យោង​​តាម​គេហទំព័រ Master Naly Feng Shui ដែល​មាន​ជំនាញ​ខាង​ហុងស៊ុយ ផ្នែក​វិទ្យាសាស្ត្រ​ និង​ហោរាសាស្ត្រ​បុរាណ​ចិន​នោះ​បាន​រៀបរាប់​ពី​ពេល​វេលា និង ​គ្រឿង​រណ្តាប់​សម្រាប់​សែន​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ​ឆ្នាំ​ ២០១៩ ​នេះ​ថា​ «​ថ្ងៃ​ល្អ​ម៉ោង​ល្អ​ សម្រាប់​សែន​​គឺ ថ្ងៃ​ទី​ ៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ហើយម៉ោង​ល្អ​សម្រាប់​សែន​គឺ​ចាប់ពី​ម៉ោង​ ៧ និង ៣០ នាទី ទៅ​ដល់​ម៉ោង ១១ ព្រឹក​ ។

ចំពោះ​ភាព​ហេង​សម្រាប់​ផ្ទះ​បែរ​ទៅ​ទិស​ខាង​ជើង និង ​ពេល​រសៀល​ចាប់ពី​ម៉ោង ៣ ទៅ ៥ រសៀល​ ។ ចំណែក​ថ្ងៃ​សែន​ទី​ ៥ ខែ​កុម្ភៈ ម៉ោង​ចាប់ពី​ ៩ និង​ ៣០ នាទី ដល់​ម៉ោង ១១ ព្រឹក គឺ​ហេង​ខ្លាំង​សម្រាប់​ផ្ទះ​បែរ​ទៅ​ទិស​ខាងត្បូង​ ។ នៅ​ថ្ងៃ​សែនទី​ ៦ ខែ​កុម្ភៈ ចាប់ពី​ម៉ោង​ ៩ និង​ ៣០ នាទី ដល់​ម៉ោង ១១ ព្រឹក ហើយ​ហេង​ខ្លាំង​សម្រាប់​ផ្ទះ​បែរ​ទៅ​ទិស​ខាង​ត្បូង​»​ ។

លើស​ពី​នេះ​ទៅ​ទៀត​នោះ ​ក៏​មាន​ប្រាប់​ពី​គ្រឿង​សំណែន​ចាំបាច់ និង ​ត្រណម​នានា​ផង​ដែរ​ថា​៖ «​ឆ្នាំ​នេះ​ធាតុទឹក ឆុង​ធាតុភ្លើង ថ្ងៃ​សែន​ក៏​ធាតុទឹក​មក​ព្រម​ជាមួយ​ធាតុមាស ដូច្នេះ​កម្រាល​ដែល​ក្រាល​សម្រាប់​សែន​នោះ​ ហាម​ជ្រើស​យក​ពណ៌​ក្រហម​មក​ក្រាល​»​ ។

កម្រាល​តុ ឬ​កម្រាល​ផ្សេងៗ​សម្រាប់​សែន​ត្រូវ​យក​ពណ៌​ធាតុទឹក (​មាន​ពណ៌ ខៀវ ទឹក​ប៊ិក ឬ​ផ្ទៃមេឃ ) ឬ​ក៏​ពណ៌​ធាតុដី​ក៏​បាន (​មាន​ពណ៌​លឿង ពណ៌​ស្ករ ពណ៌​ឥដ្ឋ ឬ​ជា​ពណ៌​កាហ្វេ​)ព្រោះ​ថា ​នៅ​ឆ្នាំ​នេះ ឆ្នាំកុរ គឺ​ធាតុទឹក​មក​ព្រម​គ្នា​​ជាមួយ​នឹង​ធាតុដី​យិន​ ។

ចំណែក​គ្រឿង​ជា​ផ្កា​សម្រាប់​សែន​អាច​ប្រើ​ផ្កា​ពណ៌​លឿង និង ​អ័រគីដេ មាន​ពណ៌​ស្វាយ ខណៈ​ថូផ្កា​ពណ៌​ធាតុទឹក ឬ​ធាតុដី (​មាន​ពណ៌​ខៀវ ទឹក​ប៊ិក ផ្ទៃមេឃ ពណ៌​លឿង ពណ៌​ស្ករ ពណ៌​ឥដ្ឋ ឬ​ពណ៌​ពងមាន់​)​ ។

គួរ​បញ្ជាក់ផងដែរ​ថា​ អ្នកគ្រូ ឡុងណាលី អគ្គនាយិកា​ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ ថា ធ្លាប់​បញ្ជាក់​ពី​ប្រវត្តិ​ខ្លួន​ដែរ​ថា​ គាត់​ជា​ជនជាតិ​ចិន ហើយ​គាត់​ឈ្មោះ Master Mas ជាប់​លំដាប់​ចិន​សែ​លេខ​ ១ លើ​ពិភពលោក និង ​ធ្លាប់​បាន​បង្រៀន​ចិនសែ​នៅតាមបណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ដែរ​ ៕