កំពូលតារាចម្រៀងខេមរៈ សិរីមន្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ កុំទុកចិត្តលើថ្នាំប្រភេទគ្រាប់ ឬថ្នាំលេប ដែលផ្សំឡើងដោយដុកទ័រក៏ដោយ បើលេបហើយមានអាការៈថប់ៗហប់ដង្ហើម សូមប្រញាប់រុះរាន់ទៅរកវិធីបន្សាបថ្នាំនោះជាបន្ទាប់ ជៀសរាងការគ្រោះថ្នាក់មកដល់ ដូចប្អូនស្រីរបស់លោក។
នេះជាការលើកឡើងរបស់លោកខេមរៈ សិរីមន្ត នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី២កុម្ភះឆ្នាំ២០១៩ ក្រោយពិធីបុណ្យ៧ថ្ងៃរបស់កញ្ញាខេមរៈ ស្រីពៅ ត្រូវបានបញ្ចប់។ប្រិយមិត្តពិតជាបានដឹងហើយ អំពីរឿងរ៉ាវ កញ្ញា ខេមរះ ស្រីពៅបានបាត់បង់ជីវិតនៅឯងប្រទេសឥណ្ឌា កាលពីថ្មីៗទៅនេះ ដែលពិធីបុណ្យ៧ថ្ងៃទើបតែកន្លងផុតថ្មីៗនេះទេ នៅឯគេហាដ្ធានលោក សេរីមន្ត ទល់មុខសួនចំការព្រឹង ។
លោក ខេមរះ សេរីមន្ត សុំបកស្រាយអំពីចំងល់មហាជនអស់រយះពេល៤ឆ្នំាកន្លងទៅនេះ ដែលលោកបាន សន្យាតំាងថ្ងៃដំបូងថា និងទម្លាយការពិត ។ លោកលើកយកចំនុច ៣ ប្រភេទ ថ្នំាពេទ្រ ច្បាប់សំរាប់ប្រភេទថ្នំា ការវិនិច្ឆ័យរោគ សូមវិន័យអោយច្បាស់លាស់មុនអោយថ្នំា ឆ្នំា ២០១៥ប្អូនខ្ញុំថប់ដង្ហើមគំាងបេះដូងទំាងយប់ ស្រាប់តែថ្ងៃមួយរំាៗគ្រេចករកជើង រួចមានកន្ទួលករជើង គាត់សំរាកពីរបីថ្ងៃបាត់ ក្រោយរំាទៀត មានអាការះទៀត ។
ក្រោយទៀតក៌រកពេទ្រសរសៃ អោយមើល នៅម្តុំផ្សារតាប៉ាង ដំបូងគេអោយពិនិត្យឈាម ព្រោះដុកទ័រសង្ស័យថាមានជំងឺសន្លាក លទ្ធផលគ្មានទេ ក្រោយទៀត ដុកទ័រយល់ថាកើតសន្លាក់លើកដំបូង រួចផ្សំថ្នំាអោយលេបមួយអាទិត្យក្រោយក៌លេប ក្រោយទៀតទ្រំាលេបមួយថ្ងៃ រួចថប់ដង្ហើម ក្រោយមកលេបមួយថ្ងៃទៀត ស្រាប់តែគំាងបេះដូង លោកយកថ្នំានេះទៅកាល់ម៉ែតទៀត ដល់កាល់ម៉ែត្រ ពេទ្រថា បេះដូងខ្សោយខ្លំាង ក្រលៀនរលាកអស់ហើយ រួចបង្ហាញថ្នំានេះអោយពេទ្រ ពេទ្រថាថ្នំានេះបំផ្លាញគ្រឿងក្នុងខ្ទេចហើយ គ្រួសារតក់ស្លុតណាស់ ឧកស៊ីសែនរហូតចាប់ពី២០១៥ មក។
រហូតសង្រ្គោះបាន ១៣ថ្ងៃ លោកសំរេចយកប្អូនទៅថៃ ដល់ពេទ្រថៃ ឈ្មោះ សេតលុយ ស្រាប់តែដុនដាបលើសដើម ព្យាបាលទៅមកខូចក្រលៀនលើសដើម លោក ក៌ស្ទុះស្ទៀទៀត រកពេទ្រថ្មីឈ្មោះ បារ៉ាកើត ពេទ្រនេះអាចជួយប្អូនបានប្រសើរឡើងជាង៣ឆ្នំា ព្រោះតំាងពីក្អួតមានឈាម រហូតជាបានចង់ ៧០% ក្រោយមកដល់ដំណាក់កាលដូរក្រលៀនហើយ ពេទ្រថៃលើកទឹកចិត្តដូរក្រលៀនហើយ តែទៅដល់ឥណ្ឌា បែរជាដូចបងប្អូន ដោយសារអាកាសធាតុត្រជាក់ប៉ះសួតខ្លំាង។
សូមទស្សនាវីដេអូខាងក្រោមៈ