ថ្ងៃនេះ​ហាក់​ប្លែក​ជាង​សព្វមួយដង ព្រោះថា​អ្វីដែល «​ប្រជាប្រិយ​» នឹង​លើក​យកមក​បង្ហាញ​នៅពេលនេះ​គឺជា​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដែល​ខ្មែរ​យើង​បាន​និយម ប្រើ​តាំងពី​សម័យ​បុរាណកាល នោះ​គឺជា​តោក កំប៉េះ តុ ល្អី តៀប ស្រាពក៍ ជាដើម ដែល​កូន​ខ្មែរ​មួយចំនួនធំ​កម្រ​បានឃើញ និង ខ្លះ​ថែមទាំង​មិន​ស្គាល់​ទៀតផង ។​

​ពិតណាស់​ចាប់តាំងពី​ស​ម័​យ​បច្ចេកវិទ្យា​បាន​រីកចម្រើន មនុស្ស​ខ្មែរ​សម័យថ្មី​ជាច្រើន​បាន​ងាក​មក​ចាប់អារម្មណ៍ និង ប្រើប្រាស់​តែ​របស់របរ​ទំនើប​ទាន់សម័យ ដោយ​សម្ភារ​ចាស់ៗ​ដែលមាន​តតាំង​ពី​បុរាណកាល ដូចជា តោក កំប៉េះ តុ ល្អី តៀប ស្រាពក៍ អី​ជាដើម​នោះ ត្រូវបាន​គេ​លែង​និយម​ប្រើប្រាស់ និង ពេញនិយម​ទៀតហើយ​ក្នុងសង្គម​ខ្មែរ​នា​សម័យថ្មី​នេះ ប៉ុន្តែ​យ៉ាងណា​ក៏​គេ​នៅ​សង្កេតឃើញ​មានការ​ប្រើប្រាស់​តិច​តួ​ផងដែរ ។​

​ទោះបីជា​មិនសូវមាន​ការប្រើប្រាស់​បែ​ប​ទូលំទូលាយ​នា​សម័យថ្មី​នេះ​ក្តី ប៉ុន្តែ​របស់របរ​ដែល​មាន​តតាំង​ពី​កេរ​ដូនតា​នេះ​ក៏ត្រូវ​បានការ​ថែរក្សា និង ធ្វើបន្តផងដែរ ព្រោះ​វា​ជា​អត្តសញ្ញាន​មួយ​របស់​ខ្មែរ​ដែល​មិនអាច​មើលរំលង​បាន និង ណាមួយ​ដើម្បី​ទុកឱ្យ​កូន​ខ្មែរ​នា​សម័យនេះ​បាន​យល់ដឹង និង ស្គាល់​អំពី​របស់របរប្រើប្រាស់របស់ខ្មែរ​ទាំងនេះ​កាន់តែច្បាស់​ផងដែរ ៕

ប្រភពៈ​ ប្រជាប្រិយ