មនុស្សធំ(មនុស្សចាស់) ដែលទទួលទានដំណេក បានតិចតួចពេកឬច្រើនពេកអាចកើនឡើងនូវហានិភ័យនៃអាការៈបេះដូងធ្វើទុក្ខ ឬកើតស្ត្រូកជាអាការៈដាច់សរសៃឈាមក្នុងខួរក្បាល។ នេះជាការលើកឡើងពីអ្នកសិក្សាស្រាវជ្រាវ ដែលបង្ហាញពីភស្តុតាងថាមធ្យោបាយល្អបំផុតគឺត្រូវតែទៅដល់ផលប៉ះពាល់នាំមកនូវអន្តរាយក្នុងន័យដែលថា “បេះដូងទ្រុឌទ្រោមឬចាស់មុនអាយុពេក”។
អាយុកាលនៃបេះដូង ត្រូវបានឲ្យអត្ថន័យថា ជាការព្យាករណ៍អាយុរបស់ប្រព័ន្ធសរសៃឈាមបេះដូង នៃមនុស្សណាម្នាក់ដោយផ្អែកទៅលើហានិភ័យនៃសរសៃឈាមបេះដូងនឹងត្រូវបានចាប់ផ្តើមសិក្សាស្រាវជ្រាវដោយ The Framingham Heart Study ក្នុងឆ្នាំ២០០៨។ នេះជាការលើកឡើងដោយលោកQuanhe Yang ដែលជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវប្រាប់ដល់ Reuters Health ក្នុងអ៊ីមែល។
ជាឧទាហរណ៍ លោកបានលើកឡើងថា ប្រសិនបើបុរសម្នាក់មានអាយុ៤០ឆ្នាំនោះគឺបេះដូងរបស់គាត់មានអាយុ៤៤ឆ្នាំទៅហើយ ដោយផ្អែកទៅលើឯកសារ ដែលនិយាយអំពីហានិភ័យនៃសរសៃឈាមបេះដូង របស់គាត់។ ហានិភ័យសម្រាប់មនុស្សផ្ទាល់វិញ ករណីកើតមានជំងឺបេះដូង ព្រោះថាវា (បេះដូង) មានអាយុលើសវ័យមនុស្សដល់ទៅ៤ឆ្នាំបាត់ទៅហើយ។
ការទទួលទានដំណេកបានតិចពេលពេកអាចជាការរួមចំណែកក្នុងករណីកើតហានិភ័យនៃព្រឹត្តិការណ៍ដែលពាក់ព័ន្ធ និងសរសៃឈាមបេះដូងតាមរយៈមេតាបូលិក និងមុខងាររបស់អង់ដូគ្រីនការហើមរលាកការអន្តរាយសរសៃឈាម រួមជាមួយនឹងករណីកើតមានបញ្ហាដែលហៅថាCircadian misalignment៕