន ១

-ឈើជ្រុងចំនួន ១ មានភ្ជាប់ដែកគោលចំនួន៥ ប្រវែង ០,៧៧ cm ។

***សភាពនៃរឿងហេតុ

តាមការបំភ្លឺរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី៣០.០១.២០១៩វេលាម៉ោង
១៧.៣០នាទីបានប្រទះឃើញសាកសពស្លាប់ នៅវាលស្រែ រួចបានរាយការណ៍ ជូនមកសមត្ថកិច្ច បង្កើតគណៈកម្មការពិនិត្យរួមមាន៖កម្លាំងប៉ុស្តិ៍អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យ កម្លាំងជំនាញស្រុក ខេត្ត បានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថា៖

-សាកសពស្លាប់ នៅជាប់ ភ្លឺស្រែក្បាលមកទិសខាងលិច ជើងមកខាងកើត មានដីនៅពីលើ

-សាកសពស្លៀកខោខូវប៊យពណ៌ស ជើងវែង ពាក់អាវក្រណាត់ដៃ
វែងផ្កា ពណ៌ក្រហម ខៀវ ស

-សាកសពមានសភាពស្អុយរលួយនិងស្រាំលលាដ៏ក្បាលសងខាងប៉ះនឹងវត្ថុរឹង

-ថ្គាមខាងឆ្វេងប្រេះ

-ធ្មេញលើធំ០២ ធ្មេញក្រោមល្អិត

-ក្នុងហោប៉ាវខោខាងមុខមានកូនសោរ ០១

-សាកសពមានកម្ពស់១.៥០ម៉ែត្រ

***មូលហេតុ សម្លាប់ជនរងគ្រោះ ៖
នៅថ្ងៃទី ១២.០១.២០១៩ វេលាម៉ោង ប្រហែល ៧:០០ នាទី យប់ជនរងគ្រោះបានផឹកស្រាបៀរ ជាមួយជនសង្ស័យទាំង៤ នាក់ នៅផ្ទះលក់ស្លាបមាន់អាំង ទល់មុខក្លោងទ្វាររោងចក្រ ជិតផ្ទះជួលជនរងគ្រោះ ចម្ងាយប្រហែល ៥០ម៉ែត្រ អស់ស្រាបៀរជិត មួយកេសទើបជនរងគ្រោះបបួលជនសង្ស័យទាំង៤នាក់ទៅច្រៀងខារ៉ាអូខេស្ទឹងខៀវ ខាងក្រោយរោងចក្រ លុះដើរ ដល់មុខហាងខារ៉ាអូខេ ជនសង្ស័យម្នាក់ ឈ្មោះ ពៅ បានសួរជនរងគ្រោះថា “បបួលមកមានលុយអត់” ជនរងគ្រោះឆ្លើយថា “អត់លុយទេ ចេះតែបបួលមកលេងទេ” ទើបក្រុមជនសង្ស័យខឹង នាំគ្នាដើរត្រឡប់មកវិញ មកដល់ម្ដុំជិតកន្លែងកើតហេតុ ជនរងគ្រោះចូលបត់
ជើងធំ ដោយក្រុមជនសង្ស័យមានការខឹងនិងជនរងគ្រោះផងក៏ឆ្លៀតឱកាសពេលនោះសម្លាប់ជនរងគ្រោះតែម្ដងដោយក្រៀក ក និងដោះយកក្បាលខ្សែក្រវាត់ជនរងគ្រោះចាក់បំពង់ ក ជនរងគ្រោះរហូតដល់ស្លាប់ រួចអូសបញ្ច្រាសជើង យកទៅទម្លាក់កៀនភ្លឺស្រែ នឹងយកជញ្ជ្រាំងស្រូវកប់គ្រប ពីលើ ហើយនាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុ។